ជប៉ុនចាប់​បើក​ដំណើរ​ការស្ថានីយ៍​ទូរទស្សន៍​កម្រិត 8K ​មុន​ដំបូង​គេ​បង្អស់ក្នុង​ពិភព​លោក​

នៅឯជប៉ុន ស្ថានីយ៍ទូរទស្សន៍ដំបូងគេ ដែលផ្គត់ផ្គង់វីដេអូកម្រិត 4K និង 8K ដំបូងគេត្រូវបានប្រកាសដំណើរការជាផ្លូវការហើយ ។ នេះជាដំណឹងល្អបំផុតសម្រាប់អ្នកដែលប្រើប្រាស់ទូរទស្សន៍ដែលមានអេក្រង់បង្ហាញកម្រិតខ្ពស់។

ជប៉ុនជាប្រទេសរីកចំរើនខ្លាំង ដូចនេះអាចនឹងមានអ្នកប្រើបណ្ដើរៗហើយនូវទូរទស្សន៍ដែលមានកម្រិតបង្ហាញ 8K ខណៈដែលនៅបណ្តាប្រទេសផ្សេងៗជំវិញពិភពលោកមានប្រើប្រាស់ទូរទស្សន័ដែលមានកម្រិតកំពូលនេះគឺតិចតួចបំផុត ឬអាចនិយាយបានថា សឹងតែមិនទាន់មានផង ។

ស្ថានីយ៍ទូរទស្សន៍ដំបូងគេ ដែលផ្គត់ផ្គង់វីដេអូកម្រិត 4K និង 8K ក៏បានចាប់ផ្ដើមជាផ្លូវការ រួចរាល់ហើយដែរ បន្ទាប់ពីបានធ្វើតេស្ដ និងសិក្សាអស់រយៈពេលជាច្រើនឆ្នាំ ទម្រាំបានចេញរូបរាងជាផ្លូវការបែបនេះ។

អត្ថបទ៖ Sangha

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: