បច្ចេកវិទ្យាថ្មីរបស់ប្រទេសជប៉ុន – ប៉ាប៉ាក៏អាចបំបៅកូនបានដែរ
ពេលនិយាយពីបច្ចេកវិទ្យា ប្រទេសជប៉ុនគឺជាប្រទេសនាំមុខគេក្នុងវិស័យនេះ។
ក្រៅពីការកែលម្អបច្ចេកវិទ្យាជាច្រើនដើម្បីផ្លាស់ប្តូរពិភពលោក នរណាក៏ត្រូវតែទទួលស្គាល់ថាប្រទេសជប៉ុនបានបញ្ចេញនូវផលិតផលថ្មីៗជាច្រើន។ គោលបំណងនៃផលិតផលធ្វើអោយប្រព័ន្ធផ្សព្វផ្សាយពិភពលោកមានការភ្ញាក់ផ្អើល។
រូបភាព
ក្នុងចំណោមផលិតផលទាំងនោះមានឧបករណ៍ជំនួយដល់ឪពុកពេលបំបៅកូន។
ក្រុមហ៊ុន Dentsu បានបង្ហាញពីរូបរាងឧបករណ៍មានក្បាលដោះដែលគេហៅថា “ជំនួយការបំបៅកូនរបស់ឪពុក” ដើម្បីជួយអោយមានភាពងាយស្រួលដល់លោកឪពុកធ្វើជំនួសការងារដែលគេយល់ថាជារបស់ស្រ្តី។
ឧបករណ៍ “មានមួយគ្មានពីរ” នេះត្រូវបានចេញផ្សាយនៅក្នុងពិព័រណ៍ South by Southwest (SXSW) ប្រារព្ធធ្វើឡើងនៅ Austin, Texas។
រូបភាព
នៅលើ Website ក្រុមហ៊ុនបានប្រកាសថាឧបករណ៍នេះសម្រាប់គោលបំណងលើកទឹកចិត្តលោកឪពុកទាំងឡាយសកម្មជាងមុនក្នុងតួនាទីថែទាំកូន។ ក្នុងពេលតែមួយឧបករណ៍នេះជួយអោយ “កាត់បន្ថយបន្ទុកសម្រាប់អ្នកម្តាយ និងជួយអោយទារកគេងលក់ស្រួល”។
មានការស្រាវជ្រាវជាច្រើននៃការបំបៅកូន ហើយកូនយំដោយសារតែគេងមិនលក់គឺជាបញ្ហាដែលឪពុកម្តាយទាំងអស់ត្រូវប្រឈមមុខ។
ឧបករណ៍ខាងលើត្រូវបានរចនាដូចទាំងរូបរាង និងមានសីតុណ្ហភាពដូចដើមទ្រូងរបស់ស្ត្រីអាចធានាថាកូនរបស់អ្នកមានអារម្មណ៍ល្អពេលបៅហើយជួយអោយទារកដេកលក់ស្រួលជាងមុន។ ក្រៅពីនេះឧបករណ៍ក៏រួមបញ្ចូលជាមួយ App ហើយវាអនុញ្ញាតអោយត្រួតពិនិត្យបិរមាណទឹកដោះដែលទារកបានបៅ និងទម្លាប់គេងរបស់ទារក។ ពេលដែលទារកបៅ ឧបករណ៍នេះផ្តល់រំញ័រដើម្បីជួយទារកគេងលក់ស្រួលជាងមុន។
នេះពិតជាឧបករណ៍មានមុខងារច្រើនជួយដោះស្រាយបញ្ហាភាគច្រើនរបស់គូស្វាមីភរិយាពេលដែលមានកូនតូច។ ក្នុងពេលតែមួយឧបករណ៍នេះក៏រួមចំណែកក្នុងការផ្លាស់ប្តូរគំនិតដែលដាក់បន្ទុកលើតួនាទីចិញ្ចឹមបីបាច់ និងថែទាំកូនទៅលើស្រ្តីផងដែរ។
ប្រភព Nextshark
Sacchan