“Ohayou gozaimasu” ពាក្យ​ស្វា​គមន៍​ជួយ​អ្នក​កាត់​បន្ថយ​ គំលាតជាមួយ​ថ្នាក់​លើ​ និង​មិត្ត​រួមការ​ងារ​

ភាព​លេច​ធ្លោ​មក​ពី​ចំណេះ​ដឹង​ទូ​លំ​ទូ​លាយ និង​ឥរិយាបទ​ល្អ

ជាបឋមសូម​ជំរាប​សួរ​យុវនារី​ខ្មែរ​ នេះ​គឺ Series ‘Careeco’ ចែករំលែកពី​របៀប​ដែល​ត្រូវ​បាន​សំយោគ​ពី​ស្រ្តី​មាន​អ្នក ​ចូលចិត្ត​ និង​ត្រូវ​បាន​វាយ​តម្លៃ​ខ្ពស់​ដោយ​បរុស​ជន​ជាតិ​ជប៉ុន​។

រួម​គ្នា​ផ្លាស់​ប្តូ​រ និង​រក្សា​នូវ​រូប​ភាព​នារី​ការិយាល័យ​ស្រស់​ស្អាត – ផ្នែក​ ៥​

+ អារុណសួស្តី​ដោយ​ស្នាម​ញញឹម​ស្រស់​ពរពេញ​ទៅ​ដោយ​កម្លាំង​

ប្រភព : http://www.coachkomatsu.com/aisatsu/

ពាក្យ​ស្វាគមន៍​នៅ​ពេល​ព្រឹក​ត្រូវ​បាន​ផ្តោត​សំ​ខាន់​នៅ​ប្រទេសជប៉ុន។ ​ទោះ​បី​នេះ​គ្រាន់​តែ​ជា​អាកប្បកិរិយា​ធម្មតាប៉ុន្តែ​មាន​អត្តន័យ​ធំធេង​ណាស់។ វាមិនគ្រាន់តែបង្ហាញភាពទន់ភ្លន់ប៉ុណ្ណោះទេ គោរពដល់ភាគី​ហើយ​ជា​វិធី​ដែល​មាន​ប្រសិទ្ធិ​ភាព​បំផុត​ដើម្បីបំបាត់ភាព ងងុយដេកនៅ​ពេល​ព្រឹក​ព្រលឹម​។ នេះ​ក៏​ជា​មេរៀន​ដំបូង​ដែល​កុមារ​ជប៉ុនសុទ្ធ​តែ​ត្រូវ​​រៀន​ពេល​ដែល​ចាប់​ផ្តើម​ទៅ​សា​លា​ និង​ជា​មួយផ្នែក​ដែល​មិន​អាច​ខ្វះ​បាន​នូវ​ក្នុងជីវ​ភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ជនជាតិជប៉ុន​។

ដូចដែល Japo បាន​ចែក​រំលេក​ខាង​លើ​ ការ​ទៅ​ធ្វើ​ការ​ពេល​ព្រឹក​ព្រលឹម​ដូច​ជា​ទារុណ​កម្ម​សម្រាប់​បុគ្គលិក​ការ​ងារ​ការិយា​ល័យ​ជា​ពិសេស​គឺ​បរុស​ជប៉ុន​ដោយ​សារ​ជនជាតិ​ជប៉ុន​មាន​វប្បធម៌​នាំ​គ្នា​ទៅ ​ផឹក​​ស្រា​ និង​ចែល​រំលេក​រាល់​បញ្ហា​ការ​ងារ​បន្ទាប់​ពី​ពេល​បញ្ចប់​ការ​ងារក្នុង​មួយ​ថ្ងៃ​។ ហេតុ​នេះ​ពួក​គេ​តែង​តែ​ត្រ​លប់​មក​ផ្ទះ​ពិត​ជា​យឺត​នៅ​ ព្រឹកថ្ងៃបន្ទាប់​ មក​ដល់​កន្លែង​ធ្វើ​ការ​ក្នុង​ស្ថាន​ភាព​ដេក​មិន​គ្រប់​ និង ហាត់​នឿយ។ ដោយ​សារ​មូល​ហេតុ​នេះ​បាន​ជា​បុរស​ជប៉ុន​គិត​ថា​ ពាក្យ​ស្វាគមន៍​នៅពេល​ព្រឹក​របស់​នារី​ដែល​ពេញ​ទៅ​ដោយ​កម្លាំង​ និងជួយ​ពួក​គេ​មាន​កម្លាំង​ជាង។

ប្រភព : http://style.nikkei.com/articleDGXMZO18677300Q7A710C1000000?channel=DF260120166504

ប៉ុន្តែក៏គួរ​កត់សំគាល់ពាក្យ​ស្វាគមន៍​ត្រូវ​ស្វាហាប់​ និង​ពរពេញ​ទៅ​ដោយ​កម្លាំង​។ ដោយ​សារ​ជន​ជាតិ​ជប៉ុន​យល់​ថា​ពាក្យ​ស្វា​គមន៍​ កាន់​តែ​ច្បាស់​ ស្វាហាប់​គឺ​មាន​មនោ​សញ្ចេត​នា ​ការគោរពកាន់​តែ​ត្រូវ បង្ហាញ​ល្អ​ និង​រាល់​ទំនាក់​ទំ​នង​កាន់តែ​មាន​ភាព​ស្និត​ស្នាលជាង​មុន។ មិន​អាច​ស្វាគមន៍​ដោយ​សម្លេង​ខ្សោយ​ទេ​ឬ​ក៏​ស្វាគមន៍​អោយ​តែ​មាន​ អ្នក​នឹង​ត្រូវ​វាយ​តម្លៃ​ថា​ពិ​បាក​មក​ជិត​ និងគ្មានឆន្ទៈក្នុងការធ្វើការ។ សូម​ហាត់​មុន​កុំ​អោយ​មាន​អារម្មណ៍​ខ្មាស់​អៀន​ និង​និយាយ​ពាក្យ “Ohayou gozaimasu” ជាមួយ​និង​សម្លេង​ដ៏​ច្បាស់​ ទឹក​មុខ​ស្រស់​ថ្លា​ដើម្បី​លុប​បំ​បាត់ “ភាព​តាន​តឹង​” របស់​មិត្ត​រួម​ការ​ងារ​នៅ​ពេល​ព្រឹក​។

+​ ការ​អោន​ក្បាល​គោរព​ សិល្បៈទំនាក់ទំនងរបស់ជនជាតិជប៉ុន

ប្រភព : Tudienabc.com

ជន​ជាតិ​ជប៉ុន​មិន​ចាប់​ដៃ​ តែ​អោន​ក្បាល​គោរព​។ នោះ​គឺ​ជា​វប្ប ធម៌ ពិធីបុណ្យ និង​សិល្បៈទំនាក់​ទំនង​​របស់​ពួក​គេ​។ សកម្មភាព​នេះ​ មិន​ត្រឹម​តែ​ជា​ការ​សួរសុខ​ទុក្ខ​ប៉ុន្តែ​ក៏​ក្នុង​គោល​បំ​ណង​គោរព​ ដូច​ជា​ បែង​ចែក​ឋានៈនៅ​ក្នុ​ងសង្គម​ជប៉ុន​។

វាស្មុគស្មាញ ប៉ុន្តែទន់ភ្លន់ ទាម​ទារ​អនុវត្ត​អោយ​ត្រូវ​ពេល ត្រូវ​កន្លែង​ និង​ត្រូវ​មនុស្ស​។ ដូច​នេះ​ការ​អោន​ក្បាល​ត្រូវ​បាន​វាយ​តម្លៃ​ខ្ពស់នៅ​ក្នុង​សិល្បៈ​ទំនាក់​ទំ​នង។

ធម្មតា​មាន​ការ​អោន​ក្បាល​គោរព​បី​យ៉ាង​ក្នុង​វប្ប​ធម៌​ទំនាក់​ទំ​នង​ ជន​ជាតិ​ជប៉ុន​

+ Eshaku – ខ្នង​អោន​ប្រហែល​ ១៥ដឺក្រេ​៖ គឺជា​ការ​ស្វា​គមន៍​ ដែល​ពេញ​និយម​បំផុត​ជាញឹកញាប់ត្រូវបានអនុវត្តនៅក្នុងការ​ទំ​នាក់​ទំនងប្រចាំ​ថ្ងៃ​ជាមួយ​និង​មនុស្ស​ដែល​ស្មើ​យើង​ដូច​ជា​មិត្ត​ភក្កិ​ មិត្ត​រួម​ការ​ងារ​។

​+ Keirei – ខ្នង​អោន​ប្រហែល​ ៣០ដឺក្រេ៖ គឺ​ជា​ការ​ស្វាគមន៍​ដែល​ត្រូវ​បាន​អនុវត្ត​សម្រាប់​ការ​ណាត់​ជួប​របស់​អ្នក​ជំនួញ​ ឬ​ក៏​ថ្នាក់ ​លើ និង​អតិថិជន​។ នៅ​ពេល​ដែល​ចូល​ ឬក៏​ចេញ​ពី​កន្លែង​ប្រជុំ​ Keirei នេះ​ជា​សកម្ម​ភាព​ចាប់​បង្ខំ​។

​+ Saikeirei – ខ្នង​អោន​ប្រហែល​ ៤៥ដឺក្រេ៖ នេះគឺជាអាកប្ប កិរិយាគួរសមបំផុត​ក្នុង​វប្បធម៌​អោន​ក្បាល​គោរព​របស់​ជនជាតិ​ជប៉ុន​បង្ហាញការគោរពយ៉ាងជ្រាលជ្រៅចំពោះភាគី​។

ប្រភព : style.nikkei.com

រាល់​ការ​ស្វា​គមន៍​ទាំង​អស់​របស់​ជន​ជាតិ​ជប៉ុន​តែង​តែ​អោន ​គោរព និង​ការ​អោន​ក្បាល​ស្វាគមន៍​បែប​ណា​ទៅ​តាម​ឋានៈ​នៅ​ក្នុងសង្គម​ក្នុង​ទំ​នាក់​ទំ​នង​សង្គម​របស់​មនុស្ស​ម្នាក់ៗនៅ​ក្នុង​ទំ​នាក់ទំ​នង។ កាន់​តែ​អោន​ក្បាល​ទាប​កាន់​តែ​បង្ហាញ​ការ​គោរព​សម្រាប់​ភាគី​។ អ្នក​ដែល​មាន​ឋានៈខ្ពស់តែង​តែ​គោរព​ក្នុង​អាកប្បកិរិយា​ខ្ពស់ជាង​ និងពេល​ខ្លី​ជាងពេល​ខ្លះ​មិន​ចាំ​បាច់​គោរព​វិញ​ផង។

កំ​ណត់​សម្គាល់​៖ សម្រាប់​នារី​នៅ​ពេល​ដែល​គោរព​គួរ​តែ​ចាប់​ដៃ​ និង​ដាក់​នូវ​មុខ​ផ្លូវ​។

+​ ញញឹមបញ្ចេញ​មនោសញ្ចេតនា

ប្រភព : kun-maa.hateblo.jp

ជាអាថ៌កំបាំងគួរឱ្យចាប់អារម្មណ៍ផ្សេង​ដែល​បង​ស្រី​ Mina ចង់​ ចែក​រំ​លេក​អោយ​អ្នក​ទាំង​អស់​គ្នា​គឺ​ស្នាម​ញញឹម​​បញ្ចេញ​មនោសញ្ចេតនាទៅ​ដល់​ភាគី​។

ពេល​ដែល​អ្នក​អោន​ក្បាល​គោរព​ សូម​ងើប​ក្បាល​ឡើង​ដោយ​ យឺតៗ​ជាមួយ​និង​ស្នាម​ញញឹម​ និងភ្នែកដោយស្មោះចំពោះភាគី។ នេះ នឹងជួយអ្នកបង្កើតមិត្តភាព​ល្អជាមួយមិត្តរួមការងាររបស់អ្នក។ សម្រាប់​បុរស​នោះ​គឺ​ជា​ស្នាម​ញញឹម​បញ្ចេញ​មនោសញ្ចេតនាអោយ​គេដូច​ជា​ចង់​មាន​ន័យ​ថា​ ខ្ញុំ​តែង​តែ​គាំ​ទ្រ​អ្នក​ដូច​នេះ​សូម​រួម​គ្នា​ខំ​ប្រឹង ​ឡើង​ណា​។

ស្នាម​ញញឹម​នេះ​មិន​ត្រឹម​តែ​ជួយ​អ្នក​មាន​ការ​ចាប់​អារម្មណ៍​ល្អពី​អ្នក​ដ៏​ទៃ​ប៉ុន្តែ​បង្ហាញ​នូវ​ភាព​វ័យ​ក្មេង​ គួរ​អោយ​ស្រលាញ់ សកម្ម​។ ដូច​ នេះ ពួក​យើង​ទាំង​អស់​គ្នា​ញញឹម​យ៉ាង​ស្រស់​ស្អាត​ពេល​ដែល​ទំនាក់​ ទំ​នង​ដើម្បី​ធ្វើ​អោយ​មាន​ការ​ចាប់​អារម្មណ៍​ថែម​ទៀត។

ស្នាម​ញញឹម​ស្អាត​ក៏​ត្រូវ​មាន​បច្ចេក​ទេស​ដែរ

ប្រភព : lar – japan.com

នេះ​គឺ​ជា​រូ​បភាព​ប្រៀប​ធៀប​រវាង​ភាព​ខុស​គ្នា​នៃ​ស្នាម​ញញឹម​នៅ​លើ​មុខ​តែ​មួយ​។ ខាង​ក្រោម​នេះ Japo និង​បង្ហាញ​នូវ​ចំ​នុច​ដែល​ស្អាត​ និង​មិន​ស្អាត​ពេល​ដែល​ញញឹម​ដើម្បី​អោយ​អ្នក​បាន​ឃើញ។

+​ ក្រសែ​ភ្នែក​៖ បើក​ភ្នែក​ធំ​មិន​មែន​បើក​ភ្នែក​ធំ​ពេក​ដោយ​កំ​ហឹង ​នោះ​ទេ​។ ប្រើសាច់​ដុំ​នៅជុំវិញភ្នែកដើម្បីបើក​ភ្នែករបស់អ្នក។ ដើម្បី ​ធ្វើ​ដូច​នេះ​អ្នក​គួរ​តែ​វឹក​ហាត់​សាច់​ដុំ​ត្របក​ភ្នែក​អោយ​រឹង​មាំ ប្រសិន​បើ ​សាច់​ដុំ​ត្របក​ភ្នែក​ខ្សោយ​ ពេល​ដែល​អ្នក​បិទ​ឬ​បើក​ភ្នែក​ត្រូវ​ការ​ជំនួយ​ ពី​ចិញ្ចើម និងថ្ងាស។ ហេតុ​នេះ​វា​អាច​បង្កើត​ជា​ស្នាម​ជ្រួញ​នៅ​ពេល​ ដែល​សើច។

​+​ ស្នាម​ញញឹម៖ ញញឹម​ឬ​ក៏​អួត​​ធ្មេញ​? កាត់​បន្ថយ​ការ​សើច​ ចេញ​ធ្មេញ​ខាង​លើ​ កុំ​បញ្ចេញ​ធ្មេញ​ខាង​ក្រោម​ច្រើន​ពេក​។ ផ្តោត​សំខាន់​ទៅ​លើ​បបូរ​មាត់ បណ្តឹង​មាត់​សង​ខាង​ ប្រើ​កម្លាំង​នៃ​ថ្ពាល់ដើម្បីលើក​បបូរ​មាត់អោយ​ខ្ពស់​ដើម្បី​បង្កើត​ជា​ស្នាម​ញញឹម​ស្រស់។

ប្រភព : i.pining.com

ដើម្បីធ្វើឱ្យស្នាមញញឹមស្រស់​ ទាមទារ​អោយ​អ្នក​អនុវត្ត​នៅ​មុខ ​កញ្ចក់​ច្រើន​ដង​។ ប៉ុន្តែជាដំបូងបង្អស់​អ្នក​គួរ​តែ​អនុវត្ត​ជា​មួយ​មិត្ត​ភិក្តិ​ សាច់ញាតិរបស់ខ្លួន​ដើម្បី​មាន​ការ​ជឿ​ជាក់​នៅ​ពេល​ញញឹម​នៅ​មុខ ​មនុស្សដែល​ភ្លែក។ ប្រ​សិន​បើ​មាន​នរណា​ដាក់​នូវ​សំណួរ​៖ “ដូច​ជា ថ្ងៃ​នេះអ្នក​មាន​អ្វី​ភ្លែក​ជាង​ថ្ងៃ​ធម្ម​តា​មែន​ទេ?” មានន័យ​ថា​អ្នក​ជោគជ័យហើយ​ណា។

ការ​ស្វាគមន៍​ល្អ​ជាជាង​អំណោយ

ត្រូវ​មាន​ភាព​ជឿ​ជាក់​និយាយ​សួ​ស្តី​ បញ្ចេញ​ស្នាម​ញញឹម​ និងក្រ េលក​ភ្នែក​ឡើង​មើល​ទៅ​ភាគី​នៅ​ពេល​ដែល​និយាយ​សួ​ស្តី​ អ្វី​ទាំង​នេះ នឹង​ជួយ​អោយ​អ្នក​កាន់​តែ​មាន​ភាព​ជឿ​ជាក់ និង​ទទួលបាន​ការ​ចាប់​ អារម្មណ៍​ពី​មិត្ត​រួម​ការ​ងារ​នៅ​ជុំ​វិញ។

តាម​រយៈ​ព័ត៌មាន​ខាង​លើ​ Japo សង្ឃឹម​ថា​នឹង​អាច​ជួយ​អ្នក​មួយ​ផ្នែក​ណា​មួយ​យល់​បន្ថែម​ពី​វប្បធម៌ របៀប​ស្វាគមន៍ ក៏​ដូច​ជា​ធ្វើ​យ៉ាង​ណាបង្កើត​ការ​ចាប់​អារម្មណ៍​ដូច​ជា​នារី​បុគ្គលិក​ការិយាល័យ​ជប៉ុន។

លើក​ក្រោយ Japo និង​ណែ​នាំ​ទៅ​ដល់​អ្នក​រាល់​បទពិសោធន៍​ពេល​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ជប៉ុន​ សូម​រង​ចាំ​មើលទាំង​អស់​គ្នា។

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: