រៀបចំតុធ្វើការអោយមានរបៀប ចំនេះដឹងរួមដែលស្រ្តីជប៉ុនត្រូវតែចាប់អារម្មណ៍
“ចំនុចដែលគួរចាប់អារម្មណ៍គឺសម្រស់មកពីចំនេះដឹងទូលំទូ លាយ និងឥរិយាបថយ៉ាងជំនាញ”
សូមជំរាបសួរយុវនារីខ្មែរ នេះគឺ Series ‘Careeco’ ចែក រំលែកពីរបៀបដែលត្រូវបានសំយោគពីស្រ្តីមានអ្នកចូលចិត្ត និងត្រូវ បានវាយតម្លៃខ្ពស់ដោយបរុសជនជាតិជប៉ុន។
សូមរួមគ្នាក្នុងការផ្លាស់ប្តូរ និងដើម្បីកសាងរូបភាពនារីការិយាល័យដ៏ស្រស់ស្អាត ។
នៅក្នុងអត្តបទលើកនេះ Japo សូមណែនាំដល់មិត្តទាំងអស់អំពី វិធីរៀបចំតុធ្វើការដើម្បីអោយទីកន្លែងធ្វើការមានផាសុខភាព ហើយ អ្នកនិងភ្ញាក់ផ្អើរនូវប្រយោជន៍ដែលបានមកពីការរៀបចំអោយមាន របៀបរាបរយនៅកន្លែងធ្វើការ។
១. បង្កើនប្រសិទ្ធិភាពក្នុងការងារ
ប្រាកដជាអ្នកណាក៏មានបទពិសោធន៍អំពី៖ “មិនរកឃើញព័ត៌មានដែលសំខាន់ ភ្លេចឯកសារដែលបានរក្សាទុកនៅទីណា” ត្រូវដែរ ឬទេ? អ្នកនិងអាចចំណាយពេលបន្តិចដើម្បីទៅរករបស់ដែលបានបាត់ និងផ្អាកនូវការងារដែលកំពុងតែធ្វើ។
ដើម្បីជៀសវាងបញ្ហានេះកើតឡើងម្តងទៀតពួកយើងគួរតែបោះ ចោលនូវវត្ថុដែលមិនត្រូវការ និងទុករបស់ទាំងនោះនៅកន្លែងដែលងាយស្រួលយកបាន។ សូមសាកល្បងមើលតុធ្វើការរបស់អ្នកមានរបៀបរាបរយហើយឬនៅដោយមើលថាតើអ្នកចំណាយរយៈពេល ប៉ុន្មានដើម្បីស្វែងរករបស់ដែលបាត់។
ប្រភព smartcompany.com.au
ឧទាហរណ៍ជារៀងរាល់ថ្ងៃអ្នកចំណាយ ៥នាទីដើម្បីស្វែងរកវត្ថុដែលបានបាត់ ១០០ថ្ងៃអ្នកនិងចំណាយពេល ៥០០នាទី (គឺ ៨ម៉ោង) ដូចនេះអ្នកនិងចំណាយរយៈពេល ៣០ម៉ោងក្នុងមួយឆ្នាំ គ្រាន់តែសម្រាប់រកវត្ថុដែលបាត់។ ប្រសិនបើចេះតែចំណាយពេលដោយអត់ប្រយោជន៍គឺពិតជាខាតពេលណាស់។
ក្រៅពីនេះការរក្សាតុធ្វើការអោយមានផាសុខភាពគឺអាចកាត់ បន្ថយសំលេងនៅពេលរក ពេលនោះអ្នកនិងផ្សង់អារម្មណ៍ធ្វើការ ហើយលទ្ធផលការងារក៏ទទួលបានល្អ។
២. បង្កើតនូវរូបភាពជាបុគ្គលិកដែលមានសមត្ថិភាព
ប្រភព johnlund.com
ប្រសិនបើនៅលើតុធ្វើការរបស់អ្នកដែលនៅជិតអ្នកពេញទៅដោយធូលី ឯកសារគរដូចភ្នំ និងសំបកនុំរញ៉េរញៃ។ ប្រាកដជាមនុស្សទាំងអស់និងយល់ថា៖ “ផ្ទះរបស់ម្នាក់នេះប្រហែលជារញ៉រញៃណាស់ហើយមើលទៅ”។ ឬក៏ “យើងមិនគួរប្រគល់ការងារដែលសំខាន់អោយម្នាក់នេះទេ”។ ទោះបីជាភាពជាក់ស្តែងមិនដូច នេះក៏ដោយ គឺអ្នកនៅជុំវិញប្រាកដជាក៏គិតមិនល្អទៅលើអ្នកដែរ។
សូមសាកល្បងសង្កេតមើលតុធ្វើការរបស់អ្នកដែលមានសមត្ថិ ភាព។ ប្រាកដណាស់នៅលើតុរបស់អ្នកនោះតែងតែមានរបៀបរាប រយណាស់មែនទេ? Japo ជឿថាអ្នកណាក៏រវិលដែរ ប៉ុន្តែមនុស្សទាំងអស់ត្រូវចំណាយពេលរៀបចំកន្លែង។
ក្នុងករណីអ្នកជាប្រធានរវាងបុគ្គលិកថ្នាក់ក្រោមជាមួយនិងតុធ្វើការដ៏រញ៉េរញ៉ៃ និងមនុស្សដែលមានតុធ្វើការមានផាសុខភាព អ្នកនឹងប្រគល់ការងារអោយអ្នកណា? ទោះបីជាការរៀបចំគឺជាការងារធម្មតាបំផុតប៉ុន្តែវាមានសារៈសំខាន់ដើម្បីអ្នកអាចទទួលបានការទុកចិត្តនៅក្នុងការងារ។
៣. វិធីសាស្រ្តរក្សាតុធ្វើការអោយមានរបៀប និងមានផាសុខភាព
គ្រាន់តែដាក់នូវវត្ថុដែលត្រូវការនៅលើទុក
ប្រភព homegoods.com
មានមនុស្សជាច្រើនយល់ថា៖ “ប្រាកដជាងាយស្រួលរកវត្ថុ នោះបើដាក់វានៅលើតុ” ប៉ុន្តែភាពជាក់ស្តែងការដាក់វត្ថុជាច្រើននៅ លើតុនិងធ្វើអោយខួរក្បាលរបស់អ្នកមានភាពតានតឹង មិនស្រស់ស្រាយ មានអារម្មណ៍ថាមានសម្ពាធដោយសារតែកន្លែងចង្អៀត។ ដូចនេះសូមធ្វើការរៀបចំវត្ថុដែលនៅលើតុធ្វើការ។ ធ្វើការនៅលើតុដែលមានរបៀបរៀបរយដើម្បីបង្កើនកម្រិតសមត្ថិភាពផ្ចង់អារម្មណ៍ និងសមត្ថិភាពដោះស្រាយការងាររបស់អ្នក។
បោះចោលនូវវត្ថុដែលមិនត្រូវការ
ប្រភព vinamoving.com
មនុស្សជាច្រើនមានទំលាប់រក្សាទុកនូវវត្ថុដែលមិនសំខាន់ដោយសារគិតថានិងមានពេលត្រូវការប្រើដូចនេះក៏មិនបោះចោលវាទៅ។ យើងអាចចំណាយពេលវេលាដើម្បីគិតសាកមើលរក្សាទុកនូវវត្ថុមាន ប្រយោជន៍ហើយបោះចោលនូវរបស់ដែលគ្មានប្រយោជន៍។ គ្រប់យ៉ាងនិងមានរបៀបរាបរយហើយអ្នកនិងមានអារម្មណ៍ល្អជាងមុន។
សូមរៀននូវទំលាប់រៀបចំកន្លែងធ្វើការជារាងរាល់ព្រឹកប្រហែល ១៥នាទី
ប្រភព myphameliza.com
ដំបូងប្រហែលជាមានការលំបាកដើម្បីទំលាប់ជាមួយការរៀបចំតុធ្វើការជារៀងរាល់ថ្ងៃ ប៉ុន្តែគ្រាន់តែចង់អោយតុធ្វើការមានរបៀប និងកន្លែងទូលាយអាចជួយអោយអ្នកមានអារម្មណ៍ស្រស់ថ្លានៅពេលព្រឹក ហើយធ្វើអោយអ្នកអាចចាប់ផ្តើមមួយថ្ងៃដោយភាពស្រស់ស្រាយជាងថ្ងៃធម្មតា។ សូមចាប់ផ្តើមរៀបចំតុធ្វើការតាំងពីថ្ងៃស្អែកនេះទៅដើម្បីមានការផ្លាស់ប្តូរ និងក្លាយទៅជាបុគ្គលិកត្រូវបានវាយតម្លៃខ្ពស់។