តើអ្នកដឹងអ្វីខ្លះអំពី AED ឧបករណ៍សង្គ្រោះបន្ទាន់នៅសតវត្សទី ២១?
នៅប្រទេសជប៉ុនអ្នកឃើញមានប្រអប់ពណ៌ទឹកក្រូចមានអក្សរ AED ខាងក្រោមនេះ។ តើនេះជាអ្វី?
រូបភាព https://www.hokuyo-keibi.co.jp/services/aed.html
ឧទាហរណ៍ថាពេលដែលអ្នកកំពុងដើរទៅស្ថានីយ៍រថភ្លើងបន្ទាប់មកមានមនុស្សម្នាក់ដួលសន្លប់។ ក្នុងករណីនេះតើអ្នកនឹងធ្វើអ្វី?
នៅប្រទេសជប៉ុនប្រជាជននឹងទូរស័ព្ទទៅលេខ ១១៩ ដើម្បីហៅឡានសង្គ្រោះបន្ទាន់។ ប៉ុន្តែត្រូវចំណាយពេលប៉ុន្មាននាទីទើបឡានអាចទៅដល់កន្លែង។ ពេលនេះអ្នកជំងឺកំពុងតស៊ូរាល់វិនាទីដើម្បីរក្សាជីវិត។ ក្នុងស្ថានភាពបន្ទាន់ការសង្គ្រោះបន្ទាន់នៅនឹងកន្លែងអាចផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺ។
រូបភាព https://www.toko-swimming.co.jp/20180406/3657/
ដូច្នេះនៅកន្លែងជាច្រើនដូចជា ឧទ្យាន ផ្លូវដើរកំសាន្ត ស្ថានីយ៍រថភ្លើងសុទ្ធតែមានឧបករណ៍ដែលគេហៅថា AED។
ដែលគេហៅថាឧបករណ៍ជំនួយបេះដូង ឬម៉ាសីុនរំញោចបេះដូងដោយស្វ័យប្រវត្តិ។
តាម wikibooks បានអោយដឹង
ឧបករណ៍ជំនួយបេះដូងដោយស្វ័យប្រវត្តិគឺជាផ្នែកមួយដ៏សំខាន់នៃបច្ចេកទេសសង្គ្រោះបន្ទាន់។ ឳកាសរស់របស់អ្នកជំងឺប្រើឧបករណ៍ជំនួយបេះដូងម្នាក់ដែល (បេះដូងដើរញាប់) ដល់ទៅ ៩០% ប្រសិនបើប្រើទាន់ពេល និងបន្ថយ ១០% រាល់នាទីមិនប្រើ។
អាចនឹងមាននរណាម្នាក់ដួលសន្លប់នៅជិតអ្នកដោយសារតែជំងឺបេះដូង។
ហេតុនេះសូមចាំអំពីរបៀបប្រើ AED បន្ទាប់មកបង្រៀនអោយមនុស្សនៅក្នុងគ្រួសាររបស់អ្នក។
១. ហៅអ្នកជំងឺ
ដាស់ និងហៅអ្នកជំងឺ។
ប្រសិនបើអ្នកជំងឺមិនមានប្រតិកម្មអ្វីត្រូវបន្តជំហានបន្ទាប់។
រូបភាព https://www.philips.co.jp
២. ហៅឡានសង្រោះបន្ទាន់ និងរក AED
ស្ថានការណ៍គ្រោះថ្នាក់ម្នាក់ឯងអ្នកមិនអាចទូរស័ព្ទហៅឡានសង្គ្រោះបន្ទាប់ផងហើយរត់ទៅរក AED បានទេ។ ហេតុនេះសូមរកជំនួយពីអ្នកនៅជំុវិញខ្លួន។
រូបភាព https://www.philips.co.jp
៣. ពិនិត្យការដកដង្ហើម
សង្កេតមើលពោះ និងទ្រូងរយៈពេល ១០ វិនាទីដើម្បីពិនិត្យដង្ហើម។ ប្រសិនបើឃើញថាអ្នកជំងឺមិនដកដង្ហើម ឬពិបាកដកដង្ហើមអ្នកគួរតែធ្វើជំហានបន្ទាប់។
រូបភាព https://www.philips.co.jp
៤. ជំនួយផ្លូវដង្ហើម
ប្រើដៃទាំងពីរសង្កត់កណ្តាលទ្រូង ១០០ ដល់ ២០០ ដង។ សង្កត់ចុះប្រហែល ៥ សង់ទីម៉ែត្រ។ ករណីមនុស្សចាស់ជរាអាចប៉ះពាល់ដល់ឆ្អឹងប៉ុន្តែបេះដូងនៅតែមានអាទិភាពជាង។
រូបភាព https://www.philips.co.jp
៥. ប្រើ AED
បើកប្រអប់ និងបើកដំណើរការម៉ាសីុន។ ម៉ាសីុន AED នឹងណែនាំអ្នកតាមជំហានដូចជាដោះអាវ បិទបន្ទះនៅលើទ្រូងអ្នកជំងឺ។ នៅលើ AED នឹងណែនាំកន្លែងបិទសម្រាប់អ្នក។
រូបភាព https://www.philips.co.jp
បន្ទាប់មក AED នឹងវិភាគតាមរយៈចរន្តបេះដូង។ ប្រសិនបើចាំបាច់ម៉ាស៊ីននឹងណែនាំអ្នកអនុវត្តការឆក់អគ្គិសនី។
ពេលដែលឆក់អគ្គិសនីត្រូវប្រាកដថាគ្មាននរណាម្នាក់ប៉ះអ្នកជំងឺទេ។
រូបភាព https://www.philips.co.jp
៦. ជំនួយផ្លូវដង្ហើម
ជំនួយផ្លូវដង្ហើមម្តងទៀតដូចជាជំហានទី ៤។
ដើម្បីអោយងាយយល់សូមមើលវីដេអូណែនាំខាងក្រោម។
រូបភាព https://www.philips.co.jp
ប្រើឧបករណ៍ AED ឆក់អគ្គិសនីមានប្រព័ន្ធវិនិច្ឆ័យ និងងាយប្រើពេលដែលចាំបាច់។
ហេតុនេះអ្នកដែលគ្មានជំនាញក៏អាចសង្គ្រោះបន្ទាន់បានដែរ។
អ្នកដែលកំពុងរស់នៅប្រទេសជប៉ុនឬប្រទេសមានឧបករណ៍ AED សូមរៀនអំពីវិធីសង្គ្រោះបន្ទាន់។
Kengo Abe