ហេតុអ្វីកាសែតម៉ាញ៉េ (cassette) មិនត្រូវបានគេបំភ្លេចឡើយ នៅប្រទេសជប៉ុន?
បច្ចុប្បន្ននេះនៅក្នុងប្រទេសភាគច្រើនកាសែតម៉ាញ៉េ (cassette) ត្រូវបានគេបំភ្លេចលែងប្រើប្រាស់ហើយ ប៉ុន្តែប្រសិនបើអ្នកទៅហាងតន្រ្តីនៅប្រទេសជប៉ុន អ្នកនៅតែអាចមើលឃើញ albums ជាច្រើនត្រូវបានចេញផ្សាយនៅលើ cassette (កាសែតម៉ាញ៉េ)។
រូបភាព https://www.techsignin.com
ទោះបីជាតន្ត្រីជប៉ុន ក៏ត្រូវបានបម្លែងទៅជាទម្រង់ឌីជីថលក៏ដោយ។ ប៉ុន្តែនៅតែមានហាងតន្រ្តី និងក្រុមចម្រៀង Pop មួយចំនួន ឧទាហរណ៍ដូចជាក្រុមចម្រៀងនារី AKB48 អាចលក់រាប់លានឌីស CD និងកាសែត។ ទោះបីជាមានប្រទេសមួយចំនួនតូចនៅតែប្រើ cassette ដែលសេសសល់ចាស់ៗ តែសម្រាប់ជប៉ុនវិញ អ្នកអាចរកទិញ albums ថ្មីៗ (ត្រូវបានចេញផ្សាយជារៀងរាល់ខែ) ក្នុងកាសែតម៉ាញ៉េមិនចេះខ្វះឡើយ។ ទោះយ៉ាងណា ប្រហែលមិនដូចជាអ្វីដែលអ្នកបានគិត ភាគច្រើន គឺជាបទចម្រៀង Enka (演 歌) ឬ Kayoukyouku (謡)។
រូបភាព https://jibaoviewer.com/
Enka គឺជាប្រភេទតន្ត្រីបែបប្រពៃណី ដូចជាចម្រៀង Blues ឬចម្រៀងស្រុកស្រែរបស់ជប៉ុន ហើយតារាចម្រៀងតែងតែពាក់ Kimono ។ Kayoukyouku គឺជាប្រភេទចម្រៀង Pop តាមបែបបុរាណត្រូវបានបង្កើតឡើងនៅប្រទេសជប៉ុនក្នុងសតវត្សទី 20។
យុវវ័យជប៉ុនជាច្រើនហាក់ដូចជាមិនដឹងថា ចម្រៀងទាំងនេះអស្ចារ្យដល់កម្រិតណា ហើយអ្នកដែលគាំទ្រច្រើនបំផុតភាគ គឺមនុស្សចាស់។ ដូច្នេះប្រសិនបើអ្នកចូលហាង Enka នៃហាងតន្រ្តីជប៉ុន អ្នកនឹងឃើញការចេញផ្សាយកាសែតម៉ាញ៉េ cassette។
រូបភាព http://naraneco.sakura.ne.jp/wp/?p=5177
នេះជាតារាចម្រៀង Enka ល្បីឈ្មោះ Kiyoshi Hikawa។ គាត់ក្មេងជាងតារាចម្រៀង Enka ដែលអ្នកបានគិត ហើយបុរសម្នាក់នេះនូវតែចេញផ្សាយចម្រៀងក្នុងកាសែតម៉ាញ៉េ។
នេះមូលហេតុដែលកាសែតម៉ាញ៉េ នៅតែមានក្នុងប្រទេសជប៉ុន ពីព្រោះមនុស្សសុទ្ធតែចាស់ៗ។ មនុស្សចាស់ចូលចិត្តប្រើប្រាស់បច្ចេកវិទ្យាបុរាណ ហើយ Enka និង Kayoukyouku គឺជាចម្រៀងសម្រាប់មនុស្សចាស់។
ទោះយ៉ាងណា នៅតែមានការជជែកគ្នាជុំវិញរឿងនេះ ឧទាហរណ៍ដូចជា ហេតុអ្វីមនុស្សចាស់ក៏ចូលចិត្តស្តាប់តន្ត្រីបុរាណ និង Jazz ប៉ុន្តែបែរជាមិនមានជាលក្ខណៈកាសែតម៉ាញ៉េ។
យ៉ាងណាក៏ដោយតម្រូវការកាសែតម៉ាញ៉េ cassette នៅមានច្រើន ហើយនេះជាមូលហេតុដែលម៉ាកដូចជា Columbia និង King Records បន្តចេញផ្សាយ album ហើយនឹងឌីសតាមរយៈ cassette។
រូបភាព http://iwasakidenki.com/
Cassette នូវតែជាផលិតផលដែលនិយមនៅជប៉ុន ប៉ុន្តែមិនដឹងថានាពេលអនាគតវាអាចត្រូវបានគេបំភ្លេចចោល ដោយសារតែបច្ចេកវិទ្យាខ្ពស់ដូចជាប្រទេសដ៏ទៃដែរឬទេ?
ប្រភព https://kotaku.com/why-music-cassette-tapes-arent-dead-in-japan-1517271485
Neko