បញ្ចេញ​មតិ​ឬ​ត្អូញ​ត្អែរ​ជា​សញ្ញា​សម្គាល់​បុគ្គល​ដែល​ពិបាក​រីក​ចម្រើន​ក្នុង​ក្រុម​ហុន​ជប៉ុន

“នាយកក្រុមហុនខួរក្បាលមានបញ្ហាមែនទេ?”

“ណែនាំរបៀបនឹងធ្វើយ៉ាងណាអាចដោះស្រាយបញ្ហាបានទៅ”

តើអ្នកធ្លាប់គិតបែបនេះនៅពេលដែលថ្នាក់លើប្រគល់ការងារដែរទេ?

ជាធម្មតា បុគ្កលិកដែលមានទំនាស់នឹងក្រុមហុនដែលកំពុងធ្វើការ តែងតែសរសើរក្រុមហុនផ្សេង​ទៀត ដូចជាលក្ខខណ្ឌរបស់ក្រុមហុននោះល្អមែន លឺថាប្រធានក្រុមហុននោះគួរឲ្យ​ចង់រាប់អាន ស្និទ្ធស្នាលណាស់ ។ល។

ដោយសារអារម្មណ៍អវិជ្ជមាន មិនថាបុគ្គលរូបនោះប្តូរការងារប៉ុន្មាន ឬចូលក្រុមហុនដែលមានលក្ខខណ្ឌល្អយ៉ាងណា ក៏បុគ្គលិករូបនោះមិនអាចធ្វើការបានយូរដែរ។

http://news.livedoor.com/article/detail/12834500/

នៅពេលខ្លះមានភាពមួម៉ៅនឹងថ្នាក់លើ ប៉ុន្តែមិនអាចនិយាយចេញ ហើយណាត់ជួបក្រុមការងារទៅ​ផឹក​ស្រា កាហ្វេដើម្បី​និយាយដើម។ នៅពេលដែលនិយាយរួចអស់ហើយ អ្នកមានអារម្មណ៍ថា ធូរក្នុងចិត្ត។ ប៉ុន្តែនោះក្រាន់តែជាអារម្មណ៍​បណ្តោះអាសន្ន ព្រោះនៅថ្ងៃបន្ទប់ពេលទៅធ្វើការ ប្រឈមមុខនឹងថ្នាក់លើធ្វើឲ្យអ្នកមាន​អារម្មណ៍​ថា​ហត់​នឿយ​ខ្លាំង យូរៗទៅក្លាយជាស្អប់ខ្ពើម ធន់ថប់ខ្លាំង ហើយនៅពេលដែលមិនអាចទ្រាំបានទៀតនឹង “លាឈប់ពីការ​ងារ”។​​

និយាយដើមគឺជាមុខសញ្ញាដំបូងបង្ហាញឲ្យ​ឃើញថា បុគ្គលរូបនេះពិបាកនឹងរីកចម្រើនក្នុងការងារ។

https://ne-mama.com/621.html/

កំុគិតថានិយាយដើមនៅខាងក្រៅគឺថ្នាក់លើមិនដឹង ទង្វើមិនល្អជាមេរោគដែល”ធ្លង”ក្នុងល្បឿនមួយដែលមិនអាច​នឹក​ស្មាន​។ ដូច្នេះហើយ នៅពេលដែលការនិយាយដើមនោះទៅដល់ត្រចៀករបស់ថ្នាក់លើ នោះការងាររបស់អ្នក​នឹង​មាន​បញ្ហា​ជា​មិន​ខាន។

ជាពិសេស នៅក្នុងសង្គមការងារជប៉ុន បុគ្គល​ដែល​តែង​តែ​និយាយ​ដើម​ថ្នាក់​លើ មិនអាចទទួលបានការងារដែលសំខាន់​នោះទេ។

នៅពេលដែលយើងជួបបញ្ហាមិនសុខចិត្តនឹងថា្នក់លើ តើយើងត្រូវធ្វើយ៉ាងណា?

ចំណុចទី ១ គឺ កុំទ្រាំ។

ចំណុចទី ២ កំុនិយាយដើម ប៉ុន្តែអ្នកគួរតែលើកមតិផ្ទាល់ខ្លួនប្រាប់ថ្នាក់លើ។

នៅពេលដែលអ្នករក្សាទស្សនៈរបស់ខ្លួនក្នុងចិត្ត មិនអាចដោះស្រាយបញ្ហាបានទេ។ ទោះបីជាការងារដែលថ្នាក់លើដាក់ឲ្យមិនសមហេតុផលក៏ដោយ។ គួរតែនិយាយចេញដើម្បីឲ្យភាគីទាំងសងខាងយល់ពីបញ្ហា ដូច្នេះទើបការងារអាច​បន្ត​ទៅមុខ។

សូមកុំប្រើអាកប្បកិរិយាដូចជា “ខ្ញុំស្អប់ណាស់ មិនចង់ធ្វើទេ” ព្រោះនេះដូចជាទង្វើរបស់កូនក្មេង។ បញ្ចេញមតិរបស់ខ្លួនក៏ត្រូវតែគិតឲ្យបានល្អិតល្អន់ដែរ បើ​យល់​ស្រប​ភាគី​ទាំង​ពីរ​ត្រូវ​កែ​ប្រែ។

http://news.livedoor.com/article/detail/12834500/

ប៉ុន្តែពេលខ្លះថ្នាក់លើមិនស្តាប់យោបល់ តើអ្នកត្រូវធ្វើយ៉ាងណា?

កុំទាន់ចាត់ទុកថ្នាក់លើជាមនុស្សអាក្រក់ ចូរពិនិត្យមើលថា តើយោបល់របស់ខ្លួនសមហេតុ​ផលដែរទេ? បើសិនជានៅ​តែ​គិត​មិន​ឃើញ អ្នកអាចពិភាក្សាជាមួយមិត្តភិត្ត ហើយស្តាប់យោបល់របស់ពួកគេ។

បន្ទាប់ពីអនុវត្តគ្រប់ជំហាន ប៉ុន្តែថ្នាក់លើរបស់អ្នកនៅតែមិនយល់ ខ្ញុំផ្តល់ជាយោបល់ អ្នកគួរតែលាឈប់ពីកន្លែងធ្វើការ។

គ្មានអ្វីដែលធានាថា ក្រុមហុនធំនឹងមានថ្នាក់លើល្អនោះទេ គ្មាននរណាអាច​និយាយ​ថា​ ក្រហុនជប៉ុនគឺល្អ ១០០% ឡើយ។ ប្រសិនបើអ្នកនៅតែបន្តធ្វើការ អ្នកមិនអាចអភិវឌ្ឈខ្លួនបានទេ។ ដូច្នេះ ចូររៀបចំគម្រោង និងវិធានការ​សម​ស្រប ដើម្បី​ប្តូរ​កន្លែង​ធ្វើការ។

ដូច​ជាបុគ្គលដទៃទៀតដែរ ខ្ញុំធ្លាប់ឆ្លងកាត់រយៈពេលធ្វើការឲ្យគេ។ រហូត​មក​ដល់ពេលនេះ នៅពេលដែលបើកក្រុមហ៊ុនផ្ទាល់ខ្លួន ខ្ញុំមានអារម្មណ៍អរគុណដល់រយៈពេលដែលពិបាកទាំងនោះ។

ជាការពិតណាស់ ចូរយើងបង្វែរភាពភ័យខ្លោចទៅជាឈ្នន់ បង្វែរការនិយមដើមទៅជាការបញ្ចេញមតិ អ្នកនឹងឃើញ​ថា ខ្លួន​មាន​ភាព​រីក​ចម្រើនជាងមុន។

សូមជូនពរឲ្យអ្នកទាំងអស់គ្នាទទួលបានជោគជ័យនៅក្នុងជីវិត។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: