សម្រស់របស់នារីជប៉ុនអាថ៌កំបាំងដើម្បីរក្សាបេះដូងបុរស
អាថ៌កំបាំងបង្កើតភាពទាក់ទាញរបស់នារីជប៉ុននៅក្នុងភ្នែករបស់ បរុស!!!
ពេលដែលដើរកំសាន្តនៅប្រទេសជប៉ុន អ្នកត្រូវបានទាក់ទាញ ដោយនារីជប៉ុនដែលសាមញ្ញ ធម្មតានៅក្នុងការស្លៀកពាក់។ នៅលើ ខ្លួនពួកគេបង្ហាញចេញនូវអារម្មណ៍ម្យ៉ាងដែលទាក់ទាញភ្នែករបស់ អ្នក។
អ្នកចៃដន្យយល់ឃើញថានារីជនជាតិជប៉ុនដែលធ្វើការរួមបន្ទប់ ទោះបីជាមើលទៅហាក់ដូចជាមិនមានអ្វីលេចធ្លោប៉ុន្តែបែរជាទាក់ ទាញភ្នែកខាងបុគ្គលិកប្រុសទៅវិញ។
ហើយអ្នកក៏ឧស្សាហ៍ជួបប្រទះនូវរូបភាពដ៏គួរអោយស្រលាញ់ ឆើតឆាយរបស់នារីជប៉ុននៅលើអីុនធឺណេតជាមួយម៉ូតសម្លៀកបំពាក់ ធម្មតាប៉ុន្តែមានភាពទាន់សម័យ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ សម្រស់របស់នារីជនជាតិជប៉ុនមិន ត្រឹមតែទាក់ទាញបុរសនៅក្នុងប្រទេសនោះទេថែមទាំងទាក់ទាញ បុរសនៅក្រៅប្រទេសទៀតផង។ តើអ្នកមានឆ្ងល់តើហេតុអ្វីដែលឬ ទេ? សូមរួមជាមួយ Japo ស្វែងយល់អំពីអាថ៌កំបាំងពីនារីមកពី ប្រទេសព្រះអាទិត្យរះនេះណា។
រូបភាព japanese.china.org.cn
១. ទម្លាប់បង្កើតជាម៉ូតសម្លៀកបំពាក់
ប្រទេសជប៉ុនមាន ៤រដូវយ៉ាងច្បាស់ និងបរិយាកាសក៏ប្រែប្រួលទៅតាមរដូវ។ ដូចនេះជនជាតិជប៉ុនតែង តែផ្លាស់ប្តូរសម្លៀកបំពាក់រហូតធ្វើយ៉ាងណាអោយវាសាកសមទៅ តាមរដូវនៅប្រទេសរបស់ពួកគេ។
នារីក៏មិនខុសគ្នាដែរ រហូតដល់ការផ្លាស់ប្តូរសម្លៀកបំពាក់ទៅ តាមរដូវរបស់នារីជប៉ុនពេលខ្លះទាមទារក្បូរក្បាច់ហើយចំណាយទាំង ពេលវេលា និងសម្ភារៈជាងបុរសទៅទៀត។
សូមរួមជាមួយ Japo ស្វែងយល់អំពីវិធីស្លៀកពាក់ស្អាត ការផ្គួប ផ្សំសម្លៀកបំពាក់ទៅតាមរដូវរបស់នារីជនជាតិជប៉ុនណា!
– ជ្រើសរើសសម្លៀកបំពាក់សាកសមជាមួយនិងដងខ្លួន ទោះបី ជាត្រូវផ្លាស់ប្តូរសម្លៀកបំពាក់ទៅតាមរដូវប៉ុន្តែយុវនារីជប៉ុនតែងតែ ស្វែងយល់ ជ្រើសរើសនូវម៉ូតសម្លៀកបំពាក់ដែលសាកសមបំផុត និង អាចបង្ហាញនូវចំនុចដែលស្អាតរបស់រាងកាយហើយក៏លាក់បាំងនូវ កន្លែងដែលមិនសូវស្អាតផងដែរ។
– តាមទាន់សម័យ ការផ្លាស់ប្តូរមិនឈប់ នៃម៉ូតសម្លៀកបំពាក់ ធ្វើអោយនារីជប៉ុនតែងតែតាមដាន ស្វែងយល់ពីម៉ូតថ្មី និងបន្ថែមក្នុង ទូនូវខោអាវថ្មីតាមរដូវ ព័ណ៌ សម្ភារៈ ម៉ូតដើម្បីជួយអោយខ្លួនឯងមិន ពិបាកមើលហើយហួសសម័យ។ គោលការណ៍របស់នារីជប៉ុនគឺ “ខោអាវមួយមិនអាចពាក់លើសពី២ឆ្នាំ”
– គោលការណ៍ TPO “Time-Place-Occasion” ផ្គួបផ្សំជាមួយ និងចំណង់ចំណូលចិត្តរបស់ខ្លួន ជ្រើសរើសយ៉ាងប្រុងប្រយ័ត្ននូវ សម្លៀកបំពាក់ដែលសាកសមជាមួយស្ថានភាព ពេលវេលា ដើម្បីមិន មានកំហុសថាឆើតឆាយពេល ឬក៏សាមញ្ញពេក។
ឧទាហរណ៍នៅពេលដែលណាត់ជួបសង្សានារីជប៉ុនតែងតែ ផ្តោតសំខាន់ទៅលើការស្លៀកពាក់ និងផាត់មុខតាមបែបដែលគួរ អោយស្រលាញ់ ប៉ុន្តែនៅពេលដែលជួបជុំជាមួយនិងមិត្តភក្តិជិតស្និត គឺស្លៀកពាក់ធម្មតាមជាជម្រើសដ៏ល្អបំផុត។
ប្រភព Website “andgirl”
២. យល់ដឹងពីការសម្លឹងនៅជុំវិញខ្លួន
អាចបកថា៖ “មិនត្រឹមតែស្រស់ស្អាតក្នុងមួយខណៈពេលប៉ុន្តែ ត្រូវស្រស់ស្អាតពេញមួយជីវិត”
នេះគឺជាបេសកកម្មកំណត់ដោយក្រុមហ៊ុន Shiseido របស់ជប៉ុន ។
ស្រ្តីជប៉ុនយល់ដឹងអំពីភាពស្រស់ស្អាតរបស់ខ្លួនមិនសូវជាលេច ធ្លោហេតុនេះពេលណាក៏ពួកគេខំប្រឹងធ្វើអោយខ្លួនឯងស្រស់ស្អាត ដែរ។ ដើម្បីទទួលបានការចាប់អារម្មណ៍ពីអ្នកដ៏ទៃ ពួកគេយកចិត្តទុក ដាក់ទៅលើការសម្អាតរូបរាងកាយ ថែរក្សាស្បែក សក់ ការផាត់មុខ រួមជាមួយសម្លៀកបំពាក់ដែលសាកសមនិងដងខ្លួន។
តែងតែស្អាត និងសមរម្យគឺជាគោលបំណងរបស់នារីជប៉ុន។ ប្រាកដជាអ្នកមិនអាចរកឃើញនៅទីណាដែលមនុស្សស្រីផ្តោតសំ ខាន់ទៅលើរូបរាងរបស់ខ្លួនក្នុងភ្នែករបស់អ្នកដ៏ទៃដូចនេះទេ។
ទន្ទឹមនិងនោះ មួយចំណែកក៏មកពីបរុសជប៉ុនអោយតម្លៃយ៉ាង តឹងរឹងទៅលើភាពស្អាត។ ពួកគេមិនចូលចិត្តស្រ្តីដែលផាត់មុខក្រាស និងដិតពេកទេ។ ប៉ុន្តែក៏មិនមានការចាប់អារម្មណ៍ជាមួយនារីដែលព ពេញទៅដោយស្នាមនៅលើមុខ។ នរណានិយាយថាបុរសមិនមាន សូមនូមពរច្រើន?
ក៏ដោយសារការអោយតម្លៃយ៉ាងតឹងរឹងនេះធ្វើអោយនារីពេលណាក៏ស្វែងរក ឆ្នៃប្រឌិតចេញនូវការផាត់មុខសាមញ្ញ ស្រាលប៉ុន្តែនាំ មកនូវប្រសិទ្ធិភាពគួរអោយភ្ញាក់ផ្អើរ។
ប្រភព Website “ameblo”
៣. បេះដូងរឹងមាំ តែងយោគយល់ ជឿជាក់ និងជាកន្លែងពឹង ផ្អែកស្មារតីដ៏រឹងមាំ
ស្រ្តីជប៉ុនតែងតែមានសង្ឃឹមទៅលើគូជីវិតរបស់ខ្លួន។ ពួកគេ សុខចិត្តនៅពីក្រោយដើម្បីជួយមនុស្សប្រុសគ្រប់បែបយ៉ាងហើយក៏ មិនក្លាចក្នុងការនិយាយលើកដំកើងមនុស្សប្រុសចំពោះមុខអ្នកដទៃដែរ។
ជាពិិសេស ស្រ្តីជប៉ុនតែងតែឆ្លាតក្នុងអាកប្បកិរិយា រួមទាំងពេល ដែលខឹង ក្រោយមកនិងបង្ហាញចេញទាំងអស់នៅពេលដែលមានតែ ពីរនាក់។
“អូនជឿថាបងនិងធ្វើបានអ្វីគ្រប់យ៉ាងល្អប្រសើរ”
គឺជាពាក្យសំដីលើកទឹកចិត្តបានស្រ្តីជប៉ុនប្រើប្រាស់ច្រើនបំផុត ដើម្បីលើកទឹកចិត្តដល់ដៃគូជីវិតរបស់ខ្លួន។ ទន្ទឹមនិងនេះពួកគេគិត ថាពេលជួបជុំញ៉ាំម្ហូបអាហារឆ្ងាញ់ និងស្នាមញញឹមទទួលប្តីត្រលប់ មកវិញក្រោយមួយថ្ងៃធ្វើការហាត់ណើយគឺជាការលើកទឹកចិត្តដ៏ធំបំ ផុតសម្រាប់ប្តីរបស់ខ្លួន។ ក្រៅពីនេះស្រ្តីជប៉ុនក៏ចេះប្រើពាក្យសរសើរ ដើម្បីលើកទឹកអោយមនុស្សដែលខ្លួនស្រលាញ់កាន់តែមានភាពជឿ ជាក់ និងមានអារម្មណ៍ស្រស់ថ្លាកម្លាំងចិត្តទៅលើខ្លួនឯង។
រូបភាព : http://xn
ចំនុចល្អផ្សេងទៀតរបស់នារីជប៉ុនគឺពួកគេមិននាំយកនូវចំនុចអវិជ្ជមានទៅជះនៅលើអ្នកដ៏ទៃ។ ឧទាហរណ៏ដូចជាពេលដែលប្តីមកពី ធ្វើការយឺត ឬក៏ទៅជប់លៀងជាមួយមិត្តរួមការងារ។ នោះនារីជប៉ុន និងគិតថាជារឿងធម្មតា និងមិនសំដែងអារម្មណ៍ថាមួរម៉ៅឡើយ ខឹងខ្លាំង ទូរស័ព្ទដើម្បីតឿនទេ។
ពួកគេតែងតែមានគំនិតវិជ្ជមានថាការដែលប្តីមកវិញយឺគឺជាភារៈកិច្ចរកលុយដើម្បីផ្គត់ផ្គង់សម្រាប់គ្រួសារ។ ទោះបីជាគេមិនដឹងថាការ ងាររបស់ប្តីជារឿងអ្វីក៏ដោយប៉ុន្តែតែងគិតក្នុងចិត្តនូវគំនិតអវិជ្ជមាន និងតែមានជំនឿមុតមាំទៅលើភាពស្មោះត្រង់ លះបង់ដើម្បីគ្រួសារ។ នោះគឺជាចំនុចដែលគួរអោយចាប់អារម្មណ៍របស់នារីជប៉ុន។
សេចក្តីបញ្ចប់
ដូចនេះសម្រាប់បរុសជប៉ុនស្រ្តីគឺជាកន្លែងសុភមង្គល គឺជាកន្លែង ដែលបុរសចង់ត្រលប់មកវិញក្រោយមួយថ្ងៃធ្វើការតានតឹង និងបំ ពេញក្រពះដោយម្ហូបអាហារពរពេញទៅដោយសេចក្តីស្រលាញ់។ ហេតុនេះតាំងពីបុរាណមកនារីជប៉ុនទោះបីដើរតួជាមេផ្ទះប៉ុន្តែវត្តមាន របស់នារីពិតជាសំខាន់នៅក្នុងជីវិត និងសង្គមជប៉ុន។
ប្រភព : “modelpress”
ទោះបីបរិយាកាសមានការប្រែប្រួលនារីជប៉ុនតែងតែរកនូវអ្វី ដែលថ្មីដើម្បីសម្តែងចរិកលក្ខណៈរបស់ខ្លួន និងទាក់ទាញមនុស្សនៅ ជុំវិញខ្លួនដោយភាពម៉ត់ចត់និងភាពឈ្លាតវៃនៅក្នុងអាកប្បកិរិយា របស់ខ្លួន។
ស្របជាមួយគ្នានោះដែលពួកគេតែងតែលះបង់ក្លាយជាមេផ្ទះ និងជាកន្លែងដ៏រឹងមាំដើម្បីជំនួយដល់ការងាររបស់ប្តី។ ការលះបង់និង ភាពខំប្រឹងរបស់នារីជប៉ុនប្រៀបដូចជាផ្កាការនាសតំណាងអោយភាព ស្មោះត្រង់ ស្មោះស្មគ្រ តែងតែដើម្បីគ្រួសារ។
លើសពីនេះទៅទៀតនារីដែលនៅប្រទេសព្រះអាទិត្យរះ ភាព ស្រស់ថ្លានៅក្នុងទំនៀមទំលាប់ត្រូវបានវាយតម្លៃខ្ពស់ថា “ជាជម្រើស ដែលល្អបំផុតសម្រាប់យកជាប្រព័ន្ធ” នៅក្នុងផ្នត់គំនិតបរុសជប៉ុន និងបរទេស។
ប្រភពព័ត៌មានបន្ថែម:
http://ameblo.jp/mazu-color/entry-12175420516.html
http://news.livedoor.com/article/image_detail/13775802/?img_id=15027378