ប្រទេសជប៉ុនផលិត Robot ប្រភេទថ្មីអាចជួយអ្នកកាត់បន្ថយភាពតានតឹង

តើ​អ្នក​គិត​អ្វីអំ​ពី Robot ជប៉ុន? មតិទូទៅគឺ Robot ជប៉ុនពិត​ជា​ទំ​នើប​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជំ​នួស​មនុស្ស​ធ្វើ​ការ​ងារ​ បង្កើនផលិតភាព កាត់បន្ថយកម្លាំងពលកម្ម។ យើង​អាច​រៀប​រាប់​ពី​ប្រភេទ Robot មួយ​ចំនួន​ដូចជា បុគ្គលិក Robot ធ្វើ​ការ​ក្នុង​សណ្ឋាគារ​ Robot ជំនួស​អោយ​អ្នក​រត់​តុ​ ហើយ​ថែម​ទាំង​ Robot សម្រាប់​ធ្វើបុណ្យសព។

ទោះបី​ជា​យ៉ាង​ណា មាន​ Robot មួយ​ត្រូវបាន​បង្កើត​ឡើង​មិន​មែ​ន​សម្រាប់​ធ្វើ​ការ​ ប៉ុន្តែ​ទុក​សម្រាប់​អោយ​មនុស្ស​ស្រលាញ់​តែ​ប៉ុណ្ណោះ។ នោះ​គឺជា LOVOT ឈ្មោះរបស់វាត្រូវបានផ្គុំដោយពាក្យអង់គ្លេសពីរគឺ “Love” និង “Robot”។

រូបភាព drinami

នាំ​មុខ​ក្រុមអភិវឌ្ឍ Robot នេះ និង Pepper Kaname Hayashi នៅ Groove X, LOVOT ត្រូវ​បាន​រចនា​ធ្វើ​ឡើង​ដើម្បី​បង្កើន​ងាយ​ស្រួល​​ដល់​មនុស្ស​ និងនាំមកនូវអារម្មណ៍នៃក្តីស្រឡាញ់ពេល Robot ឆ្លើយ​តបទៅនឹងឥរិយាបថ និងអារម្មណ៍របស់មនុស្សនៅជុំវិញ។

Groove X បាន​បង្ហាញ​ថា LOVOT ត្រូវ​បាន​បង្កើត​ឡើង​ដើម្បីបង្ហាញ​ពីសេចក្តី​ស្រលាញ់ និង​ធ្វើ​អោយ​មនុស្ស​មាន​សុភមង្គល ដោយសារតែភាពជឿនលឿននៅក្នុងបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ននេះបាន​ធ្វើ​អោយ​មនុស្ស​ជាច្រើន​គ្មាន​ទំ​នាក់​ទំ​នង​ជាមួយ​មនុស្ស​នៅ​ជុំ​វិញ​។ LOVOT មានលក្ខណៈបច្ចេកវិទ្យាពិសេសជាច្រើនដែលជួយអោ​យ​ “មនុស្សបង្កើនសេចក្ដីស្រឡាញ់កាន់តែច្រើន”។

វាត្រូវបានបំពាក់កាមេរ៉ាចាប់សីតុណ្ហភាពដោយ​ស្តែង​តាម​ដាន​​ទឹក​មុខ​ ចលនា​ ហើយសូម្បីតែឥរិយាបថរបស់​មនុស្ស​ ដើម្បីដឹងពីអារម្មណ៍របស់ពួកគេភ្លាមៗ។

សកម្ម​ភាពរបស់ LOVOT មិនមានកម្មវិធីមុនទេ ប៉ុន្តែជំនួសមកវិញ Robot ប្រើ​ប្រាស់​ជាង ៥០ ឧបករណ៍ចាប់សញ្ញា និងការគណនាដ៏មានឥទ្ធិពលដើម្បីផ្តល់ជូនការ​ “សម្រេចចិត្ត” តាម​ពេលវេលាពិតប្រាកដ។ ទាំងនេះរួមបញ្ចូលឥរិយាបថដូចជា ជៀសវាងអ្នកដែលមិន​ល្អ​ ឬកាយវិការឮៗ សុំ​នូម​ពរ​​អោប​ពី​អ្នក​ដែល​ស្រលាញ់​ពេញ​ចិត្ត។

លក្ខណៈពិសេសផ្សេងទៀតដូចជាលើកដៃ ការ​បង្កើន​សមត្ថភាពធ្វើ​អោយ​សកម្មភាព​របស់ Robot ដូច​ពិត ដូចជា​ត្រូវ​បាន​រចនា​ដោយ​ឡែក​សម្រាប់​គ្រួ​សារ​អញ្ចឹង​។ ក្នុង​វី​ដេអូ​មួយ​ LOVOT ថែ​ម​ទាំង​មាន​ការ​ភ្ញាក់​ផ្អើលដោយ​សម្លេង​ទូរទស្សន៍ និងស្រែកដោយរំភើបពេលអង្គុយនៅលើភ្លៅម្ចាស់។

រូបភាព https://www.youtube.com

Robot នេះ​មាន​ទម្ងន់ត្រឹមតែជាង ៣ គីឡូក្រាមប៉ុណ្ណោះ និង​មាន​រូម​រាង​គួរ​អោយ​ស្រលាញ់ លើសពីនេះទៀត Robot នេះមានសមត្ថភាពក្នុងការផ្លាស់ប្តូរសីតុណ្ហភាពរាងកាយស្របជាមួយមនុស្ស។ Robot មាន​បំពាក់​កាមេរ៉ា​ខាង​ក្នុង​ អាច​ចង​ចាំ​ការ​រៀប​ចំ​ដោយ​ស្វ័យប្រវត្តិ និង​គ្រឿងសង្ហារឹមនៅ​ក្នុង​ផ្ទះដើម្បីអាចផ្លាស់ទីដោយ​មិន​ប៉ះ​ទង្គិច​។

រូបភាព www.youtube.com

LOVOT ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​លេង​ជាមួយ​ក្មេងៗ ពេល​ដែល​ឪពុក​ម្តាយ​រវល់ ឬ​ជំនួស​អោយ​សត្វ​ចិញ្ចឹម​សម្រាប់​អ្នក​ដែល​ឯកោ ចង់​មាន​មិត្ត​ភក្តិ ប៉ុន្តែ​មិន​ចង់​ចិញ្ចឹម​សត្វ​ក្នុង​ផ្ទះ។

Robot នឹងត្រូវលក់ជាផ្លូវការក្នុង​រដូវ​ស្លឹក​ឈើ​ជុ្រះ ២០១៩​ តាម​ set រួម​មាន​ Robot ២ ជាមួយ​តម្លៃ​គឺ ៥៩៨.០០០យេន​ បូកនឹងថ្លៃសេវាប្រចាំខែដែលរំពឹងទុកប្រហែល ២០.០០០យេន​។

តម្លៃលក់រាយសម្រាប់ Robot LOVOT មួយ​គឺ​ប្រហែល​ ៣៤៩.០០០យេន ជាមួយនឹងថ្លៃសេវាកម្មប្រចាំខែគឺ ១០.០០០យេន​។ ទោះជាយ៉ាងណាសេវាកម្មលក់រាយនេះអាចដំណើរ​ការ​ពី​ឆ្នាំ ២០២០ តែ​ប៉ុណ្ណោះ។

ប្រសិន​បើ​អ្នក​ចង់​មាន​សត្វ​ចិញ្ចឹម​ ប៉ុន្តែខ្ជិលសម្អាត ឬចំណាយ​ពេល​ថែទាំ នេះ​ហើយ​ជា​អ្វី​ដែល​អ្នក​កំ​ពុង​ស្វែង​រក នៅ​រង់​ចាំ​អ្វី​ទៀត សូមដាក់បញ្ជាទិញនៅហាងអនឡាញ LOVOT ដើម្បី​ទទួល​បាន​ Robot មួយនេះភ្លាម។

ប្រភព https://english.kyodonews.net/

Neko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: