ផលិតផលថ្មីខ្នើយ Udon ជួយអោយគេងលក់ស្រួល
ដំណេកពិតជាសំខាន់ណាស់សម្រាប់សុខភាពមនុស្ស។
ទោះជាយ៉ាងណាមិនត្រឹមតែគេងអោយបានគ្រប់គ្រាន់ប៉ុណ្ណោះទេ គុណភាពនៃដំណេកគឺអាស្រ័យលើថាតើអ្នកគេងលក់ស្រួលដែរឬទេ? ដើម្បីអោយគេងលក់ស្រួល កត្តាបរិយាកាស និងពេលវេលាសំខាន់ណាស់។
ក្រុមហ៊ុនជប៉ុនគិតគូរអំពីគុណភាពនៃដំណែកហើយបញ្ចេញលក់ផលិតផលថ្មី។ នេះគឺជាក្រុមហ៊ុនដែលល្បីខាងសេវាកម្មម៉ាស្សាក្បាលដែលមានឈ្មោះថា Goku no Kimochi។ មានអតិថិជនជាច្រើនគេងលក់ដោយសារប្រើផលិតផលនេះ។ ក្រុមហ៊ុននេះជាអ្នកជំនាញនាំមកនូវដំណែកលក់ស្រួល។
តើផលិតផលថ្មីនេះមានមុខងារអ្វីខ្លះ??
រូបភាព https://nlab.itmedia.co.jp/nl/articles/1908/11/news007.html
តើនេះជាអ្វី?
ធ្លាប់ឮតែគេនិយាយថាមី Udon មិនដែលឃើញសោះខ្នើយ Udon តើអ្នកគិតថាផលិតផលនេះជាអ្វី? ផលិតផលនេះមានឈ្មោះថា “ខ្នើយ Udon”
“ខ្នើយ Udon” ឬ?
ទោះបីផលិតផលមានឈ្មោះថា Udon ប៉ុន្តែមិនមែនធ្វើពីម្សៅពិតទេ ហើយប្រាកដជាមិនអាចញ៉ាំបានឡើយ។
នេះជាការរចនាគ្រែគេងមានរាងមី Udon មិនត្រឹមតែជាខ្នើយទន់ល្មើយតែប៉ុណ្ណោះទេ អ្នកអាចប្រើធ្វើជាខ្នើយកើយក្បាល និងខ្នើយឳបបាន។
រូបភាព https://nlab.itmedia.co.jp/nl/articles/1908/11/news007.html
គោលបំណងនៃការរចនានេះគឺដើម្បីនាំមកនូវដំណេកលក់ស្រួលសម្រាប់អ្នក មានន័យថាទោះបីអ្នកគេងយ៉ាងណាក៏ដំណេកលក់ស្រួលដែរ។
ឧទាហរណ៍ពេលអាកាសធាតុត្រជាក់អ្នកអាចប្រើធ្វើជាភួយដណ្តប់។
ប្រិសនអាកាសធាតុក្តៅអ្នកអាចដកផលិតផលចេញប៉ុន្មានសរសៃរដើម្បីធ្វើជាខ្នើយឳប។ ក្រៅពីនេះអ្នកអាចលេង Smart Phone បានយ៉ាងងាយស្រួល។
រូបភាព https://nlab.itmedia.co.jp/nl/articles/1908/11/news007.html
ជាមួយនឹងការរចនាស្មុគស្មាញនេះការបោកគក់ប្រាកដជាពិបាក។ អ្នកអាចបំបែកផលិតផលហើយបោកសម្អាត។
រូបភាព https://nlab.itmedia.co.jp/nl/articles/1908/11/news007.html
ផលិតផលមានទំហំស្មើនឹងម៉ាសីុនបោកគក់។
ផលិតផលទើបតែត្រូវបានដាក់លក់នៅលើទីផ្សារបានក្លាយទៅជា “Sold-out”។
តើផលិតផលនេះពិតជាជួយសម្រួលដល់ដំណេក និងសុខភាពរបស់យើងដែរឬទេ?
Kengo Abe