ក្រុមហ៊ុនជប៉ុនបង្កើតគ្រឿងទេស “ពងត្រី” ធ្វើពី Wasabi
Wasabi គឺជាគ្រឿងទេសពិសេសសម្រាប់អ្នកដែលចូលចិត្តញ៉ាំ Sushi និង Sashimi របស់ជប៉ុន។ នេះជាគ្រឿងទេសដ៏ពេញនិយមបំផុតនៅក្នុងម្ហូបជប៉ុន។
ប្រជាជនជប៉ុនចូលចិត្តប្រើ wasabi ស្រស់ ប៉ុន្តែការរក្សាទុកគឺមានការលំបាក ទន្ទឹមនឹងនេះដែរគុណភាពនឹងថយចុះជាបណ្តើរៗបន្ទាប់ពីប្រមូលផល។ ហេតុនេះ ក្រុមហ៊ុនជប៉ុនមួយបានបង្កើតផលិតផលថ្មី គឺ wasabi កំពុងតែពេញនិយមបំផុត។
រូបភាព /tamaruyahonten/
Tamaruya គឺជាក្រុមហ៊ុនដែលមានទីស្នាក់ការកណ្តាលនៅ Shizuoka បានចាប់ផ្តើមអាជីវកម្មពីឆ្នាំ ១៨៧៥ ជាកន្លែងផ្គត់ផ្គង់ wasabi ល្អបំផុតនៅប្រទេសជប៉ុនជាង ១៣០ឆ្នាំមកហើយ។
ជាមួយនឹងផលិតផលមួយចំនួនដែលពិសេស ដូចជាទឹកជ្រលក់និងអង្ករ Furikake, Tamaruya បន្តផលិតផលថ្មីផ្សេងទៀតដូចជាគ្រាប់ wasa។
រូបភាព /tamaruyahonten/
ប្រើ wasabi ស្រស់ពី Shizuoka គ្រាប់ទាំងនេះមានរសជាតិដូចជាមើម wasabi សុទ្ធ វាមានរាងមូលទាក់ភ្នែក ហើយរលាយនៅលើអណ្តាតដូចជាកំពុងញ៉ាំពងត្រី caviar អញ្ចឹង។
រូបភាព /karentadasuki/
ផលិតផលទើបតែត្រូវបានដាក់លក់ថ្មីៗនេះហើយភោគនីយដ្ឋានជាច្រើនកំពុងប្រើ។
រូបភាព /hikaru1a_a1/
តម្លៃលក់រាយគឺ ៥៩៤យេន (៥,៣៣ដុល្លា) ក្នុងមួយក្រឡ ជាមួយនឹងតម្លៃសមរម្យ។ គ្រឿងទេសពិសេសបែបនេះ កំពុងក្លាយទៅជាទំនិញដែលលក់ដាច់បំផុត។
Tamaruya បានអោយដឹងថា នឹងផ្គត់ផ្គង់បន្ថែមអោយទាន់តម្រូវការកាន់តែច្រើនឡើង ដោយបង្កើតប្រព័ន្ធកក់ទំនិញមុនលើគេហទំព័រទិញតាមអ៊ីនធឺណេត Rakuten។
ក្រុមហ៊ុនក៏សន្យាផងដែរថានឹងបង្កើនផលិតកម្មនាពេលអនាគត ដូច្នេះសូមពិនិត្យមើលគេហទំព័រដើម្បីទិញពងត្រីរស់ជាតិ wasabi នេះបាន។
ប្រភព៖ Nxtshark
Neko