អនាគត​កុមារ​ជប៉ុន​អាច​​ទទួល​​ការ​អប់​រំ​ដោយ​មិន​ចាំ​បាច់​ទៅ​សាលា​

បន្ទាប់​ពី​ថ្ងៃ​ឈប់​សម្រាក សិស្ស និស្សិត​ ចាប់​ផ្តើម​ត្រលប់​ទៅ​សាលា​រៀន​វិញ។ ក្មេង​មួយ​ចំ​នួន​យល់​ថា​ការ​សិក្សា​ធ្វើ​អោយ​ពួក​គេ​ធុញ​ទ្រាន់ ប៉ុន្តែ​ក្មេង​មួយ​ចំ​នួ​ន​ទៀត​បែរ​ជាមិន​មាន​ប្រាក់សម្រាប់​រៀន​ដោយ​សារ​តែ​ភាព​ក្រី​ក្រ​ ឬ​អាច​បណ្តាល​មក​ពី​សុខភាព។ ហេតុ​នេះ​មាន​ក្មេង​មួយ​ចំ​នួន​ត្រូវ​​រៀន​នៅ​ក្នុង​បន្ទប់​​សម្រាក​ព្យា​បាល។ ក្តី​ស្រ​មៃ​របស់​ក្មេង​ទាំង​នេះ​សាមញ្ញ​គ្រាន់​តែ​ចង់​​អង្គុយ​រៀន​ជាមួយ​នឹង​មិត្ត​រួម​ថ្នាក់តែ​ប៉ុណ្ណោះ។

ដើម្បី​អោយ​ក្មេង​ទាំង​នេះ​​មិន​រៀន​ក្នុង​ភាពឯកោ​ ជនជាតិ​ជប៉ុន​បាន​អភិវឌ្ឍវិស័យ​អប់​រំ​ថ្មីតាម​រយៈគម្រោង​ដែល​មាន​ឈ្មោះ “OriHime”។

រូបភាព https://robotstart.info/2016/07/07/orihime-new_release.html

OriHime គឺ​ជា​ឈ្មោះ​របស់​មនុស្ស​យន្ត​ដូចរូប​ភាពខាងលើ​

សម្រាប់​កាមេរ៉ាថត ម៉ាស៊ីន​ mic, speaker អ្នក​ដែល​ប្រើគ្រាន់​តែអង្គុយ​នៅ​លើ​គ្រែអ្នក​ជម្ងឺ បញ្ជា​មនុស្ស​យន្តអាច​​ទំ​នាក់​ទំនង​ជាមួយ​មនុស្ស​ផ្សេង​ទៀត។

ប្រទេសជប៉ុន​សំ​នូម​ពរ​ការ​អប់​រំពី ៦​ឆ្នាំសម្រាប់​កម្រិត​បឋម​សិក្សានិង​​ ៣​ឆ្នាំសម្រាប់​កម្រិត​វិទ្យា​ល័យ​​។

ក្មេង​មាន​សិទ្ធិ​ទទួ​លបាន​ការ​អប់​រំ និង​កាតព្វ​កិច្ច​របស់​ឪពុក​ម្តាយ​ គឺ​ត្រូវ​នាំ​ក្មេង​ទៅ​សាលា​រៀន​។ ​ហេតុ​នេះក្នុងករណីមួយចំនួនដែល​គ្មាន​ជម្រើស ក្មេង​មិន​អាច​ទៅ​សាលា​ដោយ​សារ​តែមាន​ជម្ងឺ គ្រូ​បង្រៀន​ត្រូវ​ទៅមន្ទីរ​ពេទ្យ​ញឹក​ញាប់​ ជជែក​គ្នា​ជាមួយ​នឹង​ប្អូនៗ​អំ​ពីសកម្ម​ភាព​របស់​ថ្នាក់​រៀន អោយ​ក្មេង​មើល​រូប​ភាព​ដើម្បី​អោយ​ប្អូនៗ​គ្មាន​អារម្មណ៍​ថាឯកោ ឃ្លាត​ឆ្ងាយ​ពេល​ដែល​ត្រលប់​ទៅ​សាលាវិញ។

ទោះជាយ៉ាងណាជាមួយនឹងបច្ចេកវិទ្យា OriHime ក្មេង​អាច​ចូល​រួម​ថ្នាក់​រៀន​តាម​ពេល​វេលា​ជាក់​ស្តែង​ គឺ​និយាយ​ជាមួយ​នឹង​លោក​គ្រូ​អ្នក​គ្រូ មិត្ត​ភកិ្ត​ដូចជា​កំ​ពុង​នៅ​ទី​នោះ។ អារម្មណ៍​ទាំង​អស់​ក៏​អាច​បង្ហាញ​នៅ​លើ​ផ្ទៃ​មុខ​។

ដៃ​ត្រូវ​បាន​គេ​ដំ​ឡើង​ក្នុង​ម៉ាស៊ីន​ដែល​អនុញ្ញាតអោយ​កុមារ​អាច​លើក​ដៃ​បញ្ចេញ​មតិ​ឆ្លើយ​សំ​ណួរ​របស់​គ្រូបង្រៀន​។ OriHime មាន​ទំ​ហំ​តូច​អាច​ចូល​រួម​ព្រឹត្តិ​ការ​ណ៍​របស់​សាលា​ដោយ​មិន​បង្ក​ផល​ប៉ះ​ពាល់ដល់​អ្នក​ផ្សេង​ឡើយ។

រូបភាព https://robotstart.info/2015/06/23/robot-introduction-orihime.html

ហេតុ​ដូច្នេះក្មេង​អាច​ទទួល​បាន​ចំ​ណេះ​ដឹង​ បរិយាកាស​ពិ​ភាក្សា ហើយ​ថែម​ទាំង​អាច​ទទួល​បាន​អារម្មណ៍​នៃ​ការដើរ​កំ​សាន្ត​នៅ​ខាង​ក្រៅ​ដោយ​មិន​ចាំបាច់​​ចេញ​ពី​គ្រែ​អ្នក​ជម្ងឺឡើយ​។

អ្នក​ដែល​បាន​អភិ​វឌ្ឍ​មនុស្ស​យន្ត OriHime គឺ Yoshifuji Kentarou។

រូបភាព https://bizpow.bizocean.jp/edge/orihime/

Yoshifuji ធ្លាប់​ឆ្លង​កាត់​រយៈពេល​ ៣​ឆ្នាំ​មិន​បាន​ទៅ​សាលា។ នៅ​ប្រទេសជប៉ុនមាន​ស្ថាន​ភាព​ជាច្រើន​បែបនេះ ក្មេង​ដែល​មាន​ជម្ងឺ និង​ក្មេង​ទទួល​រង​អំ​ពើ​ហឹង្សា​ ចង់ទៅ​​សាលា​រៀន​ត្រូវ​ឆ្លង​កាត់​រយៈពេល​យូរ​ដើម្បី​ព្យាបាលរាង​កាយ​ និងផ្លូវ​ចិត្ត​ទើប​អាច​ត្រលប់​ទៅ​សា​លា​រៀន​វិញ។ យោង​តាម​ស្ថិតិ​​មាន​ប្រហែល ១៣៤,០០០ កុមារ​នៅ​ប្រទេ​សជប៉ុនមិន​អាច​ទៅ​រៀន​ ក្នុង​នោះ​មាន​ ៦០% មក​ពី​មូល​ហេតុ​ដែល​រៀប​រាប់​ខាង​លើ។

Yoshifuji មាន​បំ​ណង​ចង់​ផ្តល់​សេចក្តី​សង្ឃឹម​ដល់​ក្មេង​ដែល​ជួប​ប្រទះ​ស្ថាន​ភាពបែបនេះអាច​ទទួ​ល​បាន​ការ​អប់​រំស្និតស្នាល និង​ស្មើ​ភាព។ តាំង​ពី​ពេល​នោះ ​OriHime ត្រូវ​បាន​បង្កើត​ឡើង។

មិនត្រឹម​តែ​វិស័យ​អប់​រំ Yoshifuji កំ​ពុង​តែ​វិវត្តន៍​ OriHime ដើម្បី​សាក​សម​នឹង​បរិយាកាស​ធ្វើ​ការ​។

គាត់​ក៏​ជា​អ្នក​បើក​ហាង​កាហ្វេ​ពិសេសប្រើ​មនុស្សយន្ត OriHime ដើម្បី​ជំ​នួយ​អោយ​មនុស្ស​ដែល​មិន​អាច​ធ្វើ​ចលនា​ប៉ុន្តែ​អង្គុយ​ធ្វើ​ការ។ អ្នក​​ជម្ងឺ​ដែល​មិន​អាច​ធ្វើ​ចលនា​ និង​ក្រោក​ពី​គ្រែ​បាន​ងាយ​ស្រួល​​ស្ថិត​ក្នុង​ស្ថាន​ភាព​មាន​ជម្ងឺ​ផ្លូវ​ចិត្ត​ ។

ហេតុ​នេះ​ហើយ​ការ​ប្រើ OriHime ​ជា​វិធី​សាស្រ្ត​ជួយ​អ្នក​ទាំងនេះអាច​ទំ​នាក់​ទំ​នង​ជាមួយ​នឹង​សង្គម​ ហើយ​ក៏​អាច​ធ្វើ​អ្វី​ម្យ៉ាង​ដែល​មាន​ប្រយោជន៍​សម្រាប់​សង្គម​ផង​ដែរ​។ អ្វី​ទាំង​នេះ​អាច​​ជួយ​អោយ​ដំ​ណើរ​ព្យា​បាល​របស់​ពួក​គេប្រសើរ​ឡើង​។

Anime ភាគ​ច្រើន​បង្កើត​មនុស្ស​យន្តសម្រាប់​ប្រយុទ្ធ ប៉ុន្តែ​ភាព​ជាក់​ស្តែងជន​ជាតិ​ជប៉ុន​កំ​ពុង​តែ​អភិវឌ្ឍមនុស្ស​យន្តក្លាយ​ទៅ​ជា​ឧបករណ៍ពិត​ដែល​មាន​ប្រយោជន៍សម្រាប់​មនុស្ស។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: