តើហាងទំនិញមួយចំនួនចាំបាច់ត្រូវបើក ២៤ ម៉ោងដែរឬទេ?
នៅប្រទេសជប៉ុនមានហាងលក់ទំនិញដូចជា Family Mart, 7 Eleven, ហាងទំនិញមួយចំនួនផ្សេងទៀត និងមជ្ឈមណ្ឌលពាណិជ្ជកម្មដូចជា Don Quixote បើកទ្វា 24/7។ ប៉ុន្តែនេះជារឿងនាពេលបច្ចុប្បន្ន ពីមុន 7 Eleven បើកទ្វាចាប់ពីម៉ោង ៧ ព្រឹករហូតដល់ម៉ោង ១១ យប់តែប៉ុណ្ណោះ។
រូបភាព http://netgeek.biz/archives/136686
តើតាំងពីពេលណាហាងទំនិញនេះចាប់ដំណើរការរយៈពេល ២៤ ម៉ោង?
គុណសម្បត្តិនៃការបើកទ្វា 24/7 ពេលយប់អាធ្រាតប្រសិនបើមានរឿងអ្វីកើតឡើងនៅខាងក្រៅអ្នកអាចរត់ចូលទៅក្នុងហាងដើម្បីសុំជំនួយ ឬជាកន្លែងអង្គុយសម្រាប់អ្នកដែលមិនអាចត្រលប់ទៅផ្ទះបាន។ ទោះយ៉ាងណានៅមានបញ្ហាមួយចំនួនទៀតដូចជាបុគ្គលិកមិនចង់ធ្វើការពេលយប់ ហើយមិនសូវមានភ្ញៀវតែភ្លើងត្រូវបើករហូត។
ហាង 7 Eleven ក៏មានបញ្ហាច្រើនជាមួយនឹងបញ្ហាខាងលើ ដោយសារ 7 Eleven មានសាខាច្រើនទូទាំងប្រទេស។ សាខានីមួយៗមានអ្នកគ្រប់គ្រងម្នាក់ទទួលខុសត្រូវត្រួតពិនិត្យ និងរាយការណ៍ទៅទីស្នាក់ការ។ បទបញ្ញត្តិបើកហាង 24/7 មកពីទីស្នាក់ការតម្រូវអោយធ្វើ ប៉ុន្តែអ្នកគ្រប់គ្រងមួយចំនួនមិនអាចធ្វើបានដោយសារខ្វះធនធានមនុស្ស ហើយសម្រេចបិទហាងពេលយប់។ បន្ទាប់ពីគ្រប់យ៉ាងត្រូវលាតត្រដាងទីស្នាក់ការសុំនូមពរសាខាដែលល្មើសត្រូវបង់ប្រាក់ពិន័យចំនួន ១៧,០០០,០០០ យេន។
រូបភាព http://netgeek.biz/archives/136686
នៅពេលដែលមិនអាចជ្រើសរើសបុគ្គលិកដើម្បីធ្វើការបន្ថែមម៉ោងពេលយប់ អ្នកគ្រប់គ្រងមួយចំនួនត្រូវលះបង់ការសម្រាននៅផ្ទះ ដើម្បីធ្វើការនៅហាងជំនួសបុគ្គលិក។ ប៉ុន្តែនៅតែមានអ្នកគ្រប់គ្រងមួយចំនួនលួចបិទទ្វា ហើយធ្វើអោយប្រព័ន្ធប្រតិបត្តិការពីលើចុះក្រោមរបស់ 7 Eleven មានបញ្ហា។
ច្បាប់គឺជាច្បាប់ប៉ុន្តែនៅពេលដែលមនុស្សគ្រប់គ្នាឃើញថាក្នុងច្បាប់មានបញ្ហានោះហើយជាពេលដែលគួរតែមានការកែតម្រូវ។
តើវាពិតជាចាំបាច់ទេសម្រាប់ហាងត្រូវបើករយៈពេល 24/7? ថ្មីៗនេះមានហាងលក់ទំនិញ ២៤ ម៉ោងជាច្រើនចាប់ផ្តើមសម្រាកពេលយប់។
មានរឿងខ្លះវាក្លាយទៅជាទម្លាប់ ប៉ុន្តែប្រសិនបើទម្លាប់មួយចំនួនបង្កការរំខានយើងគួរតែផ្លាស់ប្តូរ។
អត្ថបទ៖ Kengo Abe