គម្រោង​ផលិតរថយន្ត​បើកបរដោយ​ស្វ័យ​ប្រវត្តិ

មិន​ត្រឹម​តែ TOYOTA ឬ NISSAN ក្រុមហ៊ុនរថយន្តល្បីៗ លើពិភពលោកក៏មានបំណងផលិតរថយន្តបើកបរដោយស្វ័យ​ប្រវត្តិផងដែរ។

រថយន្តបើកបរដោយស្វ័យ​ប្រវត្តិប្រើ​ GPS ដើម្បីកំណត់ទី​តាំងផ្លូវ ត្រូវ​បាន​រចនា​ឧបករណ៍ពិសេសដើម្បីត្រួតពិនិត្យ​​ការ​ធ្វើ​ដំ​ណើរ និង​ជៀស​វាង​ការ​ប៉ះ​ទង្គិច ហើយមានសមត្ថភាពកំណត់អត្តសញ្ញាណ និងគោរពតាមសញ្ញាចរាចរណ៍ដោយស្វ័យប្រវត្តិ។

ទោះបីជាវានៅមានបញ្ហាជាក់ស្តែងជាច្រើនដែលមិនទាន់​អាចដោះស្រាយ ក្រុមហ៊ុនផលិតរថយន្តនៅតែមាន​បំ​ណង​ផលិត​រថ​យន្ត​បើក​ដោយ​ស្វ័យ​ប្រវត្តិ និង​បង្កើន​ការ​ផលិត​នាពេលអនាគត។

លោក Elon Musk ជា CEO របស់ក្រុមហ៊ុន Tesla Motors សហរដ្ឋអាមេរិកបាន​ប្រកាស​ថាគាត់នឹងធ្វើអាជីវកម្មតាក់ស៊ីបើកបរដោយស្វ័យ​ប្រវត្តិនៅឆ្នាំ ២០២០។ នៅប្រទេសជប៉ុនការសាកល្បងរថយន្តតាក់ស៊ី និង​ឡាន​ក្រុងបើក​ដោយ​ស្វ័យ​ប្រវត្តិត្រូវបានដាក់ដំ​ណើរការតាមផ្លូវសាធារណៈ។ គម្រោង​រថយន្តបើកបរដោយស្វ័យ​ប្រវត្តិ​នឹង​ដាក់​អោយ​ប្រើ​ប្រាស់ក្នុង Tokyo Olympics ២០២០ ប៉ុន្តែហាក់ដូចជាការរីកចម្រើនមិនអាចឆ្លើយ​តប​ទៅនឹងការរំពឹងទុកបានឡើយ។

ប៉ុន្តែទោះបីជាឆាប់ឬក្រោយមករថយន្តបើកបរដោយស្វ័យ​ប្រវត្តិនឹងជំនួសរថយន្តធម្មតាបន្តិចម្តងៗ។

តើការផ្លាស់ប្តូរអ្វីខ្លះនឹងកើតឡើងជាមួយនឹងភាព​ពេញ​និយម​នៃរថយន្តបើកបរដោយស្វ័យប្រវត្តិ?

១. ជំនួសអោយការទិញរថយន្តប្រជាជនប្តូរទៅជួលរថយន្តវិញ

រូបភាព https://gigazine.net/news/20190810-self-driving-revolutionize-world/

ចំពោះ​រថយន្ត​ដែល​បើកបរដោយ​ស្វ័យ​ប្រវត្តិអាច​ជូន​អ្នក​ទៅ​ផ្ទះ​ បន្ទាប់មកត្រឡប់ទៅទីតាំងចតវិញ។ ដោយវិធីនេះអ្នកមិនចាំបាច់ទិញឡានផ្ទាល់​ខ្លួន ហើយ​សន្សំការ​ចំ​ណាយ​សាងសង់កន្លែង​ចត​រថយន្តក្នុង​ផ្ទះ។ លើក​លេងតែ​អ្នក​ចង់​ទិញ​ឡាន​ទំនើប ក្រៅពី​នេះគ្មានហេតុផលដែលត្រូវទិញឡានទេ។

២. លែង​មាន​អ្នក​បើក​បរ

រូបភាព https://gigazine.net/news/20190810-self-driving-revolutionize-world/

ជាក់ស្តែងរថយន្តបើកបរដោយស្វ័យ​ប្រវត្តិ​មិន​ត្រូវ​ការ​អ្នក​បើក​បរទេ​។

តើនឹងមានអ្វីកើតឡើងចំពោះការប្រណាំងឡាន?

៣. បង្កើនអាយុចូលនិវត្តន៍

រូបភាព https://gigazine.net/news/20190810-self-driving-revolutionize-world/

ក្រៅពីសម្ពាធការងារមូលហេតុមួយដែលបុគ្គលិក​ចង់ចូលនិវត្តន៍នៅជប៉ុនគឺដោយសារតែពិបាក​ធ្វើ​ដំ​ណើរ។ នៅតាមទីក្រុងធំៗនៅម៉ោងមមាញឹកបុគ្គលិកការិយាល័យប្រជ្រៀតគ្នា​នៅលើរថភ្លើងដែលមានមនុស្សច្រើន។​ បើមិន​ធ្វើ​ដំ​ណើរ​តាម​រថ​ភ្លើង​ការកកស្ទះចរាចរណ៍នឹង​កាន់​តែ​ខ្លាំង។

តើ​ការ​បង្កើត​រថយន្ត​បើកបរដោយស្វ័យ​ប្រវត្តិ​ បុគ្គលិក​អាច​កាត់​បន្ថយសម្ពាធក្នុង​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក អាច​បន្ត​ការងារ និងពន្យារអាយុចូលនិវត្តន៍។

៤. ពង្រីកអតិថិជនសម្រាប់​អាជីវកម្ម​

រូបភាព https://gigazine.net/news/20190810-self-driving-revolutionize-world/

សម្រាប់អតិថិជននៅជាយក្រុងការដឹកជញ្ជូនចំណាយពេល និង​ថវិកាច្រើន​ នេះ​ជាមូលហេតុដែលធ្វើអោយ​អាជីវកម្មខ្លះបាត់បង់អតិថិជននៅតំបន់ជាយ​ក្រុង។ ប្រសិនបើអាច​ប្រើរថយន្តបើកបរដោយស្វ័យ​ប្រវត្តិ​សម្រាប់​​ដឹក​ជញ្ជូន​ទំនិញអាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន។

លើសពីនេះសេវាកម្មដឹកជញ្ជូនធម្មតាមិនអាចដឹកនៅពាក់កណ្តាលអធ្រាត្របាន​ទេ ប៉ុន្តែរថយន្តបើកបរដោយស្វ័យ​ប្រវត្តិ​អាចធ្វើ​ដំ​ណើរ​គ្រប់​ពេល​វេលា​ទាំង​អស់។

៥. សន្សំ​ពេល​វេលា និង​ថវិកា

រូបភាព https://gigazine.net/news/20190810-self-driving-revolutionize-world/

មិន​ចាំ​បាច់​និយាយ​អំពី​ការ​ចំ​ណាយ​ផ្សេង​ទៀត​ឡើយ អ្នក​មិន​ចំ​ណាយ​ប្រាក់​សម្រាប់​ទិញ​រថយន្ត។ ក្រៅពីនេះ​ដោយសារតែកាលវិភាគធ្វើដំណើររបស់រថយន្តបើកបរដោយស្វ័យ​ប្រវត្ត​ិមាន​ស្រាប់ អ្នក​នឹង​ទទួល​បាន​ព័ត៌មាន​​ផ្លូវកកស្ទះឬផ្លូវដែល​បិទ​ដើម្បី​ចំណេញ​ពេលវេលា​។

៦. កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

រូបភាព https://gigazine.net/news/20190810-self-driving-revolutionize-world/

យោងតាមទិន្នន័យពីក្រុមហ៊ុន Tesla Corporation សហរដ្ឋអាមេរិកជាង ៧០% គ្រោះថ្នាក់ចរាចរណ៍អាច​កាត់​​បន្ថយ​ពឹងទៅលើ​រថយន្តបើកដោយ​ស្វ័យ​ប្រវត្តិ។ ការប្រើប្រាស់រថយន្តបើកបរដោយស្វ័យ​ប្រវត្តិ​អាចជួយការពារសុវត្ថិភាពរបស់ប្រជាជន។ 

រូបភាព https://gigazine.net/news/20190810-self-driving-revolutionize-world/

៧. កាត់បន្ថយដីសម្រាប់​ធ្វើ​ចំណតរថយន្ត

រូបភាព https://gigazine.net/news/20190810-self-driving-revolutionize-world/

ដោយសាររថយន្តបើកបរដោយស្វ័យ​ប្រវត្តិអាច​ជួលបាន ដូច្នេះ​អាច​កាត់​បន្ថយ​រថយន្ត​ធ្វើ​ដំ​ណើរ​នៅ​តាម​ផ្លូវ និងកាត់បន្ថយកន្លែងចតរថយន្ត។ នេះជាផលប្រយោជន៍​សម្រាប់​មជ្ឈមណ្ឌលផ្សារទំនើប និងហាងនៅតាមទីក្រុងធំៗក្នុងការស្វែងរកទីតាំង។ ក្រៅពីនេះកាត់បន្ថយចំណតក៏​បន្ថយ​ការ​ប៉ះ​ទង្គិចចំ​ពោះ​អ្នក​ថ្មើរជើងនៅពេលបើកបរពីចំណតរថយន្តចេញផ្លូវធំដែរ។

៨. អត្ថប្រយោជន៍សម្រាប់ជនពិការ 

អ្នក​ដែល​មិនអាច​​បើក​បរអាចប្រើ​រថយន្ត​បើក​ដោយ​ស្វ័យ​ប្រវត្តិ។

៩. ផ្លាស់ទីលំនៅប្រជាជនទៅជាយក្រុង

ជាទូទៅប្រជាជនជ្រើសរើសរស់នៅក្នុងតំបន់ទីក្រុងដោយសារតែជិតមជ្ឈមណ្ឌលផ្សារទំនើប និង​មានហេដ្ឋារចនាសម្ព័ន្ធល្អ។ ប៉ុន្តែ​ប្រសិន​បើ​ប្រើ​រថយន្ត​បើក​ដោយ​ស្វ័យ​ប្រវត្តិ ពេល​វេលា​ជិះ​ពី​ជាយ​ក្រុង​ចូលទី​ក្រុង​មិន​មែន​ជាបញ្ហា​ទៀត​ទេ។ បន្ទាប់មកប្រជាជនអាចផ្លាស់ប្តូរទីលំនៅទៅតំបន់ជាយក្រុង ជួយកាត់បន្ថយចំនួន​ប្រជាជននៅតាមទីក្រុង។

១០. កង្វះសរីរាង្គសម្រាប់ការប្តូរអំឡុងពេលវះកាត់

រូបភាព https://gigazine.net/news/20190810-self-driving-revolutionize-world/

ក្នុងករណីសហរដ្ឋអាមេរិកមាន​ ១៣% សរីរាង្គត្រូវបានប្រើក្នុងការវះកាត់ប្តូរសរីរាង្គត្រូវបានយក​ចេញ​ពី​ជន​រង​គ្រោះដោយគ្រោះថ្នាក់ចរាចរណ៍។ ជាការពិតការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍គឺជារឿងល្អ ប៉ុន្តែក៏មានការព្យាករណ៍ថាបញ្ហានេះនឹងបណ្តាលអោយ​មានការខ្វះខាតសរីរាង្គប្តូរនៅក្នុងការវះកាត់។

ទាំង​អស់នេះគ្រាន់តែជាការព្យាករណ៍ប៉ុណ្ណោះ។ ទោះយ៉ាងណាខ្ញុំពិតជាសង្ឃឹមថាការប្រើប្រាស់រថយន្តបើកបរដោយស្វ័យ​ប្រវត្តិនឹងកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមទីក្រុងធំៗ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: