មិន​មែន​ដោយ​ចៃដន្យ​បរុស​ចូល​ចិត្ត​នារី​ជប៉ុន​គ្រប់​យ៉ាង​សុទ្ធ​តែ​មាន​យុទ្ធសាស្រ្ត

ភាព​លេច​ធ្លោ​មក​ពី​ចំណេះ​ដឹង​ទូ​លំ​ទូ​លាយ និង​ឥរិយាបទ​ល្អ

នៅ​ Series នេះ​ខ្ញុំ​និង​ណែ​នាំ​វិធី​សាស្រ្ត​ដែល​មិត្ត​នារី​ជប៉ុន​កំពុង​ តែ​អនុវត្ត​ដើម្បី​អោយ​មនុស្ស​ទាំង​អស់ស្រលាញ់ និង​ត្រូវ​បានគេ​ ស្រលាញ់​។

  • ជជែក​កំសាន្ត​យ៉ាង​សប្បាយ​រី​ក​រាយ

រូប​ភាព​ http://www.pinterest.com/pin/359725088970736324/

យុទ្ធសាស្រ្ត​សំខាន់​បំផុត​គឺ​អ្នក​គួរ​តែ​សរសើរ​បរុស​ម្នាក់​នោះ​ដូច​ ជា៖ “ជជែក​កំសាន្ត​ជានិង​បង​ពិត​ចូល​ចិត្ត​”។ ភាគី​បរុស​និង​មាន​ការ​ ចាប់​អារម្មណ៍​ហើយ​ងាយ​ស្រួ​ល​ជិត​ស្និត​ជា​មួយនិ​ង​នារី​ដែល​តែង​តែ ស្តាប់​គេ​។ ស្នាម​ញញឹម​ និង​ភាព​ចាប់​អារម្មណ៍​ទៅ​នឹង​រឿង​ដែល​បរុស​ នោះ​បាន​ប្រាប់​

  • បង្ហាញ​អារម្មណ៍​សមរម្យ

រូប​ភាព​ http://www.pinterest.com/pin/302656037448822337/

នៅ​ពេល​ដែល​មាន​ភាព​ភ្ញាក់​ផ្អើរ​អាច​បើក​ភ្នែក​ធំ ចំណែក​ពេល​ ខ្លាចអាចបិទ​ភ្នែក​វិញ។ ភាគី​បរុស​តែ​ង​តែ​រង​ចាំ​​មើល​សកម្ម​ភាព​ អាកប្បកិរិយា​ដ៏​គួរ​អោយ​ស្រលាញ់​បែប​នេះ។ ទោះ​ជា​យ៉ាង​ណា​នារី​ ដែល​អាកប្បកិរិយា​ហួស​ហេតុ​ ឬ​ក៏​សើច​ចំអក​អោយ​បរុស​ម្នាក់នៅ​ ពេល​គាត់​កំពុង​និយាយ​រឿង​ត្រឹម​ត្រូវ​ហើយ​ក៏​មិន​ញញឹម​នៅ​ពេល ​ដែលគាត់​បាន​និយាយ​រឿង​កម្លែង​គ្រាន់​តែ​ជា​ស្នាម​ញញឹម​លើក​ទឹក​ ចិត្ត​។ ទាំង​អស់​នេះ​ប្រាកដ​ជា​ធ្វើ​អោយ​គាត់​មាន​អារម្មណ៍​មិន​ល្អ និង​បាក់​មុខ​។ ហេតុ​នេះ​ដើម្បី​អោយ​ការ​ជជែក​កំសាន្ត​កាន់​តែ​ប្រសើរ អ្នក​គួរ​តែ​ចេះ​ផ្គួប​ផ្សំ​រវាង​អារម្មណ៍​ដើម្បី​អោយ​បរុស​ម្នាក់​នោះ​មាន​ភាព​ស្និត​ស្នាល និង​ចាប់​អារម្មណ៍​ទៅ​លើ​អ្នក​។

  • បន្ថែម​នូវ​ពាក្យ​សរសើរ និង​ប្រលែង​បន្តិច

​រូប​ភាព​ http://www.pinterest.com/pin/542824561326364624/

បន្ថែម​នូវ​ពាក្យ​សរសើរ និង​ប្រលែង​បន្តិចគឺ​ជា​ចំនុច​ដែល​មិន​ អាច​ខ្វះ​បាន​នូវ​ពេល​ដែល​សន្ទនា​ជា​មួយបរុស​ម្នាក់។

ឧទាហរណ៍៖​ បរុស​ម្នាក់​នោះ​បាន​ប្រាប់​អ្នក​ថា​គាត់​​ទាត់​បាល់​ ឈ្នះ​។ អ្នក​គួរ​តែ​សរសើរ​ដូច​ជា “ អស្ចារ្យ​ណាស់” បង​ពិត​ជា​ពូកែ​។ ក្រោយ​មក​នៅ​ពេល​ដែល​បរុស​នោះ​និយាយ​ជា​មួយ​អ្នក​ “នោះ​គ្រាន់​ តែ​​ជា​ការ​ហាត់​លេង​បាល់​តែ​ប៉ុណ្ណោះ​” អ្នក​អាច​និយាយ​ប្រលែង​ទៅ ​វិញថា៖ “មិន​មែន​ជា​ការ​ប្រកួត​ផ្លូវ​ការ​ទេ?” នៅ​ពេល​នេះ​ប្រាកដ​ជា​ បរុស​ម្នាក់​នេះ​គិត​ថា​អ្នក​មិន​ត្រឹម​តែ​ជា​នារី​ដែល​ចេះ​សរសើរ​ទេ​ប៉ុន្តែ​ គួរអោយ​ចាប់​អារម្មណ៍​ណាស់នៅ​ពេល​ដែល​ចេះ​និយាយ​ប្រលែង ​លេងជា​មួយ​និង​គាត់។

ទន្ទឹម​និង​នោះ​នៅ​ពេល​ដែល​ឃើញ​ក្រ​សែ​ភ្នែក​មនុស្ស​ដែល ​យើង​​ចូល​ចិត្ត​កំពុង​តែ​មើល​មក​យើង​ អ្នក​កុំ​ខ្មាស់​អៀន​គួរ​តែ​មាន​ភាព ជឿជាក់​មើល​ត្រង់​ចូល​ភ្នែក​របស់​គាត់។ នៅ​ពេល​ដែល​ភ្នែក​ទាំង​ពីរ​ ឃើញ​គ្នា​ អ្នក​ហាក់​ដូច​ជា​យល់​ថា​សេចក្តី​ស្រលាញ់​របស់​អ្នក​ត្រូវ​បាន​ ទទួល​ស្គាល់​ដោយ​គាត់ហើយ​បន្ថែម​នូវ​ស្នាម​ញញឹម​ដ៏​កក់​ក្តៅ។

  • បន្ថែម​សកម្ម​ភាពនៅ​ពេល​ជជែក​គ្នា

​រូប​ភាព​ http://www.pinterest.com/pin/805792558299293548/

ភាសា​រាង​កាយ​មាន​ឥទ្ធិ​ពល​ទាក់​ទាញ​យ៉ាង​អស្ចារ្យ​ទៅ​ដល់​អ្នក​ស្តាប់​ នារី​នោះ​និង​ក្លាយ​ទៅ​ជា​ចំនុច​ដែល​គួរ​អោយ​ចាប់​អារម្មណ៍​ ពេល​ដែល​និយាយ​ហើយ​មាន​កាយវិការ​ សកម្មភាព​បន្ថែម​ពី​លើ ​នោះ។ ទាំង​នោះ​អាច​ធ្វើ​អោយ​គាត់​ស្រួល​យល់​និង​ចង់​ស្តាប់​ថែម​ទាំង​ កាយ​វិការ​ដ៏​គួរ​អោយ​ស្រលាញ់ ចាប់​អារម្មណ៍​បែប​នេះ​បង្ហាញ​ចេញ​ ដោយ​អ្នក​ជា​មូល​ហេតុ​ដែល​ធ្វើ​អោយ​គាត់​គិត​ថា​៖ “នារី​នេះ​និយាយ​ រស់​រាយជា​មួយ​និង​ខ្ញុំ​បែប​នេះប្រហែល​ជា​មាន​ចិត្ត​មក​លើ​ខ្ញុំ​ហើយ​?”

  • មើល​នាឡិ​កា​និង​សាក​ល្បង​ភ្ញាក់​ផ្អើរ

​​រូប​ភាព​ http://www.pinterest.com/watches601

បច្ចេក​ទេស​​កម្រិត​ខ្ពស់​ដែល​ Japo ចង់​ណែ​នាំ​ដល់​អ្នក​នោះ​គឺ​ជា​ ការ​មើល​នាឡិ​កា ឬ​ក៏​ទូរស័ព្ទ​ហើយ​សាក​ល្បង​ភ្ញាក់​ផ្អើរ​! បន្ទាប​់មក​ និយាយ​យ៉ាង​សាមញ្ញ​៖ “ពេល​វេលា​ដើរ​លឿន​មែន យឺ​ត​ណាស់​ ហើយ?” ខ្ញុំ​មាន​អារម្មណ៍​ថា​ពេល​វាលា​ដើរ​លឿន​ណាស់​ពេល​ដែល​ និយាយ​ជា​មួយ​អ្នក​។ ហើយ​គាត់​និង​យល់​ច្រឡំ​អ្នក​ថា “ជជែក​កំ​ សាន្ត​ជា​មួយ​គាត់​អ្នក​​រីក​រាយ​យ៉ាង​នេះ”។ ប្រហែល​ជា​នាង​កំពុង​តែ​ ចាប់​អារម្មណ៍​មក​លើ​ខ្ញុំ​ឬ? នេះ​គឺ​ជា​យុទ្ធ​សាស្រ្ត​ដែល​អាច​វាយ​ប្រ​ហារ​ ខ្លាំង​ដូច្នេះ​ទើប​អាច​ធ្វើ​អោយ​ភាគី​យល់​ច្រឡំ អ្នក​គួរ​តែ​អនុ​វត្ត​ជា​មួយ​ មនុស្ស​ក្នុង​ក្រសែ​ភ្នែក​អ្នក​ទេ​ណា។

នោះ​គឺ​ជា​យុទ្ធ​សាស្រ្ត​សម្រាប់​ចាប់​យក​បេះ​ដូង​របស់​ភាគីក្នុង​ការ ជជែក​កំសាន្ត​។ នៅ​ពេល​ខាង​មុខ​ខ្ញុំ​និង​ណែ​នាំ​នូវ​យុទ្ធសាស្រ្ត​ផ្សេង​ ទៀត​សម្រាប់​អ្នក​។

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: