យានអវកាសឈ្មោះ Hayabusa 2 នឹងត្រូវចុះចតនៅលើអាចម៍ផ្កាយ Ryugu
ទីភ្នាក់ងាររុករកនៅតំបន់អវកាសរបស់ជប៉ុនឈ្មោះ (JAXA) កំពុងពិនិត្យមើលទៅលើទីតាំងរបស់អាចម៍ផ្កាយ Ryugu យ៉ាងប្រុងប្រយ័ត្នសម្រាប់ការចុះចតរបស់យានអវកាស Hayabusa ទី 2 ក្នុងដើមខែនេះ។ កាលពីចុងខែតុលាឆ្នាំ ២០១៨ ទីភ្នាក់ងាររុករកអវកាសនេះធ្លាប់មានបំណងបោះបង់ចោលនៅការស៊ើបអង្កេតរឿងនេះម្ដងដោយសារមានបញ្ហាដែលជាគ្រោះថ្នាក់ជាច្រើន។
កាលពីខែកញ្ញានិងខែតុលាកន្លងមក (JAXA) បានធ្វើសមូហភាពសរុបចំនួន ៣ សម្រាប់ការចុះចតនៅលើអាចម៍ផ្កាយ Ryugu នៅជុំវិញខ្សែអេក្វាទ័រ ។ដោយក្នុងអំឡុងពេលហាត់សមនេះ (JAXA) បានទទួលជោគជ័យក្នុងការប្រើ Hayabusa2 ទៅដល់ចំណុចមួយដែលមានជំរៅជាង 12 ម៉ែត្រពីលើផ្ទៃរបស់អាចម៍ផ្កាយ Ryugu។ ដោយការប្រើប្រាស់កម្មវិធីគ្រប់គ្រងចាប់យកទីតាំងរបស់យានដោយស្វ័យប្រវត្តិក្នុងការប្រើឧបករណ៍ចាប់សញ្ញា (laser)។
រូបភាព:https://upload.wikimedia.org/wikipedia/en/thumb/7/75/162173_Ryugu.jpg/260px-162173_Ryugu.jpg
លោក Yuichi Tsuda អ្នកគ្រប់គ្រងគម្រោងយាន Hayabusa2 នេះនៅក្នុង (JAXA) បានថ្លែងថា: «ចំនុចសំខាន់យើងនឹងត្រូវធ្វើការចុះចតកន្លែងមួយនៅលើអាចម៍នេះ ដូច្នេះយើងកំពុងតែរៀបចំនូវបច្ចេកទេសដ៏ល្បីៗជាច្រើនក្នុងការបំពេញបេសកម្មនេះ»។ «ប៉ុន្ដែបញ្ហាចោទនោះ គឺថាទំហំផ្ទៃរបស់អាចម៍ផ្កាយ Ryugu នេះ មានទំហំធំជាងការរំពឹងទុកទៅទៀត។» ហេតុដូចនេះហើយបានជានាំឱ្យក្រុមហ៊ុន (JAXA) មានបំណងចង់ បោះបង់ចោលការប៉ុនប៉ង ចុះចតជាលើកដំបូង។
យាន Hayabusa2 នេះ មាននូវបន្ទះស្រូបកម្ដៅពន្លឺព្រះអាទិត្យមួយដែលមានទទឹងប្រហែល 6 ម៉ែត្រនិងឧបករណ៍បំបែកថ្មប្រវែង 1 ម៉ែត្រដើម្បីប្រមូលកំទេចថ្មពីអាចម៍ផ្កាយនេះ។
បច្ចុប្បន្ននេះទីភ្នាក់ងារអវកាសរំពឹងថា នឹងមានកន្លែងណាមួយដែលមានចន្លោះប្រហែល 15 ម៉ែត្រដើម្បីជាទីតាំងចុះចតគោលដៅ របស់ Hayabusa2 ។ លោក Tsuda បានថ្លែងថា: «នៅពេលនេះយើងមិនអាចធានាថាការចុះចតនេះ ថាមានភាពល្អនោះទេ ដោយសារទំហំមិនគ្រប់គ្រាន់ចំពោះឧបករណ៍ដែរត្រូវប្រើ។»
ក្រុមអវកាស (JAXA) នេះកំពុងធ្វើការដើម្បីស្វែងរកទីតាំងថ្មីដែលមានសុវត្ថិភាពបំផុតដោយការប៉ាន់ស្មាន ដែលផ្អែកលើប្រវែងនៃស្រមោលរបស់ថ្មនីមួយៗ។
Tsuda បាននិយាយថា “ខ្ញុំមានក្តីសុបិន្តមួយ ដែលខ្ញុំនឹងត្រូវឈរនៅកន្លែងចុះចតនោះ។” បន្ទាប់មកកន្លែងចុះចតនោះនឹងបញ្ជាក់ពីស្ថានភាពយ៉ាងច្បាស់ក្នុងការរុករកអ្វីផ្សេងៗដែលមាននៅទីនោះដោយសុវត្ថិភាព។
ប្រែសម្រួ៖ Puthea
ប្រភព៖ japantimes