អាកប្បកិរិយាឆ្លាត​វៃ​របស់​ជនជាតិ​ជប៉ុន​ នៅ​ពេលដែល​ថ្នាក់​លើ​(ប្រធាន)ខឹង​

ភាព​លេច​ធ្លោ​មក​ពី​ចំនេះ​ដឹង​ទូ​លំ​ទូ​លាយ និង​ឥរិយាបទ​ល្អ

សូម​ជំរាប​សួរ​យុវនារី​ខ្មែរ​ នេះ​គឺ Series ‘Careeco’ ចែក រំលែកពី​របៀប​ដែល​ត្រូវ​បាន​សំយោគ​ពី​ស្រ្តី​មាន​អ្នក​ចូល​ចិត្ត​ និង​ត្រូវ​បាន​វាយ​តម្លៃ​ខ្ពស់​ដោយ​បរុស​ជន​ជាតិ​ជប៉ុន​។

សូម​រួម​គ្នា​ក្នុង​ការ​ផ្លាស់​ប្តូរ​ និង​ដើម្បី​កសាង​រូប​ភាព​នារី​ការិយាល័យដ៏​ស្រស់​ស្អាត ផ្នែក​ទី​ ៧

ចំណង​ជើង​៖ គោលការណ៍នៃ​ការ​​ធ្វើ​ការ​ជាមួយមេដឹក​នាំ​ជប៉ុន អាកប្បកិរិយានៅ​ពេល​ដែល​ថ្នាក់​លើ​ខឹង

រូប​ភាព nikkei.com

នៅ​ពេល​ដែល​ថ្នាក់លើ​បន្លឺ​សំលេង​ខ្លាំង​ វា​ពិត​ជា​លំបាក​សម្រាប់​អ្នកដោះ​ស្រាយ​បញ្ហា​ដោយ​ប្រាជ្ញា។ ប៉ុន្តែ​ប្រសិន​បើ​តប​ទៅ​វិញ​ដោយភាពខឹង​ក្រោយ​ពេល​ដែល​ថ្នាក់​លើ​ស្តី​អោយ អ្នក​អាច​បាត់​បង់​នូវ​ការ ​ងាររបស់​អ្នក​។ សូម​ព្យា​យាម​ស្ងប់​ស្ងៀម​​ដើម្បី​គ្រប់​គ្រង​នូវ​បញ្ហា​មុន​ ពេល​និយាយ​ និង​សម្រេច​ចិត្ត។ ពេល​ខ្លះ​មូល​ហេតុ​ដែល​ថ្នាក់​លើ​ខឹង​ ដោយ​សារ​អ្នក​ធ្វើ​ខ្វះ​ព័ត៌​មាន​ដែល​សំខាន់នៅ​ក្នុង​ឯកសារ​ធ្វើ​អោយ ​អតិថិជន​ត្អូញ​ត្អែរ​ ឬ​ក៏​អ្នក​ភ្លេច​​រាយ​ការណ៍​ទូរ​ស័ព្ទ​ដ៏​សំ​ខាន់​មួយ​របស់​ អតិថិជន​។​ នោះ​អ្នក​និង​ស្តាយ​ក្រោយ​ដោយ​សារ​ពាក្យ​សំដី​ខ្វះ​ការ​ ពិចារណា​របស់​ខ្លួន​ទៅ​លើ​ថ្នាក់​លើ​មុន​នោះ។

ថ្ងៃ​នេះ Japo និង​ណែ​នាំ​ដល់​អ្នក​វិធី​ទាំង ៥​ដំបូង​បង្អស់​ដើម្បី​បន្ថយ​កំហឹង​​របស់​ថ្នាក់​លើ​នៅ​ពេល​ដែល​យើង​ធ្វើ​ខុស​។ មិន​ត្រឹម​តែ​ជា​វិធី​សាស្រ្ត​ដែល​ត្រូវ​បាន​ចែក​រំលេក​នៅ​លើ​ទំព័រ​អិុន​ធឺ​ណេត​ប៉ុន្តែ ​វិធី​របស់​ Japo ជិត​និង​បង្ហាញ​ខាង​ក្រោមម​នេះក៏​ជា​វប្បធម៌ក្នុងអាកប្បកិរិយាគួរ​តែ​ចង​ចាំ​សម្រាប់​នរណា​ដែល​ធ្វើ​ការ​នៅ​ក្នុង​ក្រុម​ហ៊ុនជប៉ុន។

១. ពាក្យ​ដំបូង​តែង​តែជា “ពាក្យ​សុំ​ទោស”

នៅ​ពេល​មនុស្ស​ម្នាក់​កំពុង​តែ​ខឹង​ ពួក​គេ​និង​មិន​ចង់​ស្តាប់​អ្វី​ក្រៅ​ ពីការ​សុំ​ទោស​នោះ​ឡើយ។ ទោះ​បី​ជា​អ្នក​ខុស​ឬ​ត្រូវ​​​មេដឹក​នាំ​​នៅតែ ជាថ្នាក់​លើ​របស់​អ្នក​ហើយ​ការ​ដែល​ឈ្លោះ​ជា​មួយ​និងមនុស្ស​កំពុង​តែ​ខឹង​ក៏​មិន​ត្រូវ​បាន​វាយ​តម្លៃ​ថា​ជា​សកម្មភាព​វាង​វៃ​ដែរ។

ហេតុ​នេះ​ហើយ​វិធី​ដំ​បូង​ដែល​អ្នក​ត្រូវ​ធ្វើ​គឺរំ​សាយ​កំហឹង​របស់​ ថ្នាក់​លើដោយ​ពាក្យ​សុំ​ទោស​និង​ជួយដល់​​អ្នក​មួយ​ផ្នែក​។ គ្រាន់​តែ​ មួយ​ផ្នែក​ទេ​ណា​។ សុំ​ទោស​មិន​មែន​អាច​ដោះ​ស្រាយ​នូវ​បញ្ហានោះ​ទេ គ្រាន់​តែ​ជា​អាកប្ប​កិរិយា​របស់​បុគ្គលិក​ឆ្លាតម្នាក់​សម្រាប់​ថ្នាក់​លើ​របស់អ្នក​តែ​ប៉ុណ្ណោះ។

រូបភាព gahag.net

២. ការ​ស្តាប់​ដោយ​ចិត្ត​ស្មោះ​

ទាំង​នេះ​ពិត​ជា​ពិ​បាក​ ពិសេស​នៅ​ពេល​ដែល​ថ្នាក់​លើ​កំពុ​ងតែស្រែកដាក់​អ្នក​ដែល​មិន​អាច​និង​ទទួល​យក​បាន​។ ភាគ​ច្រើន​បុគ្គលិក​ និង​តប​ទៅ​វិញ​ហើយ​ការ​ពារ​ខ្លួន​ឯង​ប៉ុន្តែ​ជម្រើស​ដែល​ប្រសើរ​ជាង​គេ​ នោះ​គឺ​ខំប្រឹង​ស្តាប់និង​រង​ចាំ​ថ្នាក់​លើ​បន្ថយ​នូវ​កំហឹងរបស់​គាត់។

សូម​អោយ​ថ្នាក់​លើ​បាន​ឃើញ​ភាព​អត់​ធ្មត់​របស់​អ្នក​ដោយ​អ្នក​គោរព​គាត់ និង​មិន​ក្លាចការ​ស្តាប់​។ បន្ទាប់​ពី​កំហឹង​បាន​ផុត​ទៅ​ហើយ ពួក​យើង​អាច​អង្គុយ​ដើម្បីវិភាគ​ខុស​ត្រូវ​។

ប្រ​ភព​ news.mynavi.jp

៣. បកស្រាយឬទទួល​យក​

បន្ទាប់​ពី​សុំ​ទោស​ និង​ការ​ស្តាប់​ដោយ​ចិត្ត​ស្មោះ សូម​មើល​នៅ​ អាកប្បកិរិយា​របស់​ថ្នាក់​លើ ប្រសិន​បើ​កំហឹង​របស់​គាត់បាន​កាត់ ​បន្ថយ​ អ្នក​អាច​ចាប់​ផ្តើម​បញ្ចេញ​នូវ​យោបល់​របស់​ខ្លួន​។ សូម​ធ្វើ​ អោយ​ថ្នាក់​លើ​ឃើញ​​ថាអ្នក​ដឹង​​​គាត់​កំពុង​តែ​ខឹង។​ សូម​ពិ​ពណ៌​នា​ សកម្ម​ភាព​របស់​ថ្នាក់​លើ​ដូច​ជា​ការ​ក្តាប់​ដៃ​ ឬ​ក៏​មុខ​ក្រហម​។ ឧទាហរណ៍ខ្ញុំ​ដឹង​ថា​បង​កំពុង​តែ​ខឹង​ មុខ​របស់​បង​ក្រហមឡើង​ ហើយ។ ទាំង​នេះ​អាច​ជួយ​រំលឹក​ដល់​ថ្នាក់​លើ​បាន​ដឹង​ថា​គាត់​មាន​ អាកប្បកិរិយាមិន​សម។

ក្រោយ​មក​សូម​ជ្រើស​រើស​ពាក្យ​សំដី​សមរម្យ​បំផុត​ដើម្បី​លើកឡើង​នូវ​យោបល់​របស់​ខ្លួន​ឬ​ក៏​ទទួល​យក​កំហុស​ប្រសិន​បើ​អ្នក​បាន​ធ្វើខុស​។ សូម​លើក​ឡើង​នូវ​មូល​ហេតុ​សម​រម្យ​ចំពោះ​កំហុស​របស់​អ្នក​ ប្រសិន​ជា​អត់​សូម​លើក​ឡើង​ថា​ដោយ​សារ​តែ​ការ​មិន​ប្រុង​ប្រយ័ត្ន​របស់អ្នក​។ សូម​ចង​ចាំ​ថា​មិន​ត្រូវ​ទម្លាក់​កំ​ហុស​ខុស​ទេរឿង​នេះ​អាច​ធ្វើ​អោយ​ថ្នាក់​លើ​កាន់​តែ​ខឹង។

ប្រសិន​បើ​អ្នក​មិន​ខុស​ សូម​និយាយ​សុំ​ទោស​ដោយ​សារ​អ្នក​មិន​ បាន​បញ្ឈប់​បញ្ហា​។ ពាក្យ​សុំ​ទោស​ទោះ​បី​ជា​កំហុស​របស់​អ្នក​ឬ​មិន​ មែន​ក៏​វា​អាច​ផ្អាក​នូវ​កំហឹង​របស់​ថ្នាក់លើ​បាន​ដែរ។

ចំនុចទី៤ និង​៥​សម្រាប់​ករណី​ដែល​ធ្វើ​ខុស​

៤. បញ្ចេញ​នូវ​ដំណោះ​ស្រាយ និង​ធានា​ថា​មិន​ធ្វើ​ខុស​

សូម​មក​ជិត​និង​សួរ​ថ្នាក់​លើតើ​អ្នក​ត្រូវ​ធ្វើ​អ្វី​ដើម្បី​កែ​ប្រែ​ស្ថាន​ភាព បាន។ ប្រ​សិន​បើ​ថ្នាក់​លើ​និយាយ​ថា​អត់​សូម​បញ្ចេញ​នូវ​យោបល់​ របស់​អ្នក​ដើម្បី​ដោះ​ស្រាយ​បញ្ហា​។ ថ្នាក់​លើ​ដែល​កំពុង​តែ​ខឹង​នៅ​ ពេល​នោះ​មិន​អាច​និង​មាន​ដំណោះ​ស្រាយ​​​ភ្លាម​ទេ។ ដូច​នេះ​ហើយ​ អ្នក​អាច​និង​សាង​គុណ​សម្បតិ្ត​លុប​លាង​កំហុស​ ការ​បញ្ចេញ​នូវ ​យោបល់​អាច​ជួយ​អោយ​កាត់​បន្ថយ​កំហឹង​របស់​ថ្នាក់​លើ​បាន​។

ឧ​ទាហរណ៍​ដើម្បី​កុំ​អោយ​ទៅ​ធ្វើ​ការ​យឺត​ដោយ​សារ​ស្ទះ​ចរា ចរណ៍​គឺ​ព្យា​យាម​ទៅ​ធ្វើ​ការ​មុន​១០​នាទី។

ដើម្បី​ជៀស​វាង​ការ​ខ្វះ​ខាត​ព៍ត៌​មាន​ឯក​សារ​នោះ​ត្រូវ​តែ​ត្រួត​ ពិនិត្យឡើង​វិញយ៉ាង​តិច​​២​ដង​ ឬ​ក៏​ពឹង​នូវ​បុគ្គលិក​ផ្សេងជួយ​ត្រួត ​ពិនិត្យ​ឡើងមុន​ពេល​រាយ​ការណ៍​ទៅ​ថ្នាក់​លើ។ ត្រូវ​តែ​និយាយ​ពាក្យ​សំដី​យ៉ាង​មឺុង​ម៉ាត់​ដើម្បី​បញ្ចុះ​បញ្ចូល​ថ្នាក់​លើ​អ្នក​មិន​បង្ក​កំហុស​នេះ​ឡើង​វិញ​និង​សន្យា​យ៉ាង​ប្រាកដ​ជា​អនុវត្ត​តាម។

រូប​ភាព yomiuri.co.jp

៥. ឆ្លង​នូវ​ឧបសគ្គ

បន្ទាប់​ពី​បញ្ហា​ទាំង​អស់​ត្រូវ​បាន​ដោះ​ស្រាយ​ ថ្នាក់​លើ​បាន​លើក​លែង​ទោស​អោយ​អ្នក​ ហើយ​អ្នក​គិត​ថា​ខ្លួន​ឯង​សុវត្ថិ​ភាព​? ប៉ុន្តែ​មិនមែន​ធាតុ​ពិត​អ្នក​កំ​ពុង​ស្ថិត​ក្នុង​រយៈ​ពេល​សាក​ល្បង​របស់​ថ្នាក់​លើ​។ ក្នុង​រយៈ​ពេល​នេះ​ ថ្នាក់​លើ​និង​ធ្វើ​ការ​សង្កេត​និង​ចាប់​អារម្មណ៍​ទៅ​លើអ្នក​ច្រើន​ (នេះ​ជា​ចំនុច​រួម​របស់​ថ្នាក់​លើ​ជប៉ុន)​ ដូច​នេះ​អ្នក​ត្រូវ​បង្ហាញ​នូវ​ការ​ដឹង​កំហុស​របស​់​ខ្លួន​ដោយ​ភាព​ខិត​ខំ​ដោះ​ស្រាយ​បញ្ហា​។ កុំ​បាត់​ភាព​ផ្សង់​អារម្មណ៍​អ្នក​អាច​និង​ជា​ចំនុច​ខ្មៅ​ក្នុង​ភ្នែក​របស់​ថ្នាក់​ លើ។​ សូម​ព្យា​យាម​បំភ្លេច​នូវ​ពាក្យ​សំ​ដី​ស្តី​បន្ទោស​របស់​ថ្នាក់​លើ​ ហើយខិត​ខំ​ធ្វើ​ការ​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ។

ក្នុង​វប្ប​ធម៌​អាកប្បកិរិយា​របស់​​ជប៉ុន​ ជន​ជាតិជប៉ុន​តែង​តែ​អោយ​តម្លៃ​ទៅ​លើ​ការ​គោរព​ភាគី​។ ដូច​នេះ​ទោះ​បី​ជា​មិន​ធ្វើ​អ្វី​មាន​កំហុស​ពួក​គេ​ក៏​តែង​តែ​ប្រើ​ពាក្យ​ “Sumimasen មាន​ន័យ​ថា​សូម​ទោស” ដូច​ជា​ពាក្យ​គួរ​សម​របស់​យើង។ សុំ​ទោស​មិន​ត្រឹម​តែ​ជា​ការ​ទទួល​កំហុស​ជា​មួយ​គាគី​តែ​ក៏​ជាពាក្យ​ដើម្បី​ធ្វើ​អោយ​បរិយា​កាសស​តាន​តឹង​កាត់​បន្ថយ​ដែរ។ ទន្ទឹម​និង​នោះ​ក្នុង​ពេល​ដែល​អ្នក​និយាយ​បាន​ពាក្យ​សុំទោសកំ​ហឹង​របស់​អ្នក​ក៏​ត្រូវ​បាន​គ្រប់​គ្រង​បាន​ល្អ​ផង​ដែរ។ អ្នក​និង​បង្ហាញ​នូវ​អាកប្បកិរិយា​ល្អ​។

តាម​រយៈ​វិធី​ដែល​បាន​ចែក​រំលេក​ខាង​លើ​ Japo សង្ឃឹម​ថា​អ្នក​ និងអាច​យល់​ជាង​មុន​អំពី​ផ្នែក​មួយ​នៃ​វប្បធម៌​ធ្វើ​ការ​របស់​ក្រុម​ហ៊ុន​ជប៉ុន។ ថ្នាក់​លើ​ជប៉ុន​ទោះ​ជា​ពិបាក​ប៉ុន្តែ​មាន​ភាព​លើក​លែង​ទោស​ និង​យុត្តិធម៌​គ្រាន់​តែ​អ្នក​ចេះ​ទទួល​កំហុស​ និង​មិន​ធ្វើ​ខុស​ទៀត​នោះ​ គ្រប់យ៉ាង​និង​ប្រែ​ជា​ល្អវិញ។

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: