​​ផឹក​តែ​នៅ​ក្នុង​ពែង​មាន​ប្រឡោះ​ធ្លាយ​តែ​មិន​កំ​ពប់ទឹក

តើអ្នក​ចូលចិត្ត​វត្ថុ​​ធ្វើ​ពី​សេរ៉ាមិចដែរឬទេ?

ទោះ​បីអ្នក​ចូល​ចិត្ត​របស់​ធ្វើ​ពីសេរ៉ាមិច ចូលចិត្ត​ទិញចាន ពែងដែល​ធ្វើ​ពី​សេរ៉ាមិច។ អ្នក​ប្រាកដជា​ភ្ញាក់​ផ្អើល​ពេល​ឃើញ​ការ​រចនាពែង​ដែល​មាន​ប្រឡោះ​ធ្លាយ​តូចៗបែបនេះ។

រូបភាព https://grapee.jp/542400

ការរចនា​ពែង​តែជាមួយ​នឹង​​ប្រឡោះផ្កា​តូចៗ មើល​ទៅ​ប្លែកភ្នែក​គួរអោយ​ចាប់​អារម្មណ៍។ ប៉ុន្តែ​តើ​ត្រូវ​ធ្វើ​វិធី​ណាដើម្បី​ចាក់​តែ​ចូល​ទៅ​ក្នុង​ពែងហើយ​មិន​កំ​ពប់?

រូបភាព https://grapee.jp/542400

ពែង​មាន​ប្រឡោះផ្កា​តូចៗ​ច្រើន ប៉ុន្តែ​ពេល​ចាក់​តែ​ចូលបែរជាមិន​កំ​ពប់​សោះ។

ប្រសិន​បើ​មើល​ផ្ទៃ​ខាង​ក្នុង​ពែងច្បាស់​ណាស់​ប្រឡោះមិន​បិទ​ជិត​ទេ។

រូបភាព https://grapee.jp/542400

កន្លែង​ផលិតពែង​ពិសេស​នេះគឺ Hasamicho, Nagasaki។ សេរ៉ាមិច Hasamiyaki នៅ​កន្លែង​នេះ​ជំនាញ​ផលិត​វត្ថុធ្វើ​ពីសេរ៉ាមិចមាន​គុណ​ភាព​ខ្ពស់ ការ​រចនា​ស្អាត​ទាក់​ទាញ។ ប៉ុន្តែ​ថ្មីៗនេះសិល្បករក៏គិតផងដែរអំពីការធ្វើសេរ៉ាមិចមាន​រូប​រាង​ចម្លែកពិសេសដើម្បីទាក់​ទាញ​អតិថិជន​ថ្មី។

រូបភាព https://grapee.jp/542400

អាថ៌កំ​បាំង​នៃ​ពែងតែ “ធ្លាយតែ​មិន​កំ​ពប់” ខាង​លើ​ស្ថិតនៅលើបច្ចេកទេសឆ្លាក់គ្រីស្តាល់នៅ Hasamicho។ ប្រសិនបើអ្នកប៉ះអ្នកអាចមើលឃើញប្រឡោះ​មាន​ស្រទាប់​គ្រី​ស្តាល់ថ្លា។

តម្លៃ​ពែងគឺ ៦៧.៧៣ ដុល្លា​មិនថ្លៃ​ទេបើប្រៀបទៅ​នឹង​សិប្បកម្មលំដាប់ខ្ពស់​ដែល​រចនា​​ពិសេស​បែប​នេះ។

មាន​ពែង​ជាច្រើន​ប្រភេទ ប៉ុន្តែ​ប្រភេទ​ដែល​ពេញ​និយម​បំ​ផុត​គឺ​ពែងមាន​រូប​ផ្កា​ Sakura។

ប្រសិន​បើ​អ្នក​ចាប់​អារម្មណ៍ខាង​ក្រោម​នេះជា Link ហាង​លក់ Online។

https://www.grape-shop.jp/fs/grape/TS_001

នេះ​ជា​កាដូ​ពិសេស​សម្រាប់ផ្ញើជូន​អ្នកនៅ​​ក្នុង​ក្រុម​គ្រួ​សារ ថ្នាក់​លើ និង​មនុស្ស​ដែល​អ្នក​គោរព។

Kengo Abe 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: