អាវយឺត 3D ពិសេស
តើអ្នកធ្លាប់ធុញទ្រាន់នឹងអាវយឺតសាមញ្ញធម្មតាដែរឬទេ?
តើអ្នកចង់បានអាវមើលទៅពិសេសទាក់ទាញ និងកំពុងតែស្វែងរកអាវយឺតដែលសាកសមនឹងខ្លួន?
អាវយឺតនេះយកតាមគំនិតពេលមេឃភ្លៀងទទឹកជោគខ្លួន ដូចជាមើលឃើញអាវក្នុងរបស់នារីអញ្ចឹង។
សូមកុំបារម្ភនេះគ្រាន់តែជាការបន្លំភ្នែកតែប៉ុណ្ណោះ អាវយឺតនេះត្រូវបានធ្វើតាមបច្ចេកវិទ្យានៃ Atcode Works។
ស្មានតែឃើញអាវក្នុងតាមពិតមិនឃើញអ្វីសោះ។
ការពណ៌នា៖
- ពណ៌ដែលបោះពុម្ពមានដូចជា ពណ៌ប្រផេះ ផ្កាឈូក និងពណ៌ខៀវ
- Size M ៖ ប្រវែង ៦១ សង់ទីម៉ែត្រ ទំហំ ៤៣ សង់ទីម៉ែត្រ
- ប្រភេទ៖ អាវកមូល ដៃខ្លី។
អាវយឺត 3D៖
- អាចយកធ្វើជាកាដូ
- ស្លៀកពេលដើរលេង
- បន្លាចសង្សា។
នៅមានការរចនាម៉ូតជាច្រើនផ្សេងទៀតរង់ចាំអ្នក។
របៀបថែរក្សា៖
- បោកគក់ម៉ាសីុនច្រើនអាចប៉ះពាល់កន្លែងបោះពុម្ពធ្វើអោយរបកឬហើរពណ៌
- ដូច្នេះគួរតែបោកដោយដៃដើម្បីថែរក្សាកន្លែងបោះពុម្ព
- ពេលបោកដោយប្រើម៉ាសុីនគួរត្រលប់អាវឬប្រើស្បៃរុំ
- កាំរស្មីអ៊ុលត្រាអាចបណ្តាលអោយផ្ទៃបោះពុម្ពកាន់តែស្រអាប់ ដូច្នេះគួរត្រលប់អាវពេលហាលថ្ងៃ
- មិនសម្ងួតអាវឬប្រើថ្នាំធ្វើអោយអាវសទេ
- មិនអុ៊តផ្ទាល់លើផ្ទៃបោះពុម្ពឡើយ
- មិនត្រូវទុកអាវប៉ះពន្លឺព្រះអាទិត្យផ្ទាល់ក្នុងរយៈពេលយូរទេ
* ចំណាំ
ពណ៌អាវត្រូវបានរើសដោយចៃដន្យពេលយកចេញពីឃ្លាំង។