រថយន្ត​ល្បី​នៅ​លើ​ពិ​ភព​លោក​​មួយ​ចំនួនត្រូវ​បាន​រចនា​ម៉ូត​ដោយ​ជនជាតិ​ជប៉ុន

អ្នក​ដែល​ចូលចិត្ត​រថ​យន្ត​ប្រាកដជាមិន​ប្លែក​ជាមួយ​នឹង Porsche ប្រភេទ​ថយន្តប្រណីតរបស់អាល្លឺម៉ង់។ ក្រុមហ៊ុននេះមានជំនាញខាង​ផលិតរថយន្តស្ព័រ ប៉ុន្តែ​ថ្មីៗ​នេះ​បាន​ពង្រីកទៅ​កាន់ SUV និង​រថយន្ត​ទ្វារ ៤។

ទោះ​បី​មាន​រថ​យន្ត​ជាច្រើន​ប្រភេទ ប៉ុន្តែ​ប្រសិន​បើ​ត្រូវ​ជ្រើស​រើសរថយន្តដើម្បី​តំ​ណាង​អោយ Porsche គឺជា ៩១១។ ចំនុច​ពិសេស​នៃរថយន្ត​នេះគឺគម្លាត​ឆ្ងាយពី​គ្នា​នៃ​ភ្លើងមុខ​​របស់​រថយន្ត​។ ទោះបីជា​រូប​រាង​រថយន្ត​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន តាំង​ពី​ប្រភេទ​ដំ​បូង​ចេញ​ឆ្នាំ ១៩៦៣ គ្រាន់​តែ​មើល​ពី​គម្លាត​ភ្លើង​មុខ​របស់​រថយន្ត​ គេ​ដឹង​ភ្លាម​ថា​វា​ជាប្រភេទរថយន្ត​ ៩១១។

រូបភាព http://news.livedoor.com/article/detail/16535674/

ការ​តុប​តែង​ខាង​ក្នុង​រថយន្ត​ពិត​ជា​ស្អាតហើយ​ថ្លៃ​ថ្នូរ។

រូបភាព http://news.livedoor.com/article/detail/16535674/

នេះជា​អ្នក​ដែល​បាន​រចនាម៉ូត​រថយន្ត ៩១១។

រូបភាព http://news.livedoor.com/article/detail/16535674/

ឈ្មោះ​​អ្នក​ដែល​រចនាម៉ូតរថយន្ត​​​គឺ Shuichi Yamashita ជនជាតិ​ជប៉ុនកើត​​ឆ្នាំ ១៩៦១ នៅ Tokyo ហើយ​ធំឡើង​នៅ Osaka ទទួលសញ្ញាប័ត្របណ្ឌិតនៅសាកលវិទ្យាល័យអាមេរិក។ គាត់​ចាប់​ផ្តើម​រចនាម៉ូត​​រថយន្ត​សម្រាប់ Mercedes បន្ទាប់​មកគឺ SAAB (ក្រុមហ៊ុនផលិតរថយន្តស៊ុយអ៊ែត) និង Porsche។

សមត្ថ​ភាព​របស់ Shuichi Yamashita ត្រូវបានបង្ហាញនៅពេលក្រុមហ៊ុនរថយន្ដអាល្លឺម៉ង់ដ៏ល្បីអនុញ្ញាត​អោយ​គាត់​រចនា​ម៉ូត​រថយន្ត​តំណាង។ មិន​មែន​មាន​តែ Porsche ទេ Frerrari ក្រុម​ហ៊ុន​ផលិត​រថយន្ត​ទំ​នើបនៃប្រទេសអ៊ីតាលីក៏​ប្រើ​អ្នក​រចនា​ម៉ូតជប៉ុន​គឺ Okuyama Kiyoyuki។

អ្នក​រចនា​ម៉ូត​រថយន្ត​ជនជាតិ​ជប៉ុន​បាន​បង្ហាញ​​​កេរ្តិ៍ឈ្មោះរបស់​ខ្លួននៅ​លើ​ទី​ផ្សារអន្តរជាតិ។

តើ​អ្នក​ចូល​ចិត្ត​ប្រភេទ​រថយន្ត​ណាជាងគេ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: