ក្រុម​ហ៊ុន​ Toyota កំ​ពុង​ពង្រីក​ទី​ផ្សាររបស់​ខ្លួន​​ទៅ​កាន​់​លំ​ហ​អាកាស

ទី​ផ្សារ​​ផលិត​រថយន្ត​គឺជា​ផ្នែក​សំ​ខាន់​មួយ​របស់​ប្រទេស​មហាអំណាច​លើពិភព​លោក​។ ក្នុង​ចំ​ណោម​នោះក្រុម​ហ៊ុន​ Toyota មក​ពី​ជប៉ុនមាន​ទី​ផ្សារធំទូលាយជាមួយនឹង​ការវិនិយោគ​រហូត​ដល់ទៅ ៣៩៧,០៤៩០,០០០,០០០ យ៉េន​។

យោង​តាម​ស្ថិតិ​ការ​ស្រាវជ្រាវ​ទី​ផ្សារ​ឆ្នាំ ២០១៧ ក្រុម​ហ៊ុន​ជាប់​ចំណាត់​ថ្នាក់​ទី ៣ ក្នុង​ការ​លក់ និង​​នាំ​មុខ​ម៉ាក​ផលិតផល​។

ក្រុម​ហ៊ុន​​ Toyota មាន​ប្រភពមកពី​ក្រុម​ហ៊ុ​ន​ផលិត​ម៉ាសីុន​វាយ​នភ័ណ្ឌ​ដោយ​ស្វ័យ​ប្រវត្តិ​មិន​មែន​នរណាក៏​ដឹង​នោះ​ទេ។ ចាប​់ពី​ឆ្នាំ ១៩៣៦ ក្រុម​ហ៊ុន​បាន​បង្វែរការ​អភិវឌ្ឍ​ទៅជា​ផលិត​រថយន្ត​។

នេះជា​រូប​ភាព​រថយន្ត​ដំបូង​ដែល​ក្រុមហ៊ុន​បាន​ផលិត​។

តាំង​ពី​ជំហាន​ដំបូងរបស់​ក្រុម​ហ៊ុន​​ Toyota រហូតដល់​ក្លាយទៅជាក្រុម​ហ៊ុន​ធំ​ផលិត​រថយន្ត​។ កន្លង​ទៅក្រុម​ហ៊ុន​បាន​ផលិត​រថយន្ត​ប្រើឧស្ម័ន Hydro លើក​ដំ​បូង​មាន​នៅ​លើពិភព​លោក​។

មិន​ត្រឹម​តែ​ប៉ុណ្ណឹង​អ្នក​គ្រប់​គ្រងក្រុម​ហ៊ុន​ Toyota បាន​បន្ត​គោល​ដៅ​ផលិត​របស់​ខ្លួន។ អ្វីដែលពួកគេចង់បានគឺសម័យបច្ចេកវិទ្យាថ្មីសម្រាប់រថយន្ត។

រូបភាព https://www.cnn.co.jp/tech/35134173.html

មិន​​ត្រឹម​តែ​ជា​រថយន្ត offroad មាន​កង់ ៦ ប៉ុណ្ណោះ​ទេប៉ុន្តែ​អ្វី​ដែល​ Toyota មាន​បំ​ណង​ចង់​ឆ្ពោះ​ទៅ​រក​ធ្វើ​អោយ​មនុស្ស​ជាច្រើនយល់​ថា​មិន​អាច​ទៅ​រួចគឺរថយន្ត​ជិះ​ទៅឋាន​​ព្រះ​ចន្ទ។

មិន​មែនគ្រាន់​តែ​ជា​គំ​និត​ទេគេ​បាន​ចាប់​ផ្តើម​ដំ​ណើរ​ការ​។ ប្រវែង​រថយន្ត​មធ្យម​ប្រហែល ៦ ម៉ែត្រ​ស្មើ​នឹង​ប្រវែង​ Micro bus ពីរ​គ្រឿង។ រថយន្ត​នេះ​អាច​ដឹក​មនុស្ស​ ២​ នាក់​ទៅ​ឋាន​ព្រះ​ចន្ទ ហើយ​ពួក​គេ​អាចរស់​នៅ​ក្នុង​រថយន្ត​ដោយ​មិន​ត្រូវ​ការ​ឧបករណ៍​ការ​ពារ។

បច្ចុប្បន្ន​ Toyota ក៏ដូចជាក្រុមហ៊ុនរថយន្តជាច្រើនផ្សេងទៀតនៅលើពិភពលោកកំ​ពុង​​ផលិត​រថយន្ត​អគ្គិសនី។ ប៉ុន្តែ​ចំ​នុច​ខ្សោយ​នៃ​រថយន្ត​នេះមិន​អាច​ធ្វើ​ដំ​ណើរ​បាន​ឆ្ងាយ​ និង​ចំ​ណាយ​ពេល​សាក​អគ្គិសនី។ Toyota បាន​រក​ឃើញ​វិធី​មួ​យ​ផ្សេង​សម្រាប់​​ផ្គត់​ផ្គង់​ថាមពលដោយ​ប្រើ​ឧស្ម័ន Hydro។ ចម្ងាយ​នៃ​ការ​ធ្វើ​ដំ​ណើរ​របស់​រថយន្តអាច​ឡើង​ទៅ​ដល់ ១០,០០០ គី​ឡូ​ម៉ែត្រ​ហើយរយៈពេល​​សាក​បាន​លឿន​។ នេះត្រូវបានចាត់ទុកថាជាការរក​ឃើញថ្មីរបស់​ក្រុម​ហ៊ុន​ Toyota។

ខណៈពេល​ដែល​រថយន្ត​ប្រើ​ឧស្ម័ន​កំ​ពុង​តែ​ពេញ​និយម​លើពិភព​លោក​។ តើ​រថយន្ត​ប្រើ​ប្រេង​សាំងអាច​បាត់​បង់​ទេ? មិន​មែន​បែបនេះទេ​ មាន​កន្លែង​មួយ​គ្មាន​នរណា​គិត​ដល់គឺ​មាន​​ក្រុម​ហ៊ុន​ផលិត​រថយន្ត​​​ប្រើប្រេង​សាំង​។

Toyota កំ​ពុង​តែ​រៀប​ចំ​ផែន​ការ​ពង្រីក​ទី​ផ្សារទៅ​កាន់​លំ​ហ​អាកាស។

ពួកគេ​ថែម​ទាំង​ប្រកាស​ពី​ពេល​វេលានៅឆ្នាំ ២០២៩ ពេ​លដែល​គោល​បំ​ណង​របស់​គេ​ក្លាយ​ទៅជា​ការ​ពិត​។ តើពេល​នោះ​ជប៉ុន​នឹង​បញ្ចូន​មនុស្ស​ទៅ​ឋាន​ព្រះ​ចន្ទដោយ​ប្រើរថយន្ត​មែនទេ?

នេះ​ប្រហែល​ជា​ជំហាន​ដំ​បូង​របស់​អ្នក​គ្រប់​គ្រង​ Toyota បាន​អនុវត្ត​ដើម្បី​ត្រៀម​សម្រាប់​អនាគតទៅ​កាន់​លំហ​អាកាសរបស់​ក្រុម​ហ៊ុន។ សូមរង់ចាំមើលអ្វី​គ្រប់​យ៉ាងនឹង​ទៅ​ជា​យ៉ាង​ណា?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: