ជប៉ុនសាកល្បង Robot រត់តុក្នុងហាងកាហ្វេ
ជនពិការត្រូវបានចាត់ទុកថាជាបន្ទុកគ្រួសារ និងសង្គមដោយសារពួកគេមិនមានសុខភាពល្អ និងរាងកាយពេញលេញទើបមិនអាចថែទាំខ្លួនឯង។ ប៉ុន្តែក្នុងស្ថានភាពជាក់ស្តែងជនពិការតែងតែមានទឹកចិត្តរឹងមាំហើយឆ្លាតវៃជាពិសេសក្នុងផ្នែកបច្ចេកវិទ្យាកុំព្យូទ័រ។
ហេតុនេះដើម្បីបង្កើតការងារ និងនាំមកនូវតម្លៃជីវិតសម្រាប់ពួកគេ ហាងកាហ្វេមួយនៅជប៉ុនបានប្រើជនពិការភាពធ្ងន់ធ្ងរបញ្ជា Robot ពីចម្ងាយដើម្បីបម្រើអតិថិជន។
រូបភាព https://www.youtube.com
ហាងកាហ្វេមានឈ្មោះ Dawn ver.β បានចាប់បើកនៅថ្ងៃច័ន្ទ ទី២៦ ខែវិច្ឆិកា នៅ Minato នៃ Tokyo។
Robot មានកម្ពស់ ១,២ម៉ែត្រ ដើម្បីទទួលការបញ្ជាទិញ និងបម្រើអាហារនៅហាងកាហ្វេមួយដែលកំពុងសាកល្បង។
រូបភាព https://www.youtube.com
ហាងកាហ្វេនឹងបើករហូតដល់ថ្ងៃ ៧ ខែធ្នូ ប្រើ Robot ដែលមានឈ្មោះ OriHime-D មានមុខងារបញ្ចូនការថតវីដេអូ និងសម្លេងតាមអុីនធឺណេត ធ្វើអោយពួកគេអាចបញ្ជា Robot នៅផ្ទះតាមរយៈកុំព្យូទ័រ។
Kentaro Yoshifuji នាយកប្រតិបត្តិនៃ Ory Lab Inc អ្នកអភិវឌ្ឍ Robot ម្នាក់ក្នុងចំណោមបីនាក់រៀបចំហាងកាហ្វេ បាននិយាយនៅសន្និសីទសារព័ត៌មានថា៖ “Robot ទាំងនេះមានសមត្ថភាពធ្វើសកម្មភាពរាងកាយ និងចូលរួមនៅក្នុងសង្គម”។
អ្នកបង្កើតទាំងបីរួមមាន
Ory Lab Inc
Nippon Foundation
ANA Holding Inc
នឹងរួមបញ្ចូលជាមួយគោលដៅចាប់ដំណើរការហាងកាហ្វេអាចបម្រើសម្រាប់ Olympic Tokyo និង Paralympic 2020។
អ្នករៀបចំបានអោយដឹងពួកគេបានបង្កើតទំនាក់ទំនងជាមួយដៃគូរសហការដើម្បីជំរុញការជួយផ្តល់ការងារសម្រាប់ជនពិការដោយការប្រើ Robot បញ្ជាពីចម្ងាយ។
“Robot Avatar មានសក្តានុពល… សម្រាប់ការដឹកជញ្ជូន និងទំនាក់ទំនង”
ប្រធាន ANA Holdings Shinichiro Ito បានបញ្ចេញមតិ។
ហើយក្នុងថ្ងៃអនាគត Robot អាចជួយដល់មនុស្សច្រើនជាងនេះ សង្ឃឹមថាការសាកល្បងនេះនឹងទទួលបានជោគជ័យដើម្បីជនពិការអាចមានមោទនភាព និងក្លាយទៅជាមនុស្សដែលមានប្រយោជន៍សម្រាប់សង្គម។
Neko