ឱកាសទស្ស​នា​ស្នាដៃ​​គំនូរ​របស់​វិចិត្រករ​ Ishizaki Koyo

តើ​អ្នក​ធ្លាប់​ឮ​ឈ្មោះ​វិចិត្រ​ការ Ishizaki Koyo (石崎 光瑤) និង​ស្នាដៃ​របស់​គាត់​ដែរឬទេ?

Ishizaki កើត​​ឆ្នាំ ១៨៨៤ នៅ​ខេត្ត​ Toyama ក្នុង​គ្រួសារ​​​ពាណិជ្ជ​ករ​។ គ្រួសារ​របស់​គាត់​ធ្វើ​អាជីវកម្ម​ក្រណាត់សូត្រ​ ឪពុក​របស់​គាត់មាន​តួ​នាទីជា​ក្រុម​ប្រឹក្សា​ក្រុង​ និង​នៅ​ក្នុង​សណ្ឋាគារ​មួយ​។ ហេតុ​នេះ​អាច​និយាយ​បាន​ថាគាត់​ធំ​ឡើង​ក្នុង​គ្រួសារ​ល្អ។

សម័យ​នោះនៅ​ពេល​ការ​ធ្វើ​ដំ​ណើរ​ទៅ​បរទេស​មិន​សូវ​ពេញ​ច្រើន​ដូចជា​ឥឡូវ​នេះ ​គាត់​អាច​នឹង​មាន​ថវិកា​គ្រប់​គ្រាន់​ដើម្បី​ទៅ​ដល់​កន្លែង​ជា​ច្រើន​លើ​ពិ​ភព​លោក​។ ការ​ធ្វើ​ដំ​ណើរ​ទៅឥណ្ឌា​ ឡើង​ភ្នំ Himalay និង​ការ​ធ្វើ​ដំ​ណើរ​ទៅ​អឺ​រ៉ុប​ទស្ស​នា​តំ​បន់​ប្រវត្ត​ិ​សាស្រ្ត​។

ឆ្នាំ ១៩៤៦ Ishizaki បាន​ទទួ​ល​មរណៈភាព​ដោយ​សារ​ការហូរ​ឈាម​ខួរ​ក្បាល។

ផ្ទាំង​គំ​នូរ​ខាង​ក្រោម​នេះ​ជា​ស្នាដៃ​របស់​គាត់​មាន​ដូចជា​រូប​ផ្កា និងរូប​សត្វ​។

រហូត​មក​ដល់​បច្ចុប្បន្នស្នាដៃ​ជា​ច្រើន​ផ្សេង​ទៀតត្រូវ​បាន​រក្សា​ទុក​នៅ​សារមន្ទីរ​សិល្បៈ។

ផ្ទាំង​គំ​នូរ​ខាង​លើ​គេ​ហៅ​ថា Kakejiku (掛け軸) ជាទូ​ទៅ​គេ​តុប​តែង​នៅក្នុង​​បន្ទប់​ផឹក​តែ​ឬ​បន្ទាប់​ដែល​​រចនា​បែប​ប្រពៃ​ណី​ជប៉ុន។

ដោយ​សារ​តែ​ភាព​ល្បី​ល្បាញ​នៃ​ស្នា​ដៃ​របស់ Ishizaki ហេតុ​នេះ​ពិ​ត​ជា​ពិបាកដើម្បី​​រក​របស់​ពិត​។

ប៉ុន្តែ​មាន​វិធី​មួយប្រើ​​សម្រាប់​​បែង​ចែករបស់​ពិត​ឬ​ក្លែង​ក្លាយ​នោះ​គឺ​ទៅ​ដល់​សារមន្ទីរសិល្បៈ​ត្រួត​ពិនិត្យ​គុណ​ភាពដើម្បី​​​ទស្សនាគំនូរ​ពិត។

តម្លៃ​របស់​វា​បច្ចុប្បន្ន​នេះ​គឺ ៨,០០០,០០០ យេន​។

អ្នក​ដែល​គាំ​ទ្រ​ស្នា​ដៃ​របស់ Ishizaki Koyo ឬ​​​​​អ្នក​ដែល​ចូល​ចិត្តផ្ទាំង​គំនូរ​ជប៉ុន សូម​កុំ​រំ​លង​ឳកាស​ទៅ​ទស្ស​នាស្នាដៃ​នេះ។

JAPO មិន​មាន​លក់​ទេ​ប៉ុន្តែ​គ្រាន់​តែ​ផ្តល់​ព័ត៌​មាន​ប៉ុណ្ណោះ។ មុន​ពេល​ចំ​ណាយ​លុយ​​​ដើម្បី​ទិញផ្ទាំង​គំនូរអ្នក​គួរ​តែ​ទៅ​​​ប្រទេស​ជប៉ុនហើយ​ទស្ស​នា​ដោយ​ផ្ទាល់ជាមុ​ន​សិន​។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: