ស្រោមជើងសាច់យកតាមគំនិតម៉ូតចម្លែក Corset Piercing
ចង់អោយរាងស្លឹមត្រូវហាត់កីឡាអោយបានទៀងទាត់ តមអាហារដើម្បីសម្រកទម្ងន់។
ចង់មានកម្ពស់ត្រូវពាក់ស្បែកជើងកែង។
ចង់អោយច្រមុះស្រួច មុខអក្សរ V-line ស៊ូទ្រាំចំណាយលុយហើយទ្រាំការវះកាត់កែសម្ផស្សប៉ុន្មានម៉ោង។
ជាមួយនឹងអ្វីដែលបាននិយាយខាងលើមាននារីមួយចំនួនទ្រាំលំបាក ទ្រាំឈឺ និងចំណាយពេលវេលាប៉ុន្តែនូវតែមិនអាចស្អាត។
ប៉ុន្តែតើមិត្តនារីពិតជាយល់ពីគុណតម្លៃនៃសម្រស់ទេ? តើមានវិធីណាអាចស្អាតហើយមិនពិបាកដែរទេ?
ពួកយើងកំពុងនិយាយអំពីសម្រស់ខាងក្រៅហើយមិនទាន់វាយតម្លៃពីអត្តចរិកឡើយ។ ដោយសារនៅសម័យនេះមានពាក្យមួយថា “អត្តចរិកឈ្នះសម្រស់” ហាក់ដូចជាពិបាកជឿណាស់។ នារីម្នាក់ចិត្តល្អគួរអោយស្រលាញ់មានមនុស្សជាច្រើនចូលចិត្ត ប៉ុន្តែនារីមានសម្រស់នូវតែមានអ្នកចាប់អារម្មណ៍ច្រើនជាង និងមានឳកាសច្រើន។
អ្នកមិនចាំបាច់មានសម្រស់ស្អាតពេកទេ ប៉ុន្តែយ៉ាងហោចណាស់ត្រូវចេះជ្រើសរើសសម្លៀកបំពាក់។ ព្រោះអ្នក “មិនចាំបាច់ទ្រាំឈឺដើម្បីកាន់តែគួរអោយស្រលាញ់ទេ”។
ទាំងនេះគឺជាការបង្កើតស្រាមជើងសាច់ដែលពេញនិយមនៅប្រទេសជប៉ុន ចេញទំនិញប៉ុន្មានលក់អស់ប៉ុណ្ណឹង រចនាដោយ YuRi YUMETSUKI។
រូបភាព Tokyo Girls Update
រូបភាព Tokyo Girls Update
ចុះដូចក្រវិលនិងស្នាមសាក់នាំមកនូវអារម្មណ៍ឡូយ ជាផ្នែកមួយមិនអាចខ្វះបាននៃម៉ូតរបស់យុវជនសម័យទំនើប។ ពាក្យ “Corset Piercing” ជាម៉ូតដែលធ្លាប់មានប្រជាប្រិយភាពសម្រាប់នារី ម៉ូតចងខ្សែពីក្រោយដូចជានារីអឺរ៉ុបសម័យមុន។
រូបភាព Blue Banana
គំនិតនេះមានមនុស្សមួយចំនួនសរសើរដោយសារតែភាពចម្លែករបស់វាប៉ុន្តែមិនមែននរណាក៏ហានសាកល្បងទេ។ អ្នកត្រូវអង្គុយរាប់ម៉ោងដើម្បីអោយជាងចុះប្រឡោះលើរាងកាយហើយចងខ្សែនីមួយៗ។ កម្រិតនៃការឈឺច្រើនជាងយើងសាក់រូប រហូតដល់ជាងគេមិនហានធ្វើម្តងទេប៉ុន្តែចំណាយពេលវាលាសម្រាកដើម្បីកាត់បន្ថយការឈឺចាប់។
នេះមិនមែនជាម៉ូតសម្រាប់អ្នកដែលខ្លាចឈឺទេ។
រូបភាព Kastrosama – DeviantArt
ប៉ុន្តែជាមួយនឹងម៉ូតស្រោមជើងសាច់ថ្មីនេះត្រូវបានរចនាតាម “Corset Piercing” ពិតមែន។
រូបភាព Twitter
រូបភាព Favstar
មានការរចនាម៉ូតច្រើនជាមួយនឹងខ្សែចងច្រើនពណ៌សម្រាប់អ្នកជ្រើសរើស។
រូបភាព twitter.com
ស្រោមជើងសាច់ “Corset Piercing” មានច្រើនបែប សាកសមសម្រាប់មិត្តនារីចង់បង្កើតភាពខុសគេ និងធ្វើអោយជើងរបស់ពួកគេកាន់តែទាក់ទាញជាងមុន។
តើអ្នកហានសាកល្បងស្រោមជើងសាច់នេះទេ?
YuRi Twitter: https://twitter.com/_CuLLt
Link ទិញ Online: https://vvstore.jp/feature/detail/6331/
ALMOND