ឆ្នាំ ២០១៦ មានគ្រោះ​ថ្នាក់លើ​រថភ្លើងបាន​​កើត​ឡើaង​ជាង ៦០០​ ករណី

ជា​រៀង​រាល់​ឆ្នាំ​នៅ​ប្រទេសជប៉ុន​មាន​គ្រោះ​ថ្នាក់​ជា​ច្រើន​បា​នកើត​ឡើងពេល​ដែល​រថ​ភ្លើង​ចូល​ទៅ​តំ​បន់​ព្រៃ​ស្ងាត់។

ឆ្នាំ ២០១៦ ទូទាំង​ប្រទេស​មាន​ប្រហែល ៦១៣ ករណី​។ ហើយ​ក្នុង​ករណី​បែប​នេះ​វាបានធ្វើអោយរថ​ភ្លើង​ទៅ​ដល់គោលដៅយឺតរហូតដល់ ៣០​នាទី។

មូល​ហេតុ​មក​ពី​សត្វ “គួរ​អោយ​ស្រលាញ់” ប៉ុន្តែ​ “ឆោត​ល្ងង់​” ក្នុង​ព្រៃដូចជា ក្តាន់​ព្រៃ ពពែភ្នំ សត្វ​ក្តាន់ Sika…

សត្វ​ដែល​មាន​ជើង​បួន​ដើរ​ឆ្លង​កាត់​ផ្លូវ​រថ​ភ្លើង​ប៉ុន្តែ​មិន​ដឹង​ថារថ​ភ្លើង​កំ​ពុង​តែ​មក​គ្រោះ​ថ្នាក់​យ៉ាង​ណា។ ប្រសិន​អ្នក​បើក​រថ​ភ្លើង​មិន​ចាប់​ហ្រ្វាំង​ទាន់ ឬក៏​មិន​អាច​បញ្ឈប់​រថ​ភ្លើង​បាន​នោះ​ការ​ប៉ះ​ទង្គិច​ប្រាកដ​ជាកើត​ឡើង។ ផ្អែកលើ​​ទំហំនៃសត្វ​នោះ​កម្រិត​ខូច​ខាត​កាន់​តែ​ធ្ងន់។

ហេតុ​នេះ​ដើម្បី​កាត់​បន្ថយ​សត្វ​ឆ្លង​កាត់​ផ្លូវ​រថ​ភ្លើង​ ការ​បង្កើត​ថ្មី​ពិសេសជួយ “ដេញ” ពួក​វា​ចេញ​ដោយ​ស្វ័យ​ប្រវត្តិ​ត្រូវ​បាន​ប្រើ​ប្រាស់។

រូបភាព http://news.mynavi.jp/article/20171115-a179/

ឧបករណ៍​បាន​បញ្ចេញ​សម្លេង​ដូច​ជា​ឆ្កែ​ព្រុស​។

ពឹង​ទៅ​លើ​បម្រាម​រវាង​ឆ្កែ​ និង​សត្វ​ដែល​សុី​ស្មៅដូចជា​ក្តាន់… គ្រាន់​តែ​អ្នក​បើក​រថ​ភ្លើង​ចុច​ប៉ូ​តុង​នោះ ៣​វិនាទីនៅ​មុខ​ឧបករណ៍នឹង​បញ្ចេញ​សម្លេង​សត្វ​ក្តាន់ប្រកាស​អាសន្ន​អោយ​គ្នា​វា។ បន្ទាប់​មក​ ២០​វិនាទី​ក្រោយ​មក​នោះ​គឺ​សម្លេង​ឆ្កែ​ព្រុស​។ ដោយ​ហេតុ​នេះទាំង​ហ្វង​រត់​ចេញ។

លទ្ធផល​ពី​ឧបករណ៍​បាន​អោយ​ឃើញ​ថា ៤៥% ករណី​គ្រោះ​ថ្នាក់​រវាង​រថ​ភ្លើង និង​សត្វ​បាន​កាត់​បន្ថយ​។

បន្ទាប់​មកអ្នក​ផលិត​នឹង​ស្រាវជ្រាវបន្ថែម​ឧ​បករណ៍​បញ្ចេញ​សម្លេង​ដោយ​ស្វ័យ​ប្រវត្តិ​ពេល​ដែល​មាន​សត្វ​នៅ​លើ​ផ្លូវ​រថ​ភ្លើង​។ គម្រោងត្រូវ​ដាក់​នូវ​ឧបករណ៍​នេះនៅ​ចុង​ឆ្នាំ ២០១៨ កន្លែង​មាន​រថភ្លើង​ជា​ច្រើន​ឆ្លង​កាត់តំ​បន់​ព្រៃ​ភ្នំ។

ក្រៅពី​ឧបករណ៍​បញ្ចេញ​សម្លេង​ដេញសត្វ កន្លង​ទៅ​ក្រុម​ហ៊ុន​ JR Tokai បាន​ផ្លាស់​ប្តូរ​ផ្នែក​ខាង​មុខ​រថ​ភ្លើង​ដើម្បីជៀស​វាង​ករណី​សាក​សព​របស់​សត្វនៅ​លើ​ផ្លូវ​រថ​ភ្លើង​ចូល​ក្នុង​រថភ្លើង​ពេល​ដែល​រថភ្លើង​ផ្លាស់​ទី​ក្នុង​ល្បឿន​លឿន​។ ផ្នែក​ខាង​មុខ​ធំ ២.៤ម៉ែត្រ កម្ពស់ ៧០​សង់ទីម៉ែត្រ ធ្វើពីកៅស៊ូរុំ​ដោយ​ក្រណាត់ និងទប់​អគ្គិសនី។

រូបភាព http://u-sonic.jp/wordpress/archives/1239

ក្បាល​រថ​ភ្លើង​មួយ​ភ្ជាប់​ដោយ​កៅ​ស៊ូ​ ៤ បែប​នេះ តម្លៃនៃដំណើរការចំ​ណាយ ១០.០០០.០០០យ៉េន។ បន្ទាប់ពីការអនុវត្តបច្ចេកវិទ្យាថ្ងៃ២ ខែ​កញ្ញា ពួកគេបានចាប់ផ្តើមពិនិត្យមើលសញ្ញាលទ្ធផលបច្ចេកវិទ្យា​។ លទ្ធផល​បាន​អោយ​ឃើញ​ថា​មាន​ ៨​ករណី​ប៉ះ​ទង្គិច​កើត​ឡើង​ ប៉ុន្តែ​មាន​តែ​ ១ករណី​សាក​សព​សត្វ​ចូល​ក្នុង​។

ការ​រចនា​រថភ្លើងដូចជា​រូប​ឆ្កែ​​បែបនេះក៏ធ្លាប់​ត្រូវ​បាន​គិត​ចេញ​នោះ​ដែរ ដើម្បី​កាត់បន្ថយ​ករណី​គ្រោះ​ថ្នាក់​។

រូបភាព http://www.bbc.com/japanese/42716264

តាំង​ពី​ដំ​ណោះ​ស្រា​យ​ធ្វើ​ផ្លូវ​សម្រាប់​អណ្តើកក្នុង​ផ្លូវ​រថភ្លើង​ រហូត​ដល់​ឧបករណ៍​បន្លំ​សម្លេង​សត្វ ជនជាតិ​ជប៉ុន​ពិតជា​ជនជាតិខិត​ខំ បង្កើតការច្នៃប្រឌិតដែលការពារបរិស្ថានធម្មជាតិ។

ពិតជា​គួរ​តែ​យក​តម្រាប់​តាមណាស់​មែន​ទេ?

ប្រភព http://news.mynavi.jp/article/20171115-a179/

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: