គម្រោង​ផលិត Speeder Bike​​ អាច​ហោះ​បាន​របស់​ជនជាតិ​ជប៉ុន​

ប្រសិនបើ​អ្នក​ចូល​ចិត្ត​​ Star Wars ប្រាកដជាអ្នក​នឹង​ចាំ​ពី Speeder Bike គឺ​យាន្ត​ជំនិះដែល​មាន​ល្បឿន​លឿន​អាច​ហោះ​បាន។

ពេលនៅ​ក្មេង​ខ្ញុំ​តែង​ស្រមៃ​ថា​ថ្ងៃ​ណា​មួយ​អាច​ជិះ​នៅ​លើ​កង់់​របស់​ខ្លួនហើយ​ហោះ​ដូចជា​នៅ​ក្នុង​រឿង។ ប្រហែលការអភិវឌ្ឍបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះវា​មិន​មែន​ជា​សុបិន្តទៀត​ទេ។

រូបភាព https://viva-drone.com/ali-unveiled-japanese-the-first-hover-bike-speeder/

ប្រទេសជប៉ុនបានទទួលជោគជ័យក្នុងការផលិត Speeder Bike វីដេអូ​ខាង​ក្រោម​នេះ​គឺជា​គំរូ​​ស្តង់​ដារ។

​គំរូ​​ស្តង់​ដារនេះគម្រោង​នឹង​ដាក់​បង្ហាញនៅលើទីផ្សារនៅឆ្នាំ ២០២២។ ក្រុមហ៊ុនផលិតបានបំពាក់ឧបករណ៍​ពេញលេញសម្រាប់​យាន្តជំនិះដើម្បីអាច​ធ្វើ​ដំ​ណើរ​បាន​។

តើ​អ្នក​គិត​ថា​តម្លៃ​សម្រាប់​ផលិត​ផល​នេះ​ប៉ុន្មាន​?

ពិត​ជា​ភ្ញាក់​ផ្អើល​ដោយ​សារ​តែតម្លៃ​របស់​វា​មិន​សូវ​ថ្លៃ​ទេ​ វា​មាន​តម្លៃ​ប្រហាក់​ប្រហែល​ជាមួយ​រថយន្ត​ផ្សេងទៀត តម្លៃរបស់ Speeder Bike ប្រហែល ១.៥ លានយ៉េន។

រូបភាព https://viva-drone.com/ali-unveiled-japanese-the-first-hover-bike-speeder/

ទន្ទឹម​នឹង​គំរូ​ស្តង់​ដារក្រុមហ៊ុន​ក៏​ដាក់​បង្ហាញ Sport model។ គិត​ពី​ផ្ទៃ​ដីរថយន្តអាចហោះនៅកម្ពស់ប៉ុន្មាន​សង់​ទីម៉ែត្រជាមួយនឹងល្បឿន 240Km/h។ សមត្ថភាព​ធ្វើ​ដំ​ណើរលឿន​​ទាំង​នៅ​តំបន់​ជម្រាល និង​តំបន់​​ពិបាក​ធ្វើ​ដំ​ណើរ។

Sport model មាន​តម្លៃប្រហែល ១០ លាន​យ៉េន​ដល់ ៣០ លាន​យ៉េន​។

ក្រុម​ហ៊ុន​បាន​ផលិត​ Speeder Bike គឺជា A.L.I.Technologies ក្រុម​ហ៊ុ​ន​បាន​ដាក់​បង្ហាញ​គម្រោង​ Hoverbike ប៉ុន្មាន​ឆ្នាំមុន​។

រូបភាព https://viva-drone.com/ali-unveiled-japanese-the-first-hover-bike-speeder/

ផ្អែកលើ​ការ​ធ្វើ​ដំ​ណើរ​ជាក់​ស្តែង​នៅ​តាម​​​ផ្លូវគេ​នឹង​បន្ថែម​បច្ចេកវិទ្យា​មួយចំនួនទៀត ប៉ុន្តែជារួមរថយន្តនេះបាន​សម្រេចហើយ​ធានានូវស្តង់ដារនៅលើទីផ្សារ។

បច្ចេក​វិទ្យា​នៅ​ប្រទេសជប៉ុន​កាន់តែ​ជឿន​លឿន​បាន​បង្វែរ​របស់​មួយ​ចំនួន​ក្លាយ​ទៅជា​ការ​ពិត។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: