៦ ចំណុចដែលអ្នកត្រូវដឹងមុនពេលប្រើប្រាស់បង្គន់សាធារណៈនៅប្រទេសជប៉ុន

ពេលអ្នកទៅដល់ប្រទេសជប៉ុន អ្នកនឹងហួសចិត្ដ ហើយអស់សំណើចជាខ្លាំងព្រោះបង្គន់សាធារណៈនៅជប៉ុនគឺមានលក្ខណៈប្លែកៗជាខ្លាំង។

១. ស្បែកជើងបន្ទប់ទឹកជប៉ុន

ប្រទេសជប៉ុនមានវប្បធម៌ប្លែកៗ ហើយថែមទាំងស្រស់ស្អាតទៀត ដែលមើលទៅពិតជាអនាម័យខ្លាំងណាស់។ ស្បែកជើងត្រូវបានគេចាត់ទុកថាជារបស់ប្រើប្រាស់ដែលល្អបំផុត។ ដោយពួកគេគិតថា ចំពោះស្បែកជើងធម្មតាជារៀងរាល់ថ្ងៃ គឺដើររាប់គីឡូម៉ែត្រនៅឯទីសាធារណៈ ដូច្នេះគឺវាមិនស្អាតនោះឡើយ។

ប៉ុន្ដែជាញឹកញាប់គេប្រើស្បែកជើងបន្ទប់ទឹកនេះនៅសណ្ឋាគារ និងភោជនីដ្ឋាន ហើយអ្នកនឹងត្រូវបានផ្តល់នូវស្បែកជើងសម្រាប់ប្រើប្រាស់នៅទីនោះ។ គេបែងចែកស្បែកជើងខុសៗគ្នាសម្រាប់បង្គន់ទៅតាមកន្លែងនីមួយៗ។ ចំពោះការរក្សាស្បែកជើងទាំងនេះក៏មានរបៀបដាក់ដោយឡែកពីគេដែរ។ 

ស្បែកជើងបង្គន់នេះជាធម្មតាមានសរសេរជាអក្សរធំ ៗ ថា «TOILET»

 

២. បង្គន់ជប៉ុនបែបជំនាន់មុន

បង្គន់បែបជប៉ុនកាលពីសម័យមុនៗមក គេសង្កេតឃើញថា វាមានអនាម័យជាងគេ បើយើងទៅមើលបង្គន់បែបនេះនៅតាមប្រទេសឯទៀតនាតំបន់អាស៊ី។ បើអ្នកចូលទៅប្រើប្រាស់ហើយ អ្នកនឹងឃើញពាក្យនែនាំជាច្រើនក្នុងការជួយថែរក្សា និងសំអាតបង្គន់នេ។

៣. បង្គន់ជប៉ុនអេឡិចត្រូនិក

បង្គន់ទំនើបជប៉ុនភាគច្រើន គឺប្រើបាស់ទៅដោយឧបករណ៍អេឡិចត្រូនិចទំនើបៗ ដែលមានមុខងារជាច្រើន។ នៅពេលអ្នកប្រើបង្គន់នេះសូមមើលកុងតាក់នីមួយៗ ឬរូបសញ្ញាអោយបានច្បាស់លាស់អំពីការនែនាំកុំអោយមានបញ្ហាពេលចេញបន្ទប់ទឹកវិញ។

៤. ការស្វែងរកបន្ទប់ទឹក

ជាទូទៅយើងនឹងងាយស្រួល នៅពេលដែលអ្នកចូលទៅរកបន្ទប់ទឹកដោយមានដាក់ស្លាកសញ្ញាប្រុសស្រី។ ប៉ុន្ដែតាមបន្ទប់សាធារណះខ្លះមានដាក់តួអក្សជាតំណាងដោយពាក្យកាន់ជិ(kanji) ដែលត្រូវបានគេប្រើប្រាស់ជំនួស។ ឧទាហរណ៍៖ ក្នុងករណីបន្ទប់ទឹកសម្រាប់បុរសគឺគេសរសេរ(男) និងនារីសម្រាប់គឺ(女)។

ជាទូទៅ រូបតំណាងបុរស និងស្រីត្រូវបានគេប្រើរូបកំប្លែង ដូចជារូបមនុស្សភពផ្សេង ហើយទាំងនេះជាភាពច្នៃប្រឌិតនៃជនជាតិជប៉ុន។

៥. បន្ទប់ទឹកសាធារណៈនៅប្រទេសជប៉ុន

បន្ទប់ទឹកសាធារណៈ ពិតជាងាយស្រួលរកនៅក្នុងប្រទេសជប៉ុន មិនថានៅកន្លែងឆ្ងាយៗក៏ដោយដូចជា ស្ថានីយរថភ្លើង ឆ្នេរសមុទ្រ តាមតំបន់តូចៗដោយយើងអាចរកបានយ៉ាងស្រួល ឧទាហរណ៍ហាងលក់សម្ភារៈ ផ្សារទំនើប ភោជនីដ្ឋានផ្សេងៗ…។

ពេលអ្នកចង់ទៅប្រើបន្ទ​ប់ទឹក ណាមួយសូមមើលសញ្ញានេះសិនដោយគេបានបញ្ជាក់ថាមានអ្នកណានៅក្នុងបន្ទប់នោះ(កំពុងប្រើប្រាស់)។

៦. ក្រដាសបង្គន់

នៅសម័យពីមុនបន្ទប់ទឹកសាធារណៈនៅជប៉ុនមិនមានក្រដាសបង្គន់អនាម័យទេ។ ពួកគេភាគច្រើនតែងតែយកក្រដាសដាក់តាមខ្លួនគ្រប់ពេលវេលា។ វាពិតជាកំរកនឹងឃើញបន្ទប់ទឹកណាមានក្រដាសអនាម័យណាស់។

ប្រភព៖ japan-talk

ប្រែសម្រួល៖ Puthea

មើលបន្ថែម: