ម្យ៉ាងដែរ! ផលិតផលថ្មីរបស់ជប៉ុនសម្រាប់ជក់ដោយមិនប៉ះពាល់សុខភាព មានប្រយោជន៍ច្រើនមិននឹកស្មានដល់
រូបភាពនេះអាចត្រូវគេយល់ថាមិនល្អ ឬអាចប៉ះពាល់ដល់អ្នកដទៃ។
រូបភាព http://news.livedoor.com/article/detail/16086792/
ប៉ុន្តែសូមមើលអោយបានច្បាស់វត្ថុដែលស្រ្តីម្នាក់នេះកាន់ជក់មិនមែនជាបារីទេតែជាឧបករណ៍បង្កើនកម្លាំង។
នៅពេលអ្នកឃើញរាងកាយអ្នកអស់កម្លាំងអ្នកអាចបំពេញថាមពលជាមួយនឹងភេសជ្ជៈបង្កើនកម្លាំង។ ប៉ុន្តែបរិមាណកាឡូរីក្នុងភេសជ្ជៈប្រភេទនេះច្រើននាំអោយឡើងទម្ងន់។
ជាមួយនឹងឧបករណ៍បង្កើនកម្លាំងនេះអ្នកអាចទទួលបានកម្លាំងមកវិញដោយមិនចាំបាច់បន្ថែមកាឡូរីទេ។
រូបភាព http://news.livedoor.com/article/detail/16086792/
ទោះបីប្រៀបជាមួយភេសជ្ជៈបង្កើនកម្លាំងធម្មតារូបភាពនេះហាក់ដូចជាគេយល់ថាមិនល្អប៉ុន្តែផ្សែងរបស់ EAGLE ANERGY ត្រូវបានបញ្ជាក់ថាគ្មានខ្លិនអាក្រក់មិនប៉ះពាល់ដល់អ្នកនៅជុំវិញ។
ពេលដែលជក់ក្បាលឧបករណ៍ម្ខាងទៀតនឹងមានពណ៌ទឹកបិចដូចទៅនឹងបារីអេឡិចត្រូនិច។ ដោយសារមិនមានហ្គាសដូចទឹកក្រូច ឧបករណ៍បង្កើនកម្លាំងមិនមានអារម្មណ៍ល្អពេលប្រើលើកដំបូងទេ ប៉ុន្តែជាបន្តបន្ទាប់ថាមពលនឹងត្រូវបានបញ្ជូនទូទាំងរាងកាយផ្តល់អោយអ្នកនូវអារម្មណ៍ពេញដោយកម្លាំង។
មួយដើមអ្នកអាចជក់បាន ៤០០ លើក ក្នុងមួយដងជក់ប្រហែល ១០ ដល់ ២០ ដង ដូច្នេះស្មើនឹងមួយកំប៉ុងភេសជ្ជៈថាមពលផ្តល់អោយអ្នក។ ប្រើប្រាស់ឧបករណ៍នេះជំនួសទឹកបង្កើនថាមពលអ្នកអាចសន្សំសំចៃបាន ២០-៤០ កំប៉ុង។ ពិតជាសន្សំប្រាក់គួរតែពិចារណាហើយក្នុងមួយដើមមានតម្លៃ ១៥៨០ យេន។
ដូចនេះត្រឹមតែឧបករណ៍បង្កើនកម្លាំងមួយដើមអាចដោះស្រាយបញ្ហាដល់ទៅ ៣ គឺ៖ គ្មានកាឡូរី ល្អសម្រាប់សុខភាព និងសន្សំសំចៃថវិកា។
ផលិតផល EAGLE ANERGY មានរសជាតិភេសជ្ជៈបង្កើនកម្លាំង ប៉ុន្តែបច្ចុប្បន្នមានថែមរសជាតិ Lychee Mint និង Blueberry Mint។
តើអ្នកកំពុងនឿយហត់ជាមួយនឹងការងារច្រើន? អ្នកចង់ផឹកទឹកបង្កើនកម្លាំងតែខ្លាចឡើងទម្ងន់ឬ? ដូច្នេះហេតុអ្វីមិនទិញមួយដើម សំខាន់គឺជក់មិនប៉ះពាល់ដល់សុខភាព។
អត្ថបទ៖ Kengo Abe