សម្ភារៈការិយាល័យដែល​មាន​រូប​រាង​គួរ​អោយ​ចាប់​អារម្មណ៍

សម្ភារៈការិយាល័យគឺជា​អ្វី​ដែល​មិន​អាច​ខ្វះ​បាន​ប្រចាំ​ថ្ងៃ​​ ជាពិសេស​សម្រាប់​សិស្ស និង​បុគ្គលិក​ការិយាល័យ​។ ប្រទេស​ជប៉ុនជា​ប្រទេស​ដែល​ល្បី​ជាមួយ​នឹង​ការ​ច្នៃ​ប្រឌិត​សម្ភារៈការិយាល័យ​គួ​រ​អោយ​ចាប់​អារម្មណ៍ ហើយ​ចម្លែក​ដូចជា ​ប៊ិចដែល​អាច​លុបបាន​ ឬ​អាច​ហៅ​ថាប៊ិចរូប​មនុស្ស​ឈើ Pinocchio។

ចំ​នុច​រួម​នៃ​សម្ភារៈទាំង​នេះ គឺមើ​ល​ទៅ​ពិតជា​ស្អាត​ និង​គួរ​អោយ​ចាប់​អារម្មណ៍។ ប៉ុន្តែក៏​មាន​សម្ភារៈមួយ​ចំនួន​ ប្រសិន​បើ​មើល​តែ​សំ​បកក្រៅ​អ្នក​អាច​មិន​ដឹង​ថា​វា​ជា​សម្ភារៈការិយាល័យ​។

រូបភាព https://geodesign-shop.com/

ក្រុមហ៊ុន​រចនា​ និង​ផែន​ការ​មាន​ទី​ស្នាក់​ការ​នៅ​ Tokyo, Geo Design បាន​ផលិត​សម្ភារៈការិយាល័យ​ដែល​យកគំ​និត​តាម​​អាហារ និង​សម្ភារៈដែល​ទាក់​ទង។ ផលិត​ផល​របស់​ពួកគេ​រួម​មាន​ប៊ិក​ផាត់ Wasabi, ក្រដាស​​ Kamaboko, ក្រដាស​កត់ត្រា​រាង​តៅហ៊ូតូច និង​ប៊ិច​ចង្អឹះ​។ គោ​ល​បំណង​របស់​ក្រុម​ហ៊ុន​ គឺ​បង្កើត​ភាព​រីក​រាយ និងមើល​ទៅ​ឆ្ងាញ់ពេល​ឃើញ​នៅ​​លើ​តុ​ធ្វើ​ការ។

រូបភាព https://geodesign-shop.com/

ប្រសិន​បើ​អ្នក​មាន​បំ​ណង​ចង់​ទិញ​ផលិត​ផល​របស់​ក្រុម​ហ៊ុន អ្នក​អាច​ចូល​គេហទំព័រ​ដើម្បី​កក់​ទំនិញ​អន​ឡាញ​ផ្ទាល់។

ឥឡូវសូម​មើល​ទាំង​អស់​គ្នា​នូវ​សម្ភារៈការិយាល័យ​ដ៏​គួរ​អោយ​ចាប់​អារម្មណ៍ទាំង​នេះ​ណា!

រូបភាព https://geodesign-shop.com/

ការ​រចនា​រាង​បំ​ពង់ច្របាច់ពណ៌​ខៀវជាមួយ​នឹង​រូប Wasabi ​រូប​រាង​ខាង​ក្រៅ​របស់​វា​ធ្វើ​អោយ​ងាយ​ស្រួល​ក្នុង​ការ​យល់​ច្រឡំនឹង​ម្ហូប​។ ថែម​ទាំង​មាន​បំ​ពង់​ច្របាច់រូប​ខ្ញីពណ៌​លឿង និង​ផ្លែ plum ពណ៌​ផ្កា​ឈូក។

រូបភាព https://geodesign-shop.com/

ក្រដាស Kamaboko មាន​ពណ៌​ផ្កាឈូក​ និង​ស។ មើល​ទៅវាដូចទៅ​នឹង​នំ​ផ្អែម​។

រូបភាព https://geodesign-shop.com/

តើ​អ្នក​អាច​បែង​ចែក​មួយ​ណា​ជា​តៅ​ហ៊ូ ហើយ​មួ​យណា​ជា​ក្រដាស​សម្រាប់​កត់​ត្រា​ទេ?

រូបភាព https://geodesign-shop.com/

អ្នក​ផ្សេង​អាច​នឹង​សើច​អ្នក​ពេល​ដែល​អ្នក​កាន់​ចង្កឹះនេះ។

រូបភាព https://geodesign-shop.com/

កន្សែង​នេះសក្តិ​សម​នឹង​ទទួល​រង្វាន់ Cosplay Sushi ក្នុង​ឆ្នាំ។

តើអ្នក​ចាប់​អារម្មណ៍​សម្ភារៈការិយាល័យ​មួយណា​ជាង​គេ?

ប្រភព http://www.spoon-tamago.com/

Neko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: