ផ្សារមួយមានលក់គ្រឿងប្រើប្រាស់គ្រប់ប្រភេទនៅទីក្រុងTokyo
Tokyu Hand គឺជាហាងលក់គ្រឿងប្រើប្រាស់គ្រប់ប្រភេទនៃតំបន់ Shibuya នៅប្រទេសជប៉ុន។ តំបន់ Shibuya ដ៏ធំនេះត្រូវបានកើតឡើងនៅក្នុងឆ្នាំ 1976។
រូបភាព:https://orange.japan-talk.com/images/jt/thumbnails/tokyu-hands-47.jpg
ផ្សារ Tokyu Hand គឺអស្ចារ្យណាស់ព្រោះអ្នកអាចស្វែងរកអ្វីៗដែលអ្នកចង់បាននៅទីនោះបាន។ ផ្សារនេះមានផលិតផលច្រើនឥតគណនាហើយភាគច្រើននៃវត្ថុទាំងដែលលក់ក្នុងផ្សារនេះ គឺត្រូវបានរកឃើញតែនៅក្នុងប្រទេសជប៉ុនមួយប៉ុណ្ណោះ (បានន័យថា អ្នកពុំអាចរកទិញនៅកន្លែងណាផ្សេង ជុំវិញពិភពលោកក្រៅពីជប៉ុនបានឡើយ)។
អ្នកអាចរកទិញរបស់របរជាច្រើនដូចជា ឈើ និងថ្នាំលាប ឥវ៉ាន់ គ្រឿងផ្គត់ផ្គង់ផ្ទះបាយ គ្រឿងសង្ហារឹម ឧបករណ៍ប្រដាប់ប្រដាក្មេងលេង សម្ភារៈសិល្បៈ(សំលៀកបំពាក់) សត្វចិញ្ចឹម ផលិតផលរក្សាទុក ប្រព័ន្ធការពារសន្តិសុខក្នុងផ្ទះ … នឹងមានរបស់ជាច្រើនលើលលប់ទៀត។
ពិតជាគួរឱ្យចាប់អារម្មណ៍ពីព្រោះ វាជាហាងទំនិញមួយដែលសំដៅទៅលើអតិថិជននៃទីក្រុង។
រូបភាព:https://orange.japan-talk.com/images/jt/thumbnails/tokyu-hands-is-fun-47.jpg
ផ្សារ Tokyu Hand ត្រូវបានហ្វូងមនុស្សវ័យក្មេងជាច្រើនបានចាត់ទុកថាជាហាងដ៏សំខាន់សម្រាប់អ្នកសិល្បៈ ឬអ្នករចនាម៉ូដផ្សេងៗ។ ហើយក្នុងហាងនេះគឺគ្មានការបញ្ចុះតម្លៃព្រោះមានការបិទស្លាកត្រឹមត្រូវ។
រូបភាព:https://orange.japan-talk.com/images/jt/thumbnails/tokyu-hands-shopping-47.jpg
https://orange.japan-talk.com/images/jt/thumbnails/tokyu-hands-rocks-47.jpg
ប្រភព៖ JapanTalk
ប្រែសម្រួល៖ Puthea