HONDA ដែលបានចុះបញ្ជីក្នុងសៀវភៅកំណត់ត្រា Guinness មានល្បឿនលឿនបំផុតលើពិភពលោក
ក្រុមហ៊ុន HONDA ជប៉ុនមានផលិតម៉ូតូ និងរថយន្ត។ ម៉ូតូ HONDA មានគុណភាពខ្ពស់ ហើយត្រូវបានប្រទេសជាច្រើនលើពិភពលោកជឿទុកចិត្ត។
រូបភាព https://www.euronews.com/2019/02/19
មិនត្រឹមតែប៉ុណ្ណឹង HONDA ក៏បានបញ្ចេញម៉ាស៊ីនល្បឿនលឿនត្រូវបាន Guinness ទទួលស្គាល់ថាមានល្បឿនលឿនបំផុតលើពិភពលោក។ ជាមួយនឹងម៉ាសីុននេះសូម្បីតែ TOYOTA, Ferrari ឬ Lamborghini ក៏មិនអាចប្រៀបស្មើបានដែរ។
តើអ្នកគិតថានេះជាម៉ាសីុនអ្វី?
ប្រាកដជាគ្មាននរណាម្នាក់ទាយត្រូវទេ គឺជារថយន្តកាត់ស្មៅ។
រូបភាព https://grapee.jp/692059
តាមពិតកាលពីមុនក្រៅពីម៉ូតូ និងរថយន្ត Honda ក៏បានផលិតរថយន្តកាត់ស្មៅ។ ថ្មីៗនេះគេបានបញ្ចេញរថយន្តកាត់ស្មៅលឿនបំផុតនៅលើពិភពលោក។ ល្បឿនរបស់វាឈានទៅដល់ ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ទោះបីជាយ៉ាងណាវាពិតជាគំនិតច្នៃប្រឌិតពិសេស។
ជាមួយនឹងសម្លេងនេះគ្មាននរណាទាយថាវាជារថយន្តកាត់ស្មៅទេ ប៉ុន្តែដូចជាកំពុងមើលប្រណាំងរថយន្តល្បឿនលឿន។
ជាមួយនឹងការបង្កើតថ្មីនេះ Honda មិនខ្វល់អំពីមតិរិះគន់ មានអ្នកខ្លះនិយាយថា “នេះមិនមែនជាម៉ាសីុនកាត់ស្មៅទេ” “តើបង្កើតម៉ាសីុនកាត់ស្មៅល្បឿនលឿនដើម្បីអ្វី?” ពួកគេគ្រាន់តែចង់បញ្ជាក់អំពីលំដាប់លេខ ១ លើពិភពលោកប៉ុណ្ណោះ។
ថ្មីៗនេះ Honda ក៏កំពុងចាប់ផ្តើមផលិតយន្តហោះផងដែរ។
រូបភាព https://www.extremetech.com/extreme/271540
យន្តហោះធុនតូចរបស់ Honda បច្ចុប្បន្នកំពុងលក់ដាច់បំផុតលើពិភពលោក។ លើសពីនេះទៀតក្រុមហ៊ុនក៏ទំនាក់ទំនងជាមួយ Lexus ដើម្បីផលិតនាវា។
បច្ចុប្បន្នឧស្សាហកម្មម៉ូតូ និងរថយន្តកំពុងប្រឈមនឹងការប្រកួតប្រជែងជាច្រើនដូចជា រថយន្តអាគុយ រថយន្តស្វ័យប្រវត្តិ ដូច្នេះដើម្បីបង្កើតការចាប់អារម្មណ៍ ក្រុមហ៊ុនរថយន្តបានពង្រីកទីផ្សារផលិតមធ្យោបាយដឹកជញ្ជូនផ្សេងទៀត។
នេះក៏ជាមូលហេតុនៃការផលិតម៉ាស៊ីនកាត់ស្មៅល្បឿនលឿនបំផុតលើពិភពលោកដែរ។
Kengo Abe