Toshiba បំ​ភ្លេចបុគ្គលិក​​បង្កើត​ “Flash Memory​” ដែលជាការ​រក​ឃើញ​របស់ជនជាតិ​ជប៉ុន?

នៅ Silicon Valley (ជ្រលង​ភ្នំ Silicon) – តំ​បន់​ពាណិជ្ជ​កម្ម​បច្ចេក​វិទ្យា​ជាន់​ខ្ពស់​របស់​សហរដ្ឋ​អាមេរិក ជាមួយ​នឹង​រូប​ថតរបស់​​អ្នក​ជំនួញ​ដ៏​ល្បី​ឈ្មោះ​ដូចជា Steve Jobs ឬ Bill Gates មាន​រូប​ថត​របស់​ជនជាតិ​ជប៉ុន​ម្នាក់​ដែល​មិន​សូវ​មាន​អ្នក​ស្គាល់​ឈ្មោះ។

រូបភាព https://twitter.com/create_clock/status/868849639541268486

អ្នក​នៅ​ក្នុង​រូប​ថត​គឺ Fujio Masuoka តើ​អ្នក​ឃើញ​អក្សរ​ខាងក្រោម​ទេ? អត្ត​ន័យ​របស់​វា​គឺ “អ្នក​ដែល​បង្កើត​ប្រព័ន្ធ​ចង​ចាំ​ ប៉ុន្តែ​ត្រូវ​គេ​បំ​ភ្លេច​”។

នេះ​គឺ​ជា​អ្នក​ដែល​​បង្កើត Flash Memory ជា​មូល​ដ្ឋាន​នៃ​ការ​ផលិត​ USB Memory កាត​មេម៉ូ​រី Smartphone និង SSD ប្រើ​សម្រាប់ PC បច្ចុប្បន្ន។

មុន​ការបង្កើត​របស់ Fujio Masuoka ឧ​បករណ៍​ចង​ចាំ​ទាំង​អស់​ពេល​នោះ​មាន​គុណ​វិបត្តិ​រួម​គឺពេល​​បាត់​ប្រភព​អគ្គិសនី ទិន្នន័យ​ដែល​មិន​ទាន់​រក្សា​ទុក​នឹង​បាត់បង់​​។ ដើម្បី​បំ​បាត់​​​គុណ​វិបត្តិ​នេះជាមួយ​នឹង Flash Memory ត្រូវ​បាន​ផលិត​យ៉ាង​ច្រើន​ក្នុង​តម្លៃ​ទាបផ្អែក​លើ​ទី​ផ្សារពិភព​លោក​ ផលិត​ផល​បច្ចេក​វិទ្យានេះមាន​តម្លៃ ៧,០០០,០០០,០០០,០០០ យេន។

​គួ​រ​អោយ​សោក​ស្តាយ​មនុស្ស​ទាំង​អស់​គ្រាន់​តែ​ដឹង​ពីឈ្មោះ​ Flash Memory ប៉ុន្តែ​មិន​ដឹង​ឈ្មោះ​អ្នក​ដែល​បាន​បង្កើត​វា​ឡើយ។ រហូត​ដល់​មនុស្ស​ជាច្រើន​នៅ​លើ​ពិភព​លោក​មិន​ដឹង​ថា Flash Memory ជា​ការ​រក​ឃើញ​របស់ជនជាតិ​ជប៉ុនផង​។

ពេល​នោះ​ Fujio Masuoka ជាបុគ្គលិក​របស់ Toshiba។ ពេល​និយាយ​អំពី​បញ្ហា​នេះ Fujio Masuoka បាន​រៀប​រាប់​​ថា៖

“ទោះ​បី​ការ​រក​ឃើញ​របស់​គាត់​ស្ថិត​ក្នុង​លំ​ដាប់​ពិភព​លោក​ ប៉ុន្តែ​វាជា​ផលិត​ផល​របស់​ក្រុម​ហ៊ុន។ ឈ្មោះ​អ្នក​បង្កើត​នឹង​មិន​ត្រូវ​បាន​គេ​ដឹងឡើយ”។

៧ ឆ្នាំ​ក្រោយ​មក​ពេល​ដែល​បង្កើត​​ Flash Memory, លោក​ Fujio Masuoka សម្រេចចាក​ចេញ​ពី Toshiba។ ហេតុ​អ្វី​ក្រុម​ហ៊ុន​បែរជាអនុញាត​អោយ​មនុស្ស​ពូ​កែ​ដូចជាគាត់​ចាក​ចេញ?

អំ​ឡុង​ពេល​ដែល Fujio Masuoka ចាប់​ផ្តើម​ការ​ងារ ពិភព​លោក​កំ​ពុង​ចាប់​ផ្តើម​ផលិត​​ប្រព័ន្ធ​ចង​ចាំមាន​មុខ​ងារ​ខ្ពស់​មាន​តែ Fujio Masuoka ចាប់​អារម្មណ៍​ចំ​នុច​ទាំង​នេះ។

“ការ​ប្រើ​ប្រាស់​មាន​ភាព​ខុស​គ្នា ការ​បន្ថែម​មុខ​ងារ ហើយ​បង្កើន​តម្លៃ​ផលិត​ផល​ គេ​ចាប់​ផ្តើម​ស្វែង​រក​វិធីកាត់​បន្ថយ​តម្លៃ​នៅ​លើ​ទី​ផ្សារវិញ​”។

Fujio Masuoka ព្យាករណ៍​នាពេល​អនាគត ការ​ប្រើ​កាត​មេម៉ូ​រីតម្លៃ​ថោក​សម្រាប់​ផលិត​ផល​បច្ចេកវិទ្យា​ រួម​ទាំង​ឧបករណ៍​អេឡិច​ត្រូ​និច​។ ប៉ុន្តែ​គម្រោង​ដែល​ចំ​ណាយ​ថវិកា ១០ លាន​យេន​ត្រូវ​បាន​ថ្នាក់​លើ​ច្រាន​ចោល​។ គម្រោង​របស់ Fujio Masuoka ផ្តើមចេញ​​ពី​គំ​និត​ដូច​ខាងក្រោម​៖

“ជាមួយ​នឹង​កាតមេម៉ូរី​តម្លៃ​ថោក​ ទំហំ​តូច​ អ្នក​អាច​ស្តាប់​ចម្រៀង​ផងហើយ​ហាត់​កី​ឡា​ផង”។

អ្វី​ដែល​ថ្មី​ភាគ​ច្រើន​ត្រូវ​គេ​បដិសេធដោយ​សារ​តែ​មិន​មែន​នរណា​ក៏​ដឹង​អំពីសក្តា​នុពលពិត​ប្រាកដ​ទេ។ នៅ​ដើម​ឆ្នាំ ៨០ ពេល​ដែល​ពិភព​លោក​ចូលចិត្ត​ CD player ការ​បង្កើត​ថ្មី​អ្វី​មួយតែង​គ្មាន​អ្នក​គាំទ្រ។

ទោះ​បី​ជាយ៉ាង​ណា Fujio Masuoka មិន​បោះ​បង់​ចោល​គម្រោង​របស់​ខ្លួន​ទេ​។ គាត់​បាន​​ធ្វើ​ការ​អស់​ពី​កម្លាំង​​ក្នុង​ឆ្នាំ ១៩៨៧ Fujio Masuoka ជោគ​ជ័យ​ជាមួយ​នឹង​ប្រព័ន្ធ​ចង​ចាំ​បែប​ថ្មីចំ​ណាយ​ត្រឹម​តែ ១​/៤ នៃ​ដើម​ទុន​ដំ​បូង​។ ​ប្រព័ន្ធ​ចង​ចាំ​នេះអាច​លុប​ទិន្នន័យ​បាន​​ត្រូវ​គេ​ដាក់​ឈ្មោះ​ថា Flash Memory។

គួរ​អោយ​សោក​ស្តាយ​សម័យ​បច្ចុប្បន្ន​ការ​ប្រើ​ប្រាស់​ការ​បង្កើត​ថ្មីខាង​លើ​ជួប​ប្រទះ​បញ្ហា​មួយ​ចំនួន។ ពេល​នោះ​មិន​ទាន់​មាន​ Smartphone ក៏​គ្មាន​កាមេរ៉ាឌីជីថលដែរ ហេតុ​នេះ​មិន​សូវ​មាន​អ្នក​ប្រើប្រព័ន្ធ​ចង​ចាំ​ធំហើយ​តម្លៃ​ថោក​នេះ​ទេ។

នៅ​ពេល​នោះអ្នក​ណែ​នាំ​របស់​ Fujio Masuoka ក្នុង​ Toshiba លោក​ Takeishi បាន​ទទួល​មរណៈភាព។ បាត់​បង់​ជំនួយ​ពី​ថ្នាក់​លើ គ្មាន​អ្នក​ជំនួយ​ដែល​អាច​ទុក​ចិត្ត​ និង​គ្មាន​មូល​និធិ​គាំ​ទ្រ​ Fujio Masuoka ត្រូវ​ចាក​ចេញពី Toshiba ក្រោយ​រយៈពេល​ ២៣​ ឆ្នាំ​ធ្វើ​ការ​ ក្លាយជាសាស្រ្តាចារ​នៅសកលវិទ្យាល័យ Tohoku។

មិន​យូរ​ប៉ុន្មាន​ក្នុង​ឆ្នាំ ២០០០ ជាមួយនឹង​ការ​បញ្ចេញ PC និង Digital Camera, Flash Memory ក្លាយ​ទៅ​ជា​បាតុភូត​សកល​មួយ​។ ឆ្នាំ ២០០១ តម្លៃនៃផលិត​ផល​លើ​ទី​ផ្សារគឺ ៩,០០០,០០០,០០០,០០០ យេន​។ Toshiba ពេល​នោះ​ផ្អាកការ​ផលិតទំ​និញ​ផ្សេង ហើយ​ត្រៀម​ថវិកា​ និង​ធនធាន​មនុស្ស​ដើម្បី​ផលិត Flash Memory។

រូបភាព https://blog.goo.ne.jp/agape7777/e/ead9e8a65047d115486c7c390accee92

នេះ​ជាពេល​ដែល​អ្នក​​​បដិសេធគម្រោងរបស់ ​Fujio Masuoka សោក​ស្តាយ​ ៩០% ប្រាក់​ចំ​ណេញរបស់ Toshiba បាន​មក​ពី Flash Memory។

គិត​សាក​មើល​ប្រសិន​បើ​គ្មាន​ការ​រក​ឃើញ​របស់​ Fujio Masuoka, iPhone មិន​ត្រូវ​បាន​បង្កើត​។ គ្មាន​ iPhone តើ Steve Jobs អាច​ក្លាយជាមហាសេដ្ឋី​ល្បី​ឈ្មោះ​ពិភព​លោក​ទេ?

រូបភាព https://forbesjapan.com/articles/detail/8112#

ប៉ុន្តែ​ចុង​បញ្ចប់ដោយ​សារ​តែ​បំ​ណុល​នៃ​ផ្នែក​ផ្សេងជាមួយ​នឹង​ការ​ខ្វះ​ខាត​វិស្វករ Toshiba បង្ខំ​លក់​បន្ទះ​ឈីប​ចង​ចាំ​អោយ​សម្ព័ន្ធ​ភាព​រួម​ទាំង​មូល​និធិវិនិយោគ​អាមេរិច​ Bain Capital និង​គូ​ប្រជែង​កូរ៉េ SK Hynix ជាមួយ​នឹង​តម្លៃ​ត្រឹម​តែ ២,០០០,០០០,០០០,០០០ យេន។

នេះ​ជា​លទ្ធ​ផល​ដែល​មិន​ចេះ​ប្រើ​មនុស្ស​មាន​ទេពកោ​សល្យ និង​​គំ​និត​មិន​អោយ​តម្លៃសមិទ្ធផល​​បុគ្គលដែល​សហគ្រាស​ជប៉ុនគួរ​តែ​មើល​ឡើង​វិញ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: