​គំ​រូ​ម្ហូប​ Sushi នៅ​ឆ្នាំ ២០២០ តើ​អ្នក​ចង់​ភ្លក់​រសជាតិ​របស់​វាដែរឬទេ?

Sushi ជាតំណាង​អោយ​វប្បធម៌​ម្ហូ​ប​អាហាររបស់​ប្រទេសជប៉ុន។

Sushi មាន​រសជាតិ​ជូរ​ល្មម​នៃ​​ទឹក​ខ្មេះ​​ផ្សំ​ជា​មួយនឹង​រសជាតិ​នៃ​អាហារសមុទ្រ​ និង​​បាយ​​។ ប្រសិន​បើ​ញ៉ាំ​ជាមួយនឹង​រសជាតិ​ហឹរឆួលរបស់ wasabi ពិតជា​ម្ហូប​ដែល​ពិសេស​ណាស់។

ប៉ុន្តែ​គ្រប់​យ៉ាង​គ្រាន់​តែ​ជា​អារម្មណ៍​ប៉ុណ្ណោះ ប្រសិនបើម្ហូបនេះយើង​វិភាគអោយ​លម្អិត​បន្ថែមទៀត​ដោយផ្អែកលើអារម្មណ៍នៅ​ពេល​ញ៉ាំដូចជា រស​ជាតិ​ ខ្លិន​ រូប​រាង​បែប​ណា?

ប្រទេសជប៉ុនបានរក​វិធីមួយដើម្បីប្រមូលព័ត៌មានទាំងអស់របស់​ Sushi បន្ទាប់មកប្រើ​ម៉ាស៊ីនបោះពុម្ព 3D ផលិត​​​ជា​ម្ហូប​ Sushi ពិសេស​បំ​ផុត​ដែល​អ្នក​អាច​ញ៉ាំ​បាន​ទោះ​បី​កំ​ពុង​នៅ​កន្លែង​ណា​ក៏​ដោយ។

សូម​មើល​វីដេអូ​ខាងក្រោម​នេះ

បច្ចុប្បន្ន​នេះរូប​រាង​​ម្ហូប​ Sushi 3D នេះជា​ប្រភេទរូប​គូបនូវ​ឡើយ​ធ្វើអោយ​គ្មាន​​អារម្មណ៍​ថា​ឆ្ងាញ់ពេល​មើល​ជា​វីដេអូ​ទេ។ ប៉ុន្តែ​ជាមួយនឹង​ការ​អភិវឌ្ឍបច្ចេក​វិទ្យា​នៅ​​ថ្ងៃ​អនាគត​ ការ​បង្កើត​ជា Sushi 3D ដូច​ជារូប​ពិត​មិន​មែនជា​រឿង​ពិបាក​ឡើយ។

រូបភាព https://blogos.com/article/364553/

តើ​អ្នក​អាច​ទាយ​​ម្ហូប​ Sushi នៅ​ក្នុង​រូប​ខាង​លើ​ដែរឬទេ?

រូប​ខាង​លើ​រាប់​ពី​ឆ្វេង​ទៅ​ស្តាំគឺ Uni, Maguro, Kappa maki, Tako។ ចំណែក​រូប​នៅ​ជួរ​ខាង​ក្រោម​គឺ Ika, Anago, Ebi, Suppu។

ទាំង​អស់​នេះ​គ្រាន់​តែ​ជា​រូប​ភាព​អរូបី មើលទៅ​ដូចជា​មិន​អាច​ញ៉ាំ​បាន​ទេ​​។

ទោះ​យ៉ាង​ណានៅ​ប្រទេស​ជប៉ុន​មាន​ហាង​លក់​ឈុត​ម្ហូប​ Sushi ដែលបាន​រៀប​រាប់​ខាង​លើ​ប្រសិនបើ​អ្នក​កក់​ទំ​និញ។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​​មាន​ភ្ជាប់​មក​ជាមួយ​​សេវា​កម្ម​ដែល​​ធ្វើ​អោយ​អ្នកភ្ញាក់​ផ្អើល។

រូបភាព https://blogos.com/article/364553/

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​ពេល​អ្នក​ផ្ញើ​គំ​រូ​លាមក​ ឬទឹក​នោម​របស់​អ្នក​មក ​ប្រព័ន្ធ​នឹង​វិភាគ​ស្ថាន​ភាព​សុខ​ភាព​របស់​អ្នក​ ហើយ​ចាប់​ផ្តើម​វិនិច្ឆ័យអាហារូប​ត្ថម្ភ​ដែល​ខ្វះ​នៅ​ក្នុង​របប​អាហារ​របស់​អ្នក​។ ភ្លាម​ៗនោះមា៉សីុន​បោះ​ពុម្ព 3D ដំណើរ​ការ​ផលិត​ឈុត​ Sushi ដែលសាក​សម​នឹង​តម្រូវ​ការ​របស់​អ្នក​។

បច្ចេក​វិទ្យា​ចម្លែក​​នេះជាលើក​ដំ​បូង​បាន​បង្ហាញ​នៅ​លើ​ពិភព​លោក​។

នេះគឺជាយុទ្ធសាស្រ្ត​របស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយជប៉ុន​​ឈានមុខគេមាន​ឈ្មោះ Dentsu ជាកន្លែង​ជំនាញ​ផ្នែក​ផលិត​ content ចម្លែកនេះ​។

និយាយ​អំពី​ Dentsu នេះគឺជាដៃគូទំនាក់ទំនងរយៈពេលយូរ​របស់ក្រុម Toyota ហើយ​​​សហការ​ជាមួយ​​ស្ទូ​ឌី​យោ​ភាព​យន្ត​ Tohoku Shinsha និង​សាកល​វិទ្យា​ល័យ​ Yamaguchi។

ការ​ដាក់​បង្ហាញ​ក្នុង​នាម​ជា​សាជីវកម្ម​ធំបែប​នេះ ប្រាកដជាមិន​មែន​រឿង​លេង​សើច​ហើយ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: