ចំនុចទាំង ៥ នៃ Yakult – ភេសជ្ជៈ Yogurt ល្បីរបស់ជប៉ុន
Yakult គឺជាភេសជ្ជៈមានប្រភពមកពីទឹកដោះគោជូរ ដែលគេដាក់បន្ថែម probiotic ចូលទឹកដោះគោ។ ភេសជ្ជៈនេះជួយអោយការរំលាយអាហារ ហើយឆ្ងាញ់ដែលមនុស្សជាច្រើនចូលចិត្ត។
អ្នកអាចងាយស្រួលរកទិញបាននៅហាងម៉ាតទូទាំងប្រទេសជប៉ុន និងប្រទេសជាច្រើនទៀតនៅលើពិភពលោក។ ខាងក្រោមនេះជាចំនុចទាំង ៥ នៃ Yakult ដែលអ្នកគួរតែដឹង៖
១. ជាប្រភេទមួយនៃ Yogurt
មនុស្សមួយចំនួនយល់ច្រឡំ Yakult ជាមួយនឹងភេសជ្ជៈទឹកដោះគោជូរផ្សេងទៀតដែលអាចរកទិញនៅហាងលក់ទំនិញ។ ប៉ុន្តែ Yakult គឺជាការរកឃើញមួយ ដោយអ្នកជំនាញាខាងអតិសុខុមជីវសាស្រ្តមានឈ្មោះថា Minoru Shirota ក្នុងឆ្នាំ ១៩៣០។
ការស្រាវជា្រវជាច្រើនបានបញ្ជាក់ថា Yakult ប្រើប្រភេទបាក់តេរីពិសេសមួយមានឥទ្ធិពលវិជ្ជមានលើប្រព័ន្ធរំលាយអាហាររបស់អ្នកដោយវិធីកំចាត់បាក់តេរីអាក្រក់។ Shirota បានក្លាយទៅជាមនុស្សដំបូងប្រើ probiotic នៃពូជ Lactobacillus ភាគច្រើនត្រូវបានរកឃើញក្នុងផលិតផលធ្វើអោយជូរ។
ផឹក Yakult អាចកាត់បន្ថយបញ្ហារំលាយអាហារបានភ្លាម និងសម្រួលកម្រិតអាសីុតក្នុងពោះវៀនរបស់អ្នក។
២. រសជាតិធម្មតា
ប្រសិនបើអ្នកធ្លាប់ទៅទិញទឹកដោះគោជូរនៅគ្រប់កន្លែងលើពិភពលោក អ្នកនឹងឃើញមានរសជាតិរាប់រយមានបិរមាណស្ករ ផ្លែឈើ ឬសារធាតុផលិតខ្ពស់។ ប៉ុន្តែជាមួយនឹង Yakult ទោះបីជាបានបើកលក់ជាង ៥០ ឆ្នាំក៏ដោយ Yakult មានរសជាតិតែមួយពេលដែលនាំចេញទៅក្រៅប្រទេស។ លើកលែងនៅ Singapore និងជប៉ុនជាកន្លែងដែលអ្នកអាចរកឃើញរសជាតិផ្លែឈើ។
រូបភាព ប្រភព commons
មានប្រភេទកម្រិតបរិមាណ calorific ទាបសម្រាប់អ្នកមានជម្ងឺទឹកនោមផ្អែម និងមនុស្សមានការយល់ដឹងអំពីសុខភាពដែលគេហៅថា Yakult Light មានសារធាតុជំនួសជាតិស្ករ។ ក្រុមហ៊ុនកំពុងផ្លាស់ប្តូរម៉ាកសញ្ញារបស់ខ្លួនជាមួយនឹងផលិតផលផ្សេងដូចជា Joie មានអត្ថន័យពិសេសសម្រាប់សុខភាពពោះវៀនធំ។
៣. ទំហំដបតូច
យើងទាំងអស់គ្នាចង់ទិញទឹកដោះគោ និងផលិតផលពីទឹកដោះគោផ្សេងទៀតដែលមានទំហំដបធំ។ ប៉ុន្តែ Yakult មានបំណងដាក់ក្នុងដបតូច ដោយមូលហេតុសម្រាប់ផឹកភ្លាមៗ និងមិនមែនសម្រាប់រក្សាទុកទេ។
រូបភាព ប្រភព hiveminer
ដូចដែលអ្នកបានដឹងផលិតផលទឹកដោះគោងាយខូចប្រសិនបើបើកគម្របដបរាប់ម៉ោងហើយមិនផឹក។ ប៉ុន្តែបន្ទាប់ពីការសំនូមពរពីអតិថិជន Yakult បានបង្កើនទំហំដបនៅប្រទេសអាស៊ីមួយចំនួន។
៤. ពិតជាល្អសម្រាប់សុខភាព
តើអ្នកដឹងទេថា Yakult គឺជាភេសជ្ជៈតែមួយគត់ដែលគ្មានសារធាតុការពារមិនអោយខូច និងមិនធ្វើអោយធាត់? ផលិតផលនេះក៏មិនប្រើសារធាតុផ្អែមបង្កគ្រោះថ្នាក់ដល់រាងកាយផងដែរ។ ផលិតផល Light ត្រូវបានផលិតដោយប្រើសារធាតុស្ករដែលគេហៅថា Reb A ដែលត្រូវបានគេរកឃើញក្នុងសារធាតុជំនួស Stevia។
រូបភាព ប្រភព marjsia
នៅប្រទេសដូចជា Philippines Yakult បានចេញផ្សាយពត៌មានដែលនិយាយថាភេសជ្ជៈរបស់ពួកគេក៏ល្អសម្រាប់ការសម្រកទម្ងន់ផងដែរ។
អ្នកអាចមើលការផ្សាយព័ត៌មានរបស់ពួកគេនៅខាងក្រោម៖
ប្រភព Youtube
ដោយសារតែបាក់តេរីក្នុង Yakult មានប្រសិទ្ធភាពដូច្នេះគ្រូពេទ្យបានណែនាំអោយប្រើវាសម្រាប់អ្នកដែលមានជំងឺប្រព័ន្ធពោះវៀន ប្រតិកម្ម gluten និងជម្ងឺផ្សេងទៀត។
៥. ផ្តល់ជំនួយក្រុមកីឡា
Yakult មានសាខានៅប្រទេសជាច្រើន ហើយវាជាផលិតផលដែលពេញនិយម។ ក្រៅពីការធ្វើអាជីវកម្ម ក្រុមហ៊ុនថែមទាំងផ្តល់ជំនួយដល់ក្រុមកីឡាជាពិសេសគឺកីឡាបាល់បោះ។
រូបភាព shfiguartsl
Tokyo Yakult Swallows គឺជាក្រុមរបស់ Yakult ជាផ្នែកមួយនៃសមាគមកីឡាបាល់បោះអាជីព Nippon មានទីតាំងស្ថិតនៅ Kita-Aoyama។ ក្រុមហ៊ុនក៏បានវាយលុកទីផ្សារផ្សេងទៀតដូចជាគ្រឿងសំអាង ឱសថ -ល- ដើម្បីបង្កើនផលិតផលរបស់ខ្លួន។
ប្រភពបន្ថែម jpninfo
អត្ថបទ៖ Ashirogi