ប្រើ​កាបូបដូច​​ប្រអប់​មាត់បែប​នេះ​ប្រហែល​គ្មាន​នរណា​ហ៊ានលួចទេ

ថ្មីៗនេះកាបូប​​​មាន​រូប​រាងដូចជា​​ប្រអប់​មាត់របស់មនុស្ស​ល្បី​នៅ​លើ​បណ្តាញ​អ៊ុិធឺណែត​​។

រឿង​ដែល​ចម្លែក​គឺអ្នក​រចនាកាបូប​នេះគឺជាឌីជេម្នាក់។ បុរសឌីជេនេះមិន​ត្រឹម​តែ​ចេះ​ធ្វើ​បទ​ចម្រៀង​ ហើយ​ថែម​ទាំង​ចូលចិត្ត​ធ្វើ​របស់ដែល​មាន​រូប​រាង​ខាង​ក្រៅដូច​ស្បែក​មនុស្ស​ពិត​ទៀត។

មុន​នឹង​ធ្វើ​កាបូប​ចម្លែក​មួយ​នេះ ឌីជេក៏​ធ្វើ​ផលិត​ផល​ជាច្រើនដូច​ជា​ស្បែក​មនុស្ស​នោះគឺ case Iphone នេះ។

បុរស​ម្នាក់​នេះ​ថែម​ទាំង​តុប​តែងអោយ case ស្បែក​មនុស្ស​មួកណូអែលសម្រាប់​រដូវ​បុណ្យ​ណូអែល។

សូម្បី​តែ​តុ​ឌីជេម្នាក់​នេះក៏​ធ្វើ​ដូចជា​ស្បែក​មនុស្ស​ដែរ មិន​ដឹង​ថា​បុរស​ម្នាក់​នេះ​លេង​ភ្លេងប្រភេទ​អ្វី?

ចំណែក​ត្រា​មួយ​នេះ (Inkan) មាន​សំ​បក​ខាង​ក្រៅ​ដូចជាម្រាម​ដៃ​មនុស្ស​។

ប៉ុន្តែ​នេះ​មិន​មែន​ជាផលិត​ផល​ដែល​ចម្លែក​បំ​ផុត​របស់​បុរស​ឌីជេ​ម្នាក់​នេះ​ទេ។

ផលិត​ផល​ចម្លែក​ជា​ប្រអប់​មាត់​របស់​មនុស្ស​។

ពួកគេពាក់បែបនេះប្រហែល​គ្មាននរណាម្នាក់ហ៊ានលួចកាបូបទេ។

ចំណែក​ខាង​ក្រោម​នេះ​ជា​រូប​ភាព​របស់​គាត់ “ចំណង់​ចំណូលចិត្ត​​ចម្លែក​ណាស់” – DJ Joo

តើ​អ្នក​ចង់​បាន​កាបូប​មួយ​ដូចនេះដើម្បី​ជៀស​វាង​ករណី​លួច​ដែរឬទេ?

គ្រាន់​តែ​ខ្លាច​រាល់​ពេល​យក​កាបូប​ចេញ​ទូ​ទាត់ប្រាក់ ខ្លួន​អ្នក​ផ្ទាល់​ក៏​ខ្លាច​ដែរ។

ប្រភព Kotaku

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: