ផលិតផលថ្មីសម្រាប់សុភាពនារីដែលមិនទាន់មានគូរ
ផលិតផលថ្មីត្រូវបានផលិតពីប្រទេសជប៉ុន។
ស្ថានភាពយុវជនជាច្រើនខ្លាចការណាត់ជួបរកគូរស្រករមិនមែនជាបញ្ហាថ្មីនៅក្នុងប្រទេសជប៉ុនទេ។ មូលហេតុដោយសារតែពួកគេទម្លាប់នឹងជីវិតនៅម្នាក់ឯង ក្នុងពេលជាមួយគ្នានេះពួកគេយល់ថាការស្វែងរកគូរស្នេហ៍ជាការរំខាន ខ្ជះខ្ជាយលុយ និងពេលវេលា។
ទោះយ៉ាងណាកាន់តែនឹងធឹងកាន់តែឯកោ ដូច្នេះទោះបីជាពួកគេមិនចូលចិត្តរកគូរស្រករក៏ដោយក៏យុវជននៅតែប្រាថ្នាចង់បានអ្នកនៅជិត។ ជាមួយនឹងគំនិតនេះក្រុមហ៊ុនជាច្រើនបានបង្កើតផលិតផលសម្រាប់អ្នកដែលគ្មានគូរ។
ផលិតផលថ្មីនេះត្រូវបានរចនាធ្វើឡើងដូចជាដៃរបស់មិត្តប្រុសឳបពីក្រោយ។
ពេលមិនសប្បាយចិត្តតើអ្នកធ្វើអ្វី? មនុស្សជាច្រើនស្តាប់ចម្រៀងកម្សត់ត្រូវនឹងរឿងរបស់ខ្លួន។ មានវិធីល្អជាងនេះពេលដែលអ្នកមិនសប្បាយចិត្តគឺស្តាប់ចម្រៀងហើយមានដៃឳបពីក្រោយ។
បាស់ទាំងសងខាងជាផលិតផលរបស់ក្រុមហ៊ុនផលិត Game ទូរស័ព្ទល្បីឈ្មោះ Hero of Maidens។ នេះជា Game ភាគច្រើនអ្នកលេងជានារី អនុញ្ញាតអោយអ្នកលេងដើរតួជាបុរសសង្ហា “សង្រ្គោះពិភពលោកដោយក្តីស្រលាញ់”។
នេះគឺជាមតិរបស់អ្នកលេងអ៊ីនធឺណេតពេលដែលផលិតផលត្រូវបានដាក់លក់។
“ប្រាកដទេ? ខ្ញុំពិតជាចង់ទិញណាស់”
“អូដៃពិតជាគួរអោយចាប់អារម្មណ៍ណាស់”
“ពិតជាល្អប្រសិនខ្សែកាសពណ៌ស្បែក”
“ខ្ញុំកំពុងតែគិតថាពាក់របស់នេះចេញក្រៅប៉ូលីសចាប់ទេ”
ប្រិសនបើចង់បានសេចក្តីស្រលាញ់ ចង់មានដៃឳបពីក្រោយជាជាងខ្លាចប៉ូលីសចាប់។ សូមចូល WEBSITE ជាមួយនឹង hashtag # オトメ勇者, #抱きしめスピーカープレゼント ។ ផលិតផលមានស្រាប់រហូតដល់ថ្ងៃទី ៩ ខែសីហា ដូច្នេះប្រញាប់ឡើង។
Sacchan