ទេសភាពស្អាតៗនៅប្រទេសជប៉ុនក្នុងចានដាក់ទឹកស៊ីអ៊ីុវ
អាហារមិនមែនផ្តោតសំខាន់ទៅលើរសជាតិ ឬការតុបតែងមុខម្ហូបប៉ុណ្ណោះទេ។ វាអាចជាការតុបតែងដែលធ្វើអោយអ្នកមានចម្ងល់ដូចមើលឃើញអ្វីម្យ៉ាង។
Sushi ជាមុខម្ហូបដែលមើលទៅស្មុគស្មាញ និងបង្ហាញពីភាពម៉ត់ចត់នៃប្រជាជនជប៉ុន បច្ចុប្បន្នស្នាដៃនេះកើនឡើងមួយកម្រិតទៀតជាមួយនឹងចានដាក់ទឹកសីុអ៊ុីវពិសេសត្រូវបានរចនាដោយក្រុមហ៊ុន ReDeStu ប្រទេសជប៉ុន។
ពេលក្រឡេកមើលវាគ្រាន់តែជាចានមានរូបធម្មតាតែប៉ុណ្ណោះ។
ហេតុតែមើលទៅវាធម្មតាដោយសារអ្នកភ្លេចពីមុខងារសំខាន់នោះគឺទឹកសីុអ៊ីុវ។
ឥឡូវនេះសូមចាក់បន្ថែមទឹកសីុអ៊ុីវចូល ហើយសង្កេតមើលពីភាពខុសប្លែក។
បន្ទាប់បីចាក់ទឹកសីុអ៊ីុវចូលក្នុងចានអ្នកនឹងមើលឃើញរូបផុសឡើងដូចជាផ្ទាំងគំនូរ 3D។
ពេលដែលចាក់ទឹកសីុអ៊ីុវបានពាក់កណ្តាលអ្នកមិនទាន់មើលឃើញច្បាស់ទេ។
ប៉ុន្តែពេលដែលចាក់ពេញនឹងមើលបានច្បាស់។
ដូចផ្ទាំងគំនូរដែលត្រូវបានគូសយ៉ាងលម្អិតជាមួយនឹងការលាយពណ៌។
បច្ចុប្បន្នក្រុមហ៊ុនមាន ៤ រូបភាពគឺភ្នំ Fuji, Itsukushima រូបឆ្មា និងឆ្កែ Husky ដែលគួរអោយស្រលាញ់។
បច្ចុប្បន្នចាននេះត្រូវបានលក់ក្នុងតម្លៃ ១០៨០ យេន។
អ្នកអាច order តាម Website https://redestu.buyshop.jp/
Sacchan