Seven Bank បានបន្ថែម​មុខ​ងារ​ថ្មី “ស្គាល់​មុខ” សម្រាប់​ម៉ាស៊ីន​ ATM

យោងតាមអត្ថបទដែលបានចេញផ្សាយនៅដើមខែមករានេះដោយ​ The Yomiuri Shimbun ចាប់ផ្តើមនូវ​រដូវស្លឹកឈើជ្រុះឆ្នាំ 2019 ធនាគារ Seven Bank នឹង​ដំឡើង​ឧបករណ៍ថ្មី ដែល​អាច​ស្គាល់​មុខ​របស់​អ្នក​។ បច្ចេកវិទ្យាថ្មីនេះ​អនុញ្ញាតអោយ​អតិថិជនអាច​បើកគណនីធនាគារ 7-Eleven នៅនឹងកន្លែង។

រូបភាព /seven-bank-kawasaki/

បច្ចុប្បន្ននេះការ​បើក​គណនី​ត្រូវ​តែ​អនុវត្តតាម​បណ្តាញ​ប្រតិ​បត្តិ​ការ​ ហើយ​អ្នក​ក៏​ត្រូវ​តែ​ផ្ញើ​ច្បាប់​ចម្លង​អត្ត​សញ្ញាណ​ប័ណ្ណ​របស់​អ្នក​ទៅ​ការិយាល័យ​ធនាគារ។ ជាមួយប្រព័ន្ធថ្មីនេះពេល​ដែល​ប្រើ Camera មាន​មុខ​ងារ​​ស្គាល់​មុខ​របស់​អ្នក​ និង​ប្រៀប​ធៀប​ជាមួយ​ ID រូប​នៅ ATM ដើម្បីធានាសុវត្ថិភាព។

រូបភាព https://asia.nikkei.com/

ឧបករណ៍ស្គាល់​មុខ​មិន​មែន​ថ្មី​សម្រាប់ 7-Eleven ទេ ព្រោះកាលពីឆ្នាំមុនពួកគេបានប្រកាសផែនការប្រើប្រាស់បច្ចេកវិទ្យានេះនៅក្នុងប្រទេសថៃ។ នៅ​ទី​នោះ គោលបំណងដើម្បីកំណត់អតិថិជនដែល​ស្មោះត្រង់ វិភាគលំ​ហូរអតិថិជន និងត្រួតពិនិត្យកម្រិតស្តុកនៃផលិតផល។

ការ​ឆ្លើយ​តបរបស់មនុស្សគ្រប់គ្នា​ចំពោះរឿងនេះគឺខុសគ្នា។ មនុស្ស​មួយ​ចំ​នួន​យល់​ថា​នេះ​ជា​បច្ចេកវិទ្យារក​ឃើញ​ថ្មី និង​ពេញ​ទៅ​ដោយ​ការ​រំ​ពឹង​ទុក។

មនុស្សមួយ​ចំ​នួន​ទៀត​បែរ​ជា​ព្រួយ​បារម្ភថា​ប្រព័ន្ធនេះអាចបង្ហាញ​ព័ត៌មានដែលបណ្តាលអោយអត្តសញ្ញាណត្រូវលួចបន្លំ។ ទោះ​បីជា​យ៉ាង​ណា​​ឧបករណ៍​ស្គាល់​មុខ​​ដំ​ណើរ​ការ​ពេល​បើក​គណនីប៉ុណ្ណោះ ហើយ​​មិន​ចាំ​បាច់ដំណើរ​​ការ​គ្រប់​ពេលប្រតិបតិ្ត​ការ​នោះ​ទេ។

អ្នកនិពន្ធពី Blog Anime និង Game jin 115.com ដូចជា​បាន​បក​ស្រាយ​នូវ​អ្វី​ដែល​អតិថិ​ជន​ភ័យ​ខ្លាច។

អ្នក​ចុះ​ឈ្មោះ​គណនី​ធនាគារ​ថ្មីនៅ 7-Eleven

Tokyo 2020

Seven Bank មាន​ផែនការ​ដំឡើងម៉ាស៊ីនរាប់ពាន់ នៅតំបន់ទីក្រុងនៃរដូវក្តៅឆ្នាំ 2020។ ហេតុ​ដូច្នេះ អ្នក​អាច​បង្កើត​គណនី​ធនាគារ​មួយ​ភ្លាមនៅ​គ្រប់​ទី​កន្លែង វា​ពិត​ងាយ​ស្រួល​ច្រើន​មិន​ត្រឹម​តែ​សម្រាប់ប្រជាជន​ជប៉ុន ថែម​ទាំងសម្រាប់​ភ្ញៀវទេសចរណ៍​ពេលទៅលេងកីឡាអូឡាំពិក Tokyo ឆ្នាំ 2020។

រូបភាព https://swimswam.com/

ដោយ​សារ​គេ​ចង់​បើក​ចំ​ហសកម្មភាព​របស់​ខ្លួនហេតុ​នេះ​ Seven Bank កំ​ពុង​តែ​ខំ​ប្រឹង​ដើម្បីអោយ​បេច្ចកវិទ្យា​នេះស្រប​គ្នា​ជាមួយនឹងធនាគារតំ​បន់ និង Online ផ្សេង​នៅប្រទេស​​ជប៉ុន។

តើ​អ្នក​មាន​គណនី Seven Bank ទេ? អ្នក​គិត​យ៉ាង​ណាពេល 7-Eleven បំ​ពាក់បច្ចេកវិទ្យ​ាស្គាល់មុខ​ក្នុង​ម៉ាសីុន​ ATM?

ប្រភព https://blog.gaijinpot.com

Neko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: