អាថ៌កំបាំងបង្កើតភាពចាប់អារម្មណ៍របស់់ស្រ្តីជប៉ុនដើម្បីទាក់ទាញការចាប់អារម្មណ៍ និងទទួលបានការស្រលាញ់របស់ភាគីបុរស
ក្នុងផ្នែកមុននេះ Japo បានណែនាំដល់អ្នកនូវអត្តបទសរសេរ ជាច្រើនអំពីវិធីដែលធ្វើយ៉ាងណាដើម្បីទាក់ទាញការចាប់អារម្មណ៍ និងងាយស្រួលទទួលបានការស្រលាញ់របស់ភាគីបរុស។ លើកនេះពួកយើងនិងណែនាំអំពី “យុទ្ធសាស្រ្ត” លម្អិតជាងដើម្បីជួយអ្នកបង្កើនសមត្ថភាពជោគជ័យពេលដែលឡើងគំរោង “តាមស្រលាញ់” នរណាម្នាក់។
ចាប់យកក្រសែភ្នែករបស់ភាគី
ពេលមានអារម្មណ៍ថាម្នាក់នោះកំពុងមើលមកអ្នកភាគច្រើននារី និងមានភាពខ្មាស់អៀនឬក៏ជៀសចេញយ៉ាងលឿនបំផុត ប៉ុន្តែនារីគួរតែផ្លាស់ប្តូរយុទ្ធសាស្រ្តគឺមើលចំវិញក្លាហានក្នុងការចាប់យកក្រសែភ្នែករបស់ភាគីហើយគួបផ្សំនិងស្នាមញញឹម Japo ជឿច្បាស់ថាបេះដូងនរណាម្នាក់បានលូតខុសចង្វាក់ហើយ។
មើលភ្នែកភាគីនៅពេលដែលនិយាយជាមួយគេ
ក្នុងពេលសន្ទនា ក្រសែភ្នែករបស់បុរសនារីក៏ខុសគ្នាដែរ។ បុរសតែងតែក្រលែកមើលភ្នែកទល់និងភ្នែកមនុស្សដែលគេចូលចិត្តនៅពេលដែលគេនិយាយ។ ដូចនេះក្នុងពេលអ្នកសន្ទនាសូមព្យាយាមទំនាក់ទំនងរវាងកែវភ្នែកជាមួយនិងភាគី និងតាមដានសាច់រឿងដែលបុរសនោះបាននិយាយ។
តាមដានភាគីពីចំងាយ
ភាគច្រើនមនុស្សទាំងអស់សុទ្ធតែមានអារម្មណ៍ថាមិនស្រួលនៅ ពេលដែលមានការក្រលែកមើលពីអ្នកដទៃ។ ទោះជាយ៉ាងណាពួកយើងគួរតែចាប់អារម្មណ៍ក្រសែភ្នែកដើម្បីជៀសវាងការសង្ស័យអ្នកគឺជា “Stalker” ណា!
ប្រសិនបើឃើញភាគីពីចម្ងាយអ្នកអាចមើលទៅកាន់គេរហូតដល់ពេលគេឃើញកែវភ្នែករបស់អ្នក បន្ទាប់មកទៀតអ្នកអាចធ្វើពត់ មើលទៅកន្លែងផ្សេង។ ប្រសិនបើអ្នកបង្ហាញនូវសកម្មភាពនេះច្រើនដងប្រាកដជាធ្វើអោយបរុសនោះមានចម្ងល់៖ “ប្រហែលជានារីនោះ ចូលចិត្តខ្ញុំមែនទេ?” ហើយចាប់ផ្តើមដឹងពីវត្តមានរបស់អ្នកក្នុងខួរក្បាល។
ផ្អៀងក្បាលក្រលែកភ្នែកមើលទៅភាគី
Mote-dan
ធ្វើអោយបរុសជាប់ចិត្ត ការក្រលែកមើលទៅលើត្រូវបានអ្នក ទាំងអស់វាយតម្លៃថាជោគជ័យច្រើន។ ទោះបីជាលើកនេះ Japo លើកទឹកចិត្តអ្នកសាកល្បងផ្អៀងក្បាលមើលទៅភាគី។
ពេលដែលដើរជាមួយគ្នា អ្នកអាចមើលទៅបរុសម្នាក់នោះ។ ប្រសិនបើភាគីកំពុងតែមើលទៅកន្លែងផ្សេងអ្នកក៏ត្រូវតែបន្តមើលរហូតដល់ពេលដែលបរុសម្នាក់នោះក្រលែកមកអ្នក។ ក្រៅពីនេះសកម្មភាពផ្អៀងក្បាលក៏អាចធ្វើអោយភាគីភ័យណាស់ផងដែរ។
ញញឹមពេលដែលក្រលែកមើលឃើញភ្នែកគ្នាទៅវិញទៅមក
នៅពេលដែលក្រលែកឃើញភ្នែករបស់គាត់ដោយចៃដន្យ អ្នកគួរតែបញ្ចេញនូវស្នាមញញឹមយ៉ាងកក់ក្តៅ។ ខណៈពេលដែលកែវ ភ្នែកទាំងពីរមើលគ្នាប្រាកដបរុសម្នាក់នោះស្រលាំងកាំងនិងមាន ចម្ងល់៖ “ហេតុអ្វីក៏នាងញញឹមជាមួយនិងខ្ញុំ?” “តើនាងចូលចិត្តខ្ញុំមែន ទេ?”។ ស្នាមញញឹមគឺជាអាវុធចាប់យកបេះដូងយ៉ាងរហ័សដូចនេះ សូមមិត្តនារីរបស់ Japo ញញឹមអោយបានច្រើនឡើងណា។
ខាងលើនេះគឺជា “អាថ៌កំបាំង” ងាយស្រួលប៉ុន្តែមាន “ឥទ្ធិពល” ខ្លាំងក្លានៅពេលចង់វាយប្រហារភាគីណាមួយ។ អ្នកគួរតែចាប់យក និងអនុវត្តដើម្បីស្វែងរកអោយខ្លួនមួយចំណែកនៃសេចក្តីស្រលាញ់។