សាកលវិទ្យាល័យ Kyoto ស្នើដំណោះស្រាយជំនួសដោយ​ថាមពលអគ្គិសនីដើម្បី​ដោះ​ស្រាយ​បញ្ហាអស់​ប្រេង​នៅ​ពេល​អនាគត

ប្រហែល​ ៤០ ឆ្នាំ​មុន​ពេល​ដែល​ខ្ញុំ​នៅ​ក្មេង ​មនុស្ស​ជាច្រើន​និយាយប្រាប់​ខ្ញុំ​ថា​ប្រហែល​ ៣០​ ឆ្នាំ​ក្រោយមក​ ប្រភព​ធន​ធាន​ប្រេង និង​ឧស្ម័ន​នៅ​លើ​ផែន​ដី​នឹង​អស់។ ទោះ​បី​ជា​យ៉ា​ង​ណា​ការ​ព្យាករណ៍​នោះបង្ហាញ​ថាមិន​ពិត​ រហូតមកដល់សព្វថ្ងៃនេះមានការព្រួយបារម្ភជាច្រើន ប៉ុន្តែមិនមានសញ្ញាថាប្រភពថាមពលទាំងពីរនេះនឹងបាត់បង់ទេ។

ហេតុផលមួយផ្នែកគឺដោយសារតែបច្ចេកទេសរុករករបស់​មនុស្សបានរីក​ចំ​រើន​ធ្វើ​អោយ​យើងអាច​ទទួល​បាន​ធន​ធាន​ប្រេង និង​ឧស្ម័ននៅ​កន្លែង​ដែល​ពិបាក​យក។

ប៉ុន្តែនេះគឺជាធនធានដែល​មាន​កំណត់ហេតុ​ដូច្នេះប្រសិនបើអ្នកបន្តរុក​រក​ប្រាកដជា​មិន​សល់ប្រភពប្រេង និងឧស្ម័នទៀតទេនៅថ្ងៃណាមួយ។ ក្រៅពីនេះការដុតប្រេង និងឧស្ម័នដើម្បីផលិតថាមពលធ្វើអោយ​មានការបំពុលបរិស្ថានធ្ងន់ធ្ងរប៉ះពាល់ដល់ជីវិត​រស់​នៅ​របស់​មនុស្ស។

ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​មនុស្ស​ចាប់​ផ្តើម​បង្កើត​រថ​យន្ត​អគ្គិសនី ជាមួយ​នឹង​បច្ចេកវិទ្យា​​បច្ចុប្បន្នយន្តហោះ​ប្រើ​អគ្គិសនីក៏នឹងត្រូវបានផលិតឆាប់ៗនេះ។ ប៉ុន្តែតើថាមពលដែលត្រូវ​ការ​ដើម្បីផ្គត់ផ្គង់ឧបករណ៍ទាំងនេះយក​ចេញ​ពី​ណា? នេះ​ក៏ជា​បញ្ហា​មួយ​ដែរ។ កំដៅថាមពលបណ្តាលអោយ​មានបញ្ហាបរិស្ថាន ព្រោះ​តែ​ឧបទេ្ទវហេតុ​នៃ​រោង​ចក្រ​នុយ​ក្លេ​អ៊ែរដែល​ធ្លាយនៅ Fukushima ក្នុង​ឆ្នាំ ២០១១ នៅតែ​ជាភាព​ភ័យ​ខ្លាចយ៉ាង​ខ្លាំង។

ការ​ស្នើ​សុំ​ប្រើ​ប្រាស់​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​ដើម្បី​ផលិត​អគ្គិសនី​អាច​ដោះ​ស្រាយ​ផល​វិបាក​នៃការ​ប៉ះ​ពាល់បរិស្ថាន​ ប៉ុន្តែវា​ត្រូវ​រង​​កត្តា​អាកាស​ធាតុ​​នាំ​អោយ​​អស្ថេរភាព។

នៅ​ពេល​ថ្មីៗ​នេះសាកលវិទ្យាល័យ Kyoto បានស្នើការបង្កើតដែល​មាន​សក្តានុពលខ្លាំងដើម្បីដោះស្រាយបញ្ហាថាមពលនាពេលអនាគត។

ពួកគេបានទទួលជោគជ័យក្នុងការតម្រងឧស្ម័ន Hydro ដោយ​ប្រើ​ពន្លឺព្រះ​អាទិត្យ​។ នៅ​ពេល​មាន​ពន្លឺ​ព្រះ​អាទិត្យ​ចូល​នឹង​ផលិត​សារធាតុ​មួយ​ដែល​មាន​សមត្ថភាព​តម្រងឧស្ម័ន Hydro។ ប្រភពឧស្ម័ន Hydro ដែល​បាន​តម្រងនេះនឹង​ត្រូវ​បាន​ប្រើ​ក្នុង​គោល​បំ​ណង​អ្វី?

រូបភាព https://getnavi.jp/vehicles/4905/

នេះគឺជារថយន្តប្រើថាមពលថ្មីរបស់ក្រុមហ៊ុន Toyota មាន​ឈ្មោះ​ថា MIRAI។ រថយន្តនេះធ្វើ​ដំ​ណើរដោយប្រើឧស្ម័ន Hydro។

ហេតុអ្វីបានជាពេលដែលពិភពលោកទាំងមូលកំពុងផលិត​ឡាន​ធ្វើដំណើរដោយថាមពលអគ្គិសនី ប៉ុន្តែ Toyota បែរ​ជា​ផលិត​រថយន្តធ្វើ​ដំ​ណើរ​ប្រើ​ឧស្ម័ន Hydro ទៅ​វិញ? ដោយសារតែរថយន្តនេះអាចដោះស្រាយបញ្ហាធំ ៗ បីនៃរថយន្តអគ្គិសនី។

គុណវិបត្តិដំបូងគឺឧបករណ៍​សម្រាប់​សាក​ថ្ម ដើម្បី​ធ្វើដំ​ណើរ​ផ្លូវ​ឆ្ងាយ​អ្នកត្រូវ​បង្ខំចិត្ត​តំឡើងឧបករណ៍សាក​ថ្មមាន​ទម្ងន់ធ្ងន់។ ទម្ងន់​នេះ​ធ្វើ​អោយ​អ្នក​ត្រូវ​ចំ​ណាយប្រេង​ច្រើន​ ហើយ​អ្នក​ក៏​ត្រូវ​កាត់​បន្ថយ​ឥវ៉ាន់​ដែល​យក​តាម​ខ្លួន​ផង​ដែរ។ ចំណែក​ឧស្ម័ន Hydro មាន​ទម្ងន់​ស្រាល​ជាង​ ដូច្នេះនេះគឺជាអត្ថប្រយោជន៍ដ៏ធំ។

គុណវិបត្តិទីពីរមិនអាចធ្វើ​ដំណើរចម្ងាយឆ្ងាយបាន​ទេ។ ជាមួយ​នឹង MIRAI អ្នក​អាច​ធ្វើ​ដំ​ណើរ​ប្រហែល ៦៥០គីឡូម៉ែត្រ។

គុណវិបត្តិចុង​ក្រោយ​ស្ថិត​នៅ​លើ​ពេល​វេលា​បញ្ចូល​ប្រេង​។ រថ​យន្ត​ធ្វើ​ដំ​ណើរ​ដោយ​អគ្គិសនីសាក​ថ្ម​ប្រើ​រយៈពេល​យូរ ប្រហែល​ពី ៣០​ ដល់ ៤០ នាទី។ ចំណែក​ការ​​បញ្ចូល​ឧស្ម័ន Hydro ​ប្រើ​រយៈពេល​ដូចជា​ចាក់​សាំង​ដែរ។

គួរ​អោយ​សោក​ស្តាយ​ពេល​ដែលត្រូវ​​​រំ​លង​អត្ថ​ប្រយោជន៍ទាំង​ ៣​ ខាង​លើដោយសារតែមិនមានកន្លែងធានាផ្គត់ផ្គង់ Hydro ប្រតិបត្តិការ MIRAI គម្រោង​ការណ៍នេះត្រូវបានគេដាក់មួយឡែក។

ការបង្កើតថ្មីរបស់សាកលវិទ្យាល័យ Kyoto ដែល​បាន​រៀប​រាប់​ខាង​លើបាន​ផ្តល់​ក្តី​សង្ឃឹម​ម្តង​ទៀត​សម្រាប់​គម្រោង​ដែល​ត្រូវ​បាន​គេ​បំ​ភ្លេច​។

គំនិត​ផ្លាស់​ប្តូរ​ពី​ការ​បង្កើតថាម​ពល​​​​ពន្លឺ​ព្រះ​អាទិត្យ​ក្លាយទៅ​​ជា​ការ​បង្កើត​ឧស្ម័ន Hydro ដើម្បី​ប្រើ។ ដោយសារការប្រែប្រួលនៃថាមពលពន្លឺព្រះអាទិត្យទៅជាអគ្គិសនីមានកម្រិតទាបពេក ហេតុ​នេះ​មិន​អាច​ពង្រីក​កន្លែង​ផលិត​ ដូច្នេះ​ការ​ស្តុក​ឧ​ស្ម័ន Hydro កាន់តែ​ងាយ​ស្រួល​ជាង។

ពី​មុន​ពួក​យើង​ប្រើវិធីសាស្រ្តធ្វើ Hydrolysis ដើម្បី​បង្កើត Hydro ប៉ុន្តែដើម្បីធ្វើបាន Hydrolysis ក៏ត្រូវការថាមពលដែរ។ ឥឡូវនេះពឹងទៅ​​លើ​ការប្រើ​ពន្លឺព្រះអាទិត្យ មនុស្សមិនចាំបាច់ពឹងផ្អែកលើប្រភពថាមពលទីបីដើម្បី​តម្រងឧស្ម័ន​ Hydro ទៀត​ទេ។

រូបភាព http://blog.livedoor.jp/dqnplus/archives/1987296.html

ប្រសិនបើអាចផ្សព្វផ្សាយនៅប្រភពថាមពលស្អាតនេះទៅកាន់ពិភពលោក ផែនដីរបស់យើងនឹងល្អ​ជាង​មុន ហើយមិនចាំបាច់ព្រួយបារម្ភអស់ថាមពលនៅពេលអនាគតទេ។

បច្ចុប្បន្ននេះនៅអារ៉ាប់គឺ​ជា​តំបន់​ដែលមាន​ជាង​គេ​ដោយ​សារ​តែ​ជា​ប្រទេស​ផ្គត់​ផ្គង់​ប្រេង​នៅ​លើ​ពិភព​លោក។ តើ​ប្រទេសជប៉ុន​អាច​ជំនួស​តំ​ណែង​នេះ​ដោយ​ដំ​ណោះ​ស្រាយ​ថាមពល​ជំនួស​ដែល​មាន​សក្តានុពល​ដូច​បាន​រៀប​រាប់​ខាង​លើ​ទេ?

អត្ថបទ៖ Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: