ភ្ញាក់​ផ្អើលជាមួយនឹង​រូបរាងស្រស់​ស្អាត និង​សមត្ថភាពរបស់នារី​ផ្សាយពត៌​មាន​ Robot ដំ​បូង​នៅ​ជប៉ុន

នៅ​ប្រទេសជប៉ុន​ការ​ងារ​ជាអ្នក​ផ្សាយពត៌​មាន​ប្រមូល​ផ្តុំ​ទៅ​ដោយ​​ស្រី​ស្អាត និងប្រុស​សង្ហាៗ។ ប៉ុន្តែ​ត្រឹម​តែ​ស្អាតគឺ​មិន​គ្រប់​គ្រាន់​ទេ។

ត្រូវ​មាន​សម្លេង​អាន​ច្បាស់ ពិរោះ បុគ្គលិក​ជា​អ្នក​ផ្សាយ​ពត៌​មានត្រូវ​តែ​ពូ​កែ​ភាសាបរទេស ដើម្បី​ទទួលភារកិច្ច​​ផ្នែក​ពត៌មាន​អន្តរជាតិ​ហើយ​ក៏​ត្រូវ​ធ្វើ​ការ​សម្ភាសន៍ជាមួយនឹង​ជន​បរទេសផង​ដែរ​។

ប្រសិន​បើ​មាន​ពត៌​មាន​សំ​ខាន់​កើត​មាន​ ទោះ​បី​ជា​ពេល​យប់​ អ្នក​ផ្សាយពត៌មាន​នៅ​តែត្រូវ​​រៀប​ចំ​អត្ថបទ​និយាយ​ជានិច្ច។

អាច​និយាយ​បាន​ថា ដើម្បី​ធ្វើ​ជា​​អ្នក​ផ្សាយ​ពត៌​មានដែល​ពូ​កែ​ អ្នក​ត្រូវ​តែ​មាន​រូប​រាង​ខាង​ក្រៅ​ស្រស់​ស្អាត ចំ​ណេះ​ដឹង​ផ្នែក​សុខ​ភាព ស្មារតី​លើ​ការ​លះ​បង់ និង​ចូល​ចិត្ត​ការ​ងារ ប្រសិន​បើ​​មិន​ដូច្នេះ​ អ្នកនឹង​មិន​ធ្វើ​ការ​ងារ​បាន​យូរអង្វែង​ទេ។

ថ្មីៗ​នេះនារី​ផ្សាយពត៌មានម្នាក់ចូល​ធ្វើ​ការ​ងារ​បាន​ក្លាយ​ទៅ​ជា​ចំ​នុច​ដែល​ទាក់​ទាញបំផុត។

រូបភាព https://robotstart.info/2018/04/02/aoi-erica.html

ឈ្មោះ​របស់​នារី​ម្នាក់​នេះគឺ Aoi Erika។

នាង​មាន​សម្លេង​និយាយ​ភាសាជប៉ុន​ច្បាស់​លាស់ ថែម​ទាំង​មាន​សមត្ថ​ភាពទំនាក់​ទំ​នង​ច្រើន​ភាសា។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ នាង​អាច​ធ្វើ​ការ​ ២៤/២៤​ម៉ោង​។

រូបភាព https://robotstart.info/2018/04/02/aoi-erica.html

រូប​រាង​ខាង​ក្រៅ​របស់​នារី​ផ្សាយ​ពត៌មាន​អាច​ផ្លាស់​ប្តូរ​តាម​រយៈការ​តុប​តែង​ខ្លួន​ និង​ម៉ូត​សក់ ហេតុ​នេះទោះ​បី​ជា​មុខ​មិន​សូវ​ប្រែ​ប្រួល​ច្រើន​ ក៏អ្នក​នឹង​មិន​ធុញពេល​មើល​នាង​យូរ។ ហើយ​​ Aoi Erika ថែម​ទាំង​ស្រស់​ស្អាតដូចជា​ Idol ម្នាក់អញ្ចឹង​។

សូម​មើល​ Clip ខាង​ក្រោម​ដើម្បី​ស្តាប់​សម្លេង​ផ្អែម​ល្ហែម​ ក៏​ដូចជា​សមត្ថ​ភាពបត់​បែន​ក្នុង​ការ​ដោះ​សា្រ​យរបស់​ Erika។

ដោយ​ការ​វិនិច្ឆ័យ​ភាគី​តាម​រយៈសម្លេង​និយាយ​ និង​សកម្ម​ភាព Erika មាន​សមត្ថភាព​ទំនាក់​ទំនង​ដូចជាមនុស្ស​។ ខាង​ក្រោម​នេះ​គឺ​ជា​ការ​សន្ទនា​មួយ​ជាក់​ស្តែង​។

មុខ​របស់​ Erika ត្រូវ​បាន​បង្កើត​ចេញ​ដោយ​ការ​រួម​ផ្សំ លក្ខណៈពិសេស​ដែល​មើល​ទៅ​ស្រស់​ស្អាតជាង​មុខរបស់​ស្រី្ត​ផ្សេងៗ​ទៀត។ នេះ​គឺ​ជា​មូល​ហេតុ​នារី​ផ្សាយ​ពត៌​មាន​នេះ​ស្រស់​ស្អាត​

បច្ចុប្បន្ន​ Erika គ្រាន់​តែ​អាច​ធ្វើ​ចលនា​ផ្នែក​រាង​កាយ​​ចុះឡើង​។ ប៉ុន្តែ​នា​ពេល​អនាគត ពួកគេ​នៅ​តែ​បន្ត​ការ​ស្រាវជ្រាវដើម្បី​ជួយ​នាងអាច​ធ្វើ​ចលនា​រាង​កាយ​ទាំង​មូល​។

មា​ន​មតិ​ជា​ច្រើន​ជំុវិញបាន​និយាយ​ថា Robot បាន​ដណ្តើម​ការ​ងារ​ធ្វើ​របស​់​មនុស្ស​។ តើ​អ្នក​គិត​យ៉ាង​ណា​អំ​ពីសង្គម​មួយ​ដែលមាន​​ Robot អាច​ជំនួស​មនុស្ស​ធ្វើ​ការ​ងារ​ទាំង​អស់?

អត្ថបទ៖ Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: