ការផលិតថ្មី – មុខងារនៃកន្ទុយសម្រាប់មនុស្សក្នុងសម័យបច្ចុប្បន្ន
នៅក្នុងដំណើរនៃការវិវត្តន៍របស់មនុស្សបានផ្លាស់ប្តូរដើម្បីសម្របខ្លួនរស់នៅក្នុងពិភពលោករាប់រយសតវត្សរ៍។ ស្របជាមួយគ្នានេះមនុស្សក៏បានបាត់បង់នូវជំនាញដ៏ប្រយោជន៍មួយចំនួន។
រូបភាព http://omosiro.xyz/ufo-uma/人類の進化-謎の真相は/
ក្នុងចំណោមនោះត្រូវនិយាយអំពីមុខងារនៃកន្ទុយ។
ស្ទើរតែសត្វទាំងអស់នៅលើផែនដីមានកន្ទុយ។ មួយចំនួនរស់នៅលើដើមឈើ បុព្វបុរសមនុស្សមានកន្ទុយដើម្បីចាប់តោង។ បន្ទាប់ពីចុះមកក្រោមដី ប្រើជើងទាំងពីរធ្វើដំណើរធ្វើអោយកន្ទុយបាត់បង់មុខងាររបស់វា ហើយយូរៗទៅបាត់ដូចដែលយើងឃើញឥឡូវនេះ។
ប៉ុន្តែតើអ្នកដឹងទេថាទារកអាយុ ៥ សប្តាហ៍មានសាច់តូចមួយដែលមើលទៅដូចកន្ទុយ។ នេះជាសញ្ញាដែលនៅសេសសល់ពីបុព្វបុរសរបស់យើងក្នុងដំណើរការនៃការបង្កើតរាងកាយពេញលេញ។
តើកន្ទុយពិតជាផ្នែកមួយដែលមិនចាំបាច់ចំពោះមនុស្សមែនទេ?
តើអ្នកគិតយ៉ាងណាប្រសិនបើមនុស្សឥឡូវនេះដុះកន្ទុយ? មានមនុស្សជាច្រើនកំពុងតែគិតអំពីអត្ថន័យនៃកន្ទុយរបស់មនុស្ស។ ដើម្បីយល់អំពីអត្តន័យសូមមើលរូបភាពខាងក្រោម។
រូបភាព https://nazology.net/archives/43151
បុរសខាងលើមិនមែនកំពុង Cosplay ទេ នៅពីក្រោយខ្នងរបស់គាត់គឺជាកន្ទុយ មានប្រយោជន៍ចំពោះជីវិតមនុស្ស។
ផលិតផលមានឈ្មោះ Wearable device មានមុខងារបញ្ជូនទំនិញធ្ងន់ៗ។ របៀបដែលឧបករណ៍ដំណើរការដូចជាគ្រោងមនុស្សយន្តត្រូវបានណែនាំក្នុង Olympic Tokyo 2020។
ដូច្នេះចំណុចពិសេសនៃផលិតផលជាអ្វី?
នោះគឺជាសមត្ថភាពរក្សាលំនឹង។
ការធ្វើចលនាដោយជើងទាំងពីររបស់មនុស្សមិននឹងនរទេ សូម្បីតែមនុស្សយន្តក៏មានបញ្ហាក្នុងការធ្វើដំណើរដោយប្រើជើងទាំង ២ ផងដែរ។ ដូច្នេះដើម្បីជំនះគុណវិបត្តិនេះផលិតផលត្រូវបានរចនាឡើងមានសមត្ថភាពរក្សាលំនឹង និងធ្វើចលនាដោយស្វ័យប្រវត្តិ។
ដូច្នេះអាចការពាររាងកាយអោយមានសុវត្ថិភាព កាត់បន្ថយការរអិលដួល។ ជាពិសេសនៅពេលជញ្ជូនរបស់ធ្ងន់ កន្ទុយនេះក៏អាចជួយយើងរក្សាលំនឹង និងកាន់របស់ងាយស្រួល។
ដើម្បីរក្សាលំនឹងមនុស្សចាស់តែងតែប្រើឈើច្រត់ ប៉ុន្តែពេលខ្លះនៅតែដួល។ ដូច្នេះនេះគឺជាឧបករណ៍ដែលមានប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នកពិបាកធ្វើដំណើរ ជាពិសេសមនុស្សចាស់។
សូមមើលវីដេអូខាងក្រោមដើម្បីកាន់តែច្បាស់ពីរបៀបប្រើប្រាស់ផលិតផល។
វីដេអូ https://nazology.net/archives/43151
មានមុខងាររក្សាលំនឹងសម្រាប់រាងកាយ ជួយបង្កើនការធ្វើចលនា។ ប្រហែលកីឡាករគួរតែពាក់កន្ទុយនេះ ដើម្បីហ្វឹកហាត់ការរក្សាលំនឹង។
Kengo Abe