អាថ៌កំបាំងនៃស្ថាបត្យកម្មអំពីឈើរបស់ជប៉ុន ធន់នឹងការរញ្ជួយដីមានអាយុកាលយូរបំផុតលើពិភពលោក
ស្ថិតនៅ Nara មានវត្តមួយហៅថា Hōryū-ji ការស្ថាបនានេះបានសាងសង់កាលពី ១៣០០ ឆ្នាំមុន ត្រូវបានចាត់ទុកថាជាស្ថាបត្យកម្មឈើមានអាយុកាលយូរបំផុតនៅលើពិភពលោក។
រូបភាព Pinterest
តើអាថ៌កំបាំងអ្វីដែលធ្វើអោយវត្តបុរាណអាចនៅស្ថិតស្ថេរលើទឹកដីដែលមានគ្រោះធម្មជាតិដូចជាជប៉ុន? សូមស្វែងយល់អំពីបច្ចេកទេសសាង់សង់របស់ប្រជាជនជប៉ុន។
តាំងពីសម័យបុរាណប្រជាជនជប៉ុនប្រើបច្ចេកទេសសាងសង់មិនប្រើដែកគោល។ ដោយសារតែដែកគោលជាដែកអាចច្រេះ និងសឹក។ នេះជាមូលហេតុធ្វើអោយការស្ថាបនាចាស់ និងងាយរលំនៅពេលណាមួយ។ វិស្វករបានគិតពីការប្រើឈើស្ងួតដើម្បីសាងសង់ប៉ុន្តែការសាង់សង់ស្ថាបត្យកម្មធម្មតាមិនអាចខ្វះដែកគោលបានទេ។
ប្រាកដណាស់ការសាង់សង់ធំៗដូចជាផ្ទះសំបែង ប្រាសាទវត្តមិនមែនសាង់សង់ប្រើឈើតែមួយទេប៉ុន្តែត្រូវការតភ្ជាប់ឈើជាច្រើន។ ហើយដែកគោលជាសម្ភារៈសំខាន់សម្រាប់តភ្ជាប់ឈើចូលគ្នា។ ទោះជាដូច្នេះមានបច្ចេកទេសមួយអាចប្រើដើម្បីសាងសង់ដោយមិនប្រើដែកគោល។
នេះជាបច្ចេកទេសដែលត្រូវបានប្រជាជនជប៉ុនរកឃើញប្រហែល ១០០០ ឆ្នាំមុន។ អាចតភ្ជាប់ឈើទាំងពីរចូលគ្នាដោយមិនចាំបាច់ប្រើសម្ភារៈទីបី។
បច្ចេកទេសនេះគេហៅថា 木組み (Kigumi)។
ប្រើបច្ចេកទេស Kigumi ក្នុងការសាងសង់អាចកាត់បន្ថយភាពចាស់នៃស្ថាបត្យកម្មដោយសារការសឹករបស់ដែកថែប។ ទោះជាយ៉ាងណាត្រូវការភាពហ្មតចត់ និងពេលវេលា ហេតុនេះប្រជាជនជប៉ុនប្រើនៅពេលសាងសង់ស្ថាបត្យកម្មដែលសំខាន់ប៉ុណ្ណោះដូចជាវត្ត ឬប្រាសាទ Shinto។
ជាទូទៅការស្ថាបនាដែលធ្វើពីឈើត្រូវស្តារឡើងវិញក្រោយពេល ១៥០ ដល់ ២០០ ឆ្នាំ។ ប៉ុន្តែចំពោះការស្ថាបនាដែលប្រើបច្ចេកទេស Kigumi ធ្វើអោយដូចដើមវិញមានភាពលឿនជាង។
ជាមួយគ្នានេះដែលឈើជាសម្ភារៈអាចបត់បែនបាន។ ការសាងសង់ដែលប្រើដែកថែប ឬបេតុងមិនអាចនៅនឹងពេលរញ្ជូយដីទេ។ ហេតុនេះហើយឈើជាសម្ភារៈអាចបត់បែនបានធ្វើអោយវាអាចទ្រាំជាមួយនឹងការរញ្ជួយដោយសារគ្រោះធម្មជាតិ។
ដោយសារតែគ្រោះធម្មជាតិនេះហើយធ្វើអោយប្រជាជនជប៉ុនអាចបង្កើតជាបច្ចេកទេសពិសេសធ្វើអោយពិភពលោកទាំងមូលស្ងើចសរសើរ។
Kengo Abe