បញ្ហា​ទូរស័ព្ទ​អស់​ថ្ម – ជាមួយនឹង​បច្ចេកវិទ្យាថ្មីរបស់ប្រទេសជប៉ុន

នៅ​ក្នុង​សម័យ​បច្ចុប្បន្ន​ទូរស័ព្ទឆ្លាតវៃ (Smartphone) គឺ​ជាឧ​បករណ៍​ដែល​មិន​អាច​ខ្វះ​បាន​។ ប្រសិនបើទូរស័ព្ទរបស់អ្នកអស់ថ្មស្រាប់​តែ​រលត់ អ្នក​ប្រាកដ​ជា​មាន​អារម្មណ៍​ថា​ធុញ​ធប់​ អផ្សុកក្នុងពេលរង់​ចាំ​សាក​ថ្ម ឬ​ពេល​ខ្លះ​អ្នក​ភ្លេច​យក​ឆ្នាំ​សាក​​តាម​។ ប្រសិនបើ​មាន​អ្នក​ call ឬ​ផ្ញើ​សារ តើ​ត្រូវ​យ៉ាង​ណា? ឬទទួល​ព័ត៌មាន​ពី Facebook មិន​ទាន់​ដូចជាមិន​អាច​ធ្វើ​អ្វី​សោះ។ ជួន​កាល​ Crush like រូបភាពលើ Instagram ហើយ​ខ្លួន​មិន​ដឹង។ ជាមួយនឹង​បញ្ហា​ជាច្រើន​ផ្សេង​ទៀត​ពេល​ដែល​ទូរស័ព្ទ Smartphone មិន​ដំ​ណើរ​ការ។

រូបភាព https://toyokeizai.net/articles/-/271752

មាន​អ្នក​ខ្លះយល់​​អំពី​ផល​ប៉ះ​ពាល់​នៃការ​ញៀនទូរស័ព្ទ Smartphone ហើយ​ព្យា​យាម​កាត់​បន្ថយ​ ប៉ុន្តែ​អារម្មណ៍​ខ្លាចព្រោះចង់​ប្រើ​ទូរស័ព្ទ​ធ្វើ​អោយ​ពួក​គេ​បាក់​ទឹក​ចិត្ត និង​បរាជ័យ។

ជាមួយនឹង​មុខ​ងារ​ជាច្រើន​នៃ Smartphone ធ្វើ​អោយ​ថ្មទូរ​ស័ព្ទ​​កាន់មិន​​បាន​យូរដូចពី​មុន​ទេ។ ក្រោយ​រយៈពេល​មួយ​យប់​ដេក​ភ្លេច​ខ្លួន​ អ្នក​ភ្ញាក់​ពី​គេង​ឃើញ​ទូរ​ស័ព្ទ​ខ្សោយថ្ម​​។ នេះ​ពិតជា​អារម្មណ៍​មិន​ស្រួល​សោះ។

តើ​អ្នក​ធ្លាប់​ស្រមៃ​ថា​គ្រាន់​តែ​ចូល​ផ្ទះទូរ​ស័ព្ទ​អាច​សាក​ថ្ម​ដោយ​ស្វ័យ​ប្រវត្តិដែរឬទេ? នោះ​មិន​មែន​ជា​ការស្រមៃទៀត​ទេ ប៉ុន្តែ​វា​បាន​ក្លាយទៅជា​ការពិត។

ការ​ស្រាវ​ជ្រាវនៃ​សាកលវិទ្យាល័យ Tokyo បាន​រក​ឃើញ​ដំ​ណោះ​ស្រាយ​ចំ​ពោះ​បញ្ហា​នេះ។

រូបភាព https://www3.nhk.or.jp/news/html/20190624/k10011965891000.html

ឧបករណ៍​នេះ​ត្រូវ​បាន​គេ​ហៅ​ថា​សាកថ្ម Wireless។ ឆ្នាំ​សាក​មាន​ខ្សែ​ធម្មតា​ត្រូវ​ដាក់​ទូរស័ព្ទ​នៅ​មួយ​កន្លែង។ ចំ​ពោះ​អ្នក​ដែល​មាន​តម្រូវ​ការ​ប្រើ​ទូរស័ព្ទ​ច្រើន​ ពួកគេ​ប្រាកដជា​មាន​ទម្លាប់​ប្រើ​ផង​សាក​ថ្ម​ផង​ ហើយ​គេនឹង​ជួប​បញ្ហា​ច្រើន​ជាមួយនឹង​ឆ្នាំ​សាក​ធម្មតា។

ការសាកល្បងនេះត្រូវបានធ្វើឡើងជោគជ័យនៅក្នុងបន្ទប់ដែល​មាន​ទំហំ​ 3m x 3m។

ប្រសិនបើមានការតភ្ជាប់ Internet រួចហើយ​ ហេតុអ្វីមិនអាចសាកថ្មគ្មាន​ខ្សែ?

មិន​ត្រ​ឹម​តែ​នៅ​ក្នុង​ផ្ទះ​ ឧបករណ៍ត្រូវបានរំពឹងថានឹងដំឡើងនៅកន្លែងសាធារណៈ។ ពេល​នោះ​អ្នកលែងបារម្ភករណី​អស់​ថ្មទៀត​ហើយ។

ក្រុមអ្នកស្រាវជ្រាវកំពុងពិចារណាពីផលប៉ះពាល់នៃឧបករណ៍នេះទៅលើសុខភាពមនុស្ស។ ប្រសិនបើបញ្ហានេះអាចត្រូវបានធានា គេរំពឹងថាឧបករណ៍នេះនឹងត្រូវដាក់លក់នៅលើទីផ្សារឆាប់ៗនេះ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: