អនាគត​រថយន្ត​ប្រណាំងប្រើប្រាស់ម៉ាស៊ីន​បច្ចេក​វិទ្យាជាន់​ខ្ពស់​របស់​ជប៉ុន

ពេល​និយាយ​ដល់​រថយន្ត​ប្រ​ណាំង មនុស្ស​ជាច្រើន​នឹង​ចាប់​អារម្ម​ណ៍​លើម៉ាក​ដូចជា​ Ferrari ឬ Lamborghini ជាមួយ​ស្តង់​ដាររចនា​ប្រណើត​បែប​អឺរ៉ុប។

បើទោះ​បី​ជាប្រទេសជប៉ុន​មាន​ក្រុមហ៊ុន​រថយន្ត​ធំៗដូចជា Toyota ឬ Honda ប៉ុន្តែ​ពេល​រំ​លឹក​ដល់​ក្រុមហ៊ុន​ទាំង​នេះ ពួក​យើ​ងតែង​មាន​ចំ​ណាប់​អារម្មណ៍ថាជា​រថ​យន្ត​ធម្ម​តា​។ រហូត​ដល់​ប្រជាជនជប៉ុនជាច្រើន​យល់​ថាប្រទេសជប៉ុនមិន​ផលិត​រថយន្ត​ប្រណាំង។

ប៉ុន្តែ​ការ​ពិត​គឺជនជាតិ​ជប៉ុនអាច​ផលិត​ប្រភេទ​រថយន្ត​ប្រណាំង​កម្រិត​ខ្ពស់​លំដាប់​ពិភព​លោក។

រូបភាព https://www.nissanusa.com/vehicles/sports-cars/gt-r.html

ខុស​ទៅ​នឹងរថ​យន្ត​ប្រណាំង​ធម្ម​តា រថយន្ត​នេះស្ថិត​ក្នុង​កម្រិត​ខ្ពស់​មួ​យ​ផ្សេង​។

រថយន្តត្រូវបានរួមបញ្ចូលជាមួយគ្រឿងម៉ាស៊ីនទំនើបៗ​ ក្នុង​នោះ​មាន​បច្ចេកវិទ្យា​មួយប្រភេទត្រូវ​ផ្គុំដោយ​ដៃ(Handbuilt) ដោយនៅលើ​​លោកយើងនេះគឺ​មាន​ត្រឹម​តែវិស្វករ​ ៤​នាក់របស់ក្រុមហ៊ុន Nissan ដែលមាន​ជំ​នាញ​គ្រប់​គ្រាន់អាច​ផ្គុំវាបាន។

នេះ​ជារូបភាព​ម៉ាស៊ីន​ Monster Engine ដែល​បាន​រៀប​រាប់​ខាង​លើ។

រូបភាព https://motorz.jp/feature/72168/

រូបភាព https://motorz.jp/feature/72168/

ដំ​ណាក់​កាល​ផលិត​លម្អិត​នៃការ​ផ្គុំ គឺ​សុទ្ធ​តែ​ធ្វើ​ដោយ​ដៃ។ តាម​ធម្ម​តា​ មានរាប់​រយ​ម៉ាស៊ីន​នឹង​ត្រូវ​បាន​ត្រួត​ពិនិត្យ​សរុប​ក្នុង​​ម្តង​ (check)។

រូបភាព https://motorz.jp/feature/72168/

ម៉ាស៊ីន​រថយន្តត្រូវ​បាន​ធានា​គ្រប់​កម្រិត​ស្តង់​ដារ និង​គ្រឿង​ម៉ាស៊ីនចេញ​ពី​ឃ្លាំង​។ ចុង​បញ្ចប់ នៅលើ​ម៉ា​ស៊ីន​នឹង​មាន​ឈ្មោះរបស់​វិស្វករ​ដែលបានផ្គុំ។

រូបភាព https://motorz.jp/feature/72168/

មិនត្រឹមតែលើកកម្ពស់លក្ខណៈពិសេស រថយន្ត​នេះ​ត្រូវ​បាន​ផលិត​ក្រោម​បន្ទាត់​ស្រប​មួយគោរព​តាម​ដំ​ណាក់​កាល​នី​មួយៗ​ជាក់​លាក់។

នៅ​ពេល​គិតដល់ល្បឿន​ សូម្បី​តែ​ម៉ូតូប្រណាំង​ប្រភេទ​ធំៗ ក៏​មិន​អាចរត់​តាម​ទាន់​ល្បឿនរបស់វាបានដែរ។

(Clip នៃ​អ្នក​ជំ​នាញ​ខាង​ប្រណាំងជិះ​លើ​ផ្លូវ​ស្តង់​ដារ​។ សូម​កុំ​ធ្វើ​តាម)។

បច្ចុប្បន្ន​ជប៉ុនកំពុង​អភិវឌ្ឍដើម្បី​តាម​ទាន់អឺ​រ៉ុបនៃ​រថយន្ត​ប្រណាំង។ មិន​ត្រឹម​តែ​ធានា​ខាង​មុខងារ​ ទំនិញក្នុងស្រុករបស់ជប៉ុនផ្តោត​លើ​គោល​ការ​ណ៍ផលិត​គោរព​តាម​ដំ​ណាក់​កាល និង​ស្តង់​ដារ​។ ហេតុ​នេះ ប្រសិនបើអ្នកមានបំណងវិនិយោគរថយន្ត​ប្រណាំង​ សូម​ជ្រើស​រើស​ក្រុមហ៊ុនរថយន្ត​មក​ពី​ជប៉ុនទៅ គឺមិនខុសនោះទេ!

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: