HUAWEI នៅជប៉ុន-មានពាក្យចចាមអារ៉ាមថា CFO ត្រូវចាប់ខ្លួន និងបន្តរឿងអាស្រូវលេចធ្លាយពត៌មានរបស់អ្នកប្រើប្រាស់
បច្ចុប្បន្ននេះការប្រកួតប្រជែងខ្លាំងក្លាបំផុតនៅលើទីផ្សារកំពុងកើតឡើងរវាងប្រទេសទាំងពីរនៃសហរដ្ឋអាមេរិក និងប្រទេសចិន។ ចំណុចចាប់ផ្តើមដ៏លំបាកជាមួយនឹងបញ្ហាគយ បច្ចុប្បន្ន ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ (High-tech) កំពុងក្លាយទៅជាបញ្ហា “ទាក់ទាញ” ទូទាំងពិភពលោក។ ថ្មីៗនេះ ពិភពលោកទាំងមូលផ្តោតលើម៉ាក HUAWEI របស់ចិន។
HUAWEI គឺជាម៉ាកល្បីនៅក្នុងប្រទេសកម្ពុជានាពេលថ្មីៗនេះ។ នេះគឺជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតទី ២ លើពិភពលោកពីឆ្នាំ ២០១៨។ អាចនិយាយថា HUAWEI កំពុងតែល្បី ជាមួយនឹងគោលបំណងក្នុងការអភិវឌ្ឍកំណែទម្រង់របស់បណ្តាញ 4G (LTE) ទូទាំងពិភពលោក។ មិនត្រឹមតែប៉ុណ្ណឹង HUAWEI បាននឹងកំពុងមានយុទ្ធសាស្រ្តច្បាស់លាស់ជាមួយបណ្តាញ 5G។ បន្ថែមទៅលើការអភិវឌ្ឍយ៉ាងសកម្មនូវឧបករណ៍ និងសម្ព័ន្ធសេវាកម្ម 5G HUAWEI ក៏កំពុងអភិវឌ្ឍលើស្មាតហ្វូន និងបន្ទះសៀគ្វីដែលជួយដល់បណ្តាញ 5G នាពេលអនាគតផងដែរ។
ជាមួយនឹងចក្ខុវិស័យច្បាស់លាស់និងមហិច្ឆតាឆ្ពោះទៅមុខដើម្បីដឹកនាំបច្ចេកវិទ្យាពិភពលោក HUAWEI កំពុងប្រើកម្លាំងយ៉ាងពេញលេញសម្រាប់យុទ្ធសាស្ត្រម៉ាក្រូរបស់ខ្លួន។ ប៉ុន្តែនៅលើផ្លូវអភិវឌ្ឍដ៏ល្អនេះ ម៉ាកនេះបានជួបប្រទះនឹងបញ្ហាធំ។
ថ្មីៗនេះ CFO របស់ HUAWEI នៅ Canada – អ្នកស្រី Meng Wanzhou ត្រូវបានចាប់ខ្លួនដោយការចោទប្រកាន់របស់អាមេរិកថា អ្នកស្រីបានលាក់បាំងក្រុមហ៊ុនតូចលក់ឧបករណ៍ទៅអោយ Iran មិនខ្វល់ពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ អ្នកស្រី Meng Wanzhou គឺជាកូនស្រីនៃអ្នកបង្កើត HUAWEI។
រូបភាព baomoi.com
មិនត្រឹមតែប៉ុណ្ណោះ ក្រោយពេលចាប់ខ្លួន CFO របស់ HUAWEI សហរដ្ឋអាមេរិកក៏បានអំពាវនាវអោយឈប់ប្រើផលិតផលរបស់ HUAWEI នៅក្នុងបណ្តាប្រទេសអូស្ត្រាលី New Zealand និងប្រទេសអង់គ្លេស។ ស្ថានភាពនេះក៏ឈានទៅដល់ប្រទេសជប៉ុន។
មូលហេតុផលិតផលរបស់ក្រុមហ៊ុន HUAWEI ត្រូវគេបដិសេធនៅប្រទេសជប៉ុន មិនត្រឹមតែរឿងរ៉ាវ CFO ត្រូវចាប់ខ្លួន ថែមទាំងមានរឿងអាស្រូវលេចធ្លាយពត៌មានរបស់អ្នកប្រើប្រាស់អោយរដ្ឋាភិបាលចិន។ មិនមែនមានតែបណ្តាញ 5G ប៉ុន្តែរួមទាំងបណ្តាញ 3G និង 4G ក៏ជាប់នឹងរឿងអាស្រូវនេះដែរ។ សូម្បីតែអ្នកប្រើប្រាស់ធម្មតាក៏ប្រឈមនឹងហានិភ័យនៃការលួចទិន្នន័យពេលប្រើទូរស័ព្ទ smartphone របស់ HUAWEI។
នេះគឺជាការបាត់បង់ដ៏ធំសម្រាប់អ្នកប្រើប្រាស់ព្រោះ HUAWEI ផ្តល់ឧបករណ៍ដែលមានលក្ខណៈពិសេសជាច្រើន និងតម្លៃថោកជាងម៉ាកដទៃទៀតនៅក្នុងទីផ្សារតែមួយ។ តើការលួចព័ត៌មាននេះពិតឬទេ?
អាចនិយាយបានថានេះជាល្បិចរបស់រដ្ឋាភិបាលចិន ប៉ុន្តែរឿងអាស្រូវក៏អាចជាវិធីដើម្បីកម្ចាត់គូប្រជែងរបស់អាមេរិក នៅក្នុងសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងប្រទេសចិន។ តាមការពិតបច្ចុប្បន្នរឿងនេះនៅតែមិនទាន់ច្បាស់លាស់ ប៉ុន្តែយើងកំពុងមើលឃើញពីពេលវេលាដ៏ខ្មៅងងឹត និងគម្រោងការគួរអោយខ្លាចលើការប្រកួតប្រជែង “ទីផ្សារដូចជាសមរភូមិ” នៅលើពិភពលោក។
Kengo Abe