ហេតុអ្វីបានជាកាមេ៉រ៉ាឌីជីថលជប៉ុន ថតវីដេអូ​បានត្រឹម ៣០​ នាទីតែប៉ុណ្ណោះ?

ជាង​ ១០​ ឆ្នាំ​មុន​ការ​ថតវីដេអូ​ត្រឹម​តែ​អាច​ថត​នៅ​លើ​ម៉ាស៊ីន​ថតវីដេអូ​​ពិសេ​ស ចំ​ណែក​ថត​រូប​ភាពគឺម៉ា​ស៊ីន​ថត។ ប៉ុន្តែជាមួយនឹងការអភិវឌ្ឍនៃបច្ចេកវិទ្យា បច្ចុប្បន្ន​នេះ មុខ​ងារ​ថតវីដេអូ​​​​បាន​រួម​បញ្ចូល​ក្នុង​ម៉ាស៊ីន​ថតកាមេរ៉ាឌីជីថល ងាយ​ស្រួល​ប្រើហើយ​នូវ​តែ​មាន​គុណ​ភាព។

រូបភាព https://www.gizmodo.jp/

ប៉ុន្តែ​មាន​​បញ្ហា​មួយ​ប៉ុណ្ណោះ​ជាមួយ​នឹង​មុខ​ងារថតវីដេអូលើ​ម៉ាស៊ីន​ថត នោះគឺវីដេអូនីមួយៗមានរយៈពេលត្រឹម​តែ​ ៣០​ នាទី។

ទោះ​ជា​ម៉ាក​ម៉ាស៊ីន​ថតណាក៏​ដោយ​​នៅ​ប្រទេសជប៉ុនដូចជា  Nikon, Canon សុទ្ធ​តែ​មាន​លក្ខណៈបែប​​នេះ។ ដូច្នេះ​មូល​ហេតុ​មក​ពី​អ្វី?

តាម​ការ​ពិត​បញ្ហា​មិន​ទាក់​ទង​នឹង​មុខ​ងារ​របស់​ម៉ាស៊ីន​ទេ ប៉ុន្តែ​មក​ពី “ពន្ធ​គយ”។

កិច្ចព្រមព្រៀងរវាងជប៉ុន និងសហភាពអឺរ៉ុបកំ​ណត់អត្រាពន្ធ សម្រាប់​មុខ​ទំ​និញកាមេរ៉ាឌីជីថលដូច​ខាង​ក្រោម៖

– អត្រាពន្ធលើកាមេរ៉ាឌីជីថលគឺស្មើ ០ %

– ប៉ុន្តែ​សម្រាប់​ម៉ាសីុន​ថត​វីដេអូឌីជីថលគឺ ១០,៥%

ដូច្នេះដើម្បីជៀសវាងការកើនឡើងនៃតម្លៃលក់នៅបរទេស កាមេរ៉ាឌីជីថលដែលបាននាំចេញពីប្រទេសជប៉ុនបាន​កំ​ណត់​មុខ​ងារ​ទាក់​ទង​នឹង​ការ​ថត​វីដេអូ។ អ្វី​ទាំង​នេះក៏​ជួយ​សម្រួល​ការប្រកួតប្រជែងជាមួយទំនិញក្នុងស្រុកដែរ។

ក្រៅពី​នេះលក្ខខណ្ឌ ៣​ ដែល​គេ​ហោ​ថា​ Digital Camera (កាមេរ៉ាឌីជីថល) គឺ​៖

– កម្រិត​វិភាគ 800x600x ឡើង​ទៅ

– ស៊ុមរូបភាព (Frame rate) 23fps ឡើង​ទៅ

– ថត​បន្ត​ ៣០​នាទី​ឡើងទៅ

នៅ​ថ្ងៃទី ១ ខែ​កុម្ភៈ ឆ្នាំ ២០១៩ ច្បាប់ពន្ធសម្រាប់ម៉ា​ស៊ីន​ថតវី​ដេអូឌីជីថលត្រូវបានលុបចោលជាផ្លូវការ។

ភ្លាម​ៗ​នោះខាង Sony បាន​ឆក់​យក​ឱកាសប្រកាស​ពី​ផលិត​ផល​ថ្មី α6400 ជាមួយ​នឹង​មុខ​ងារ​ថត​វីដេអូគ្មាន​កំ​ណត់​។

មនុស្ស​ជាច្រើន​នឹង​យល់​ថា ៣០​ នាទីគឺ​គ្រប់​គ្រាន់​សម្រាប់វីដេអូ​មួយ​។ ប៉ុន្តែ​ផ្ទុយ​មក​វិញការ​ថត​វីដេអូ​ដែល​គ្មាន​ដែន​កំ​ណត់​នេះនាំ​មក​នូវ​ផល​ប្រយោជន៍​ជាច្រើន។

ឧទាហរណ៍សម្រាប់​មុខ​ងារ​វិលលឿននោះ​វីដេអូ​របស់​អ្នក​ត្រូវ​មាន​កំំណត់ដើម្បីចៀសវាងអារម្មណ៍រំខានដល់មើល។

ហើយ​សម្រាប់​អ្នក​ដែល​ធ្វើ​ជា Youtuber បច្ចុប្បន្ន​ក៏​ត្រូវ​ការ​ឧបករណ៍​បែប​នេះ​ដើម្បី​ថត​វីដេអូបាន​ច្រើន​។

ប្រសិន​បើ​អ្នកកំ​ពុង​មាន​គម្រោងទិញ​​ម៉ាស៊ីន​ថត​វីដេអូឌីជីថល មិន​ត្រឹម​តែ Sony ម៉ាក​ជាច្រើន​ទៀត​ជិត​ដាក់​លក់កាមេរ៉ាថត​វីដេអូ​គ្មាន​ដែន​កំ​ណត់ហើយ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: