ម៉ូតូអាចបត់​បានងាយ​ស្រួល-ផលិត​ផល​ពិត ១០០%

មិន​ចាំ​បាច់​ដើរ​ទៀតទេ ​ពេល​អ្នក​មាន​ម៉ូតូ​នេះ…

ស្មាន​ថា​និយាយ​លេង​តែ​ជារឿង​ពិតណា!

រថយន្តដឹកជញ្ជូនសាធារណៈបច្ចុប្បន្នមាន​ការ​កើន​ឡើង​រហូត​ដល់​មាន​មនុស្ស​មិន​គិត​ដល់​ការ​ទិញ​ម៉ូតូ​ទៀត។ ប៉ុន្តែ​រថ​ភ្លើង​ល្បឿន​លឿនស្ថិត​នៅ​កន្លែង​ទី​ប្រជុំ​ជន​ដូចជា Tokyo ឬ Osaka។

ជិះ​រថ​ភ្លើង​ល្បឿន​លឿន​ពិតជា​ងាយ​ស្រួលប៉ុន្តែ​គិត​ដល់​ចម្ងាយ​ផ្លូវ​ឆ្ងាយ​ដែល​ត្រូវ​ដើរក្រោយ​នោះ តើ​អ្នក​មាន​អារម្មណ៍​ថា​ញញើតទេ? ជិះ Taxi ក៏​បានប៉ុន្តែ​តម្លៃ​ថ្លៃ។

សង្ឃឹម​ថា​នឹង​មាន​យានជំ​និះ​ដែល​តូច​ល្មមដើម្បី​ធ្វើ​ដំ​ណើររវាងស្ថានីយ៍រថភ្លើង។ តាម​ការ​ពិត​រឿង​នេះក៏​អាច​កើត​ឡើង​ដែរ។

ជាមួយ​នឹង​ម៉ូតូ​ដែល​អាច​បត់​បាន​មួយ​នេះ…

រូបភាព https://tabi-labo.com/289736/wt-ujet

ពេល​ដែល​បើក​ចេញ…

រូបភាព https://tabi-labo.com/289736/wt-ujet

ម៉ូ​តូ​មាន​រាង​ស្តើង អាច​បត់​ងាយ​ស្រួល ជិះដោយ​ថ្ម។

ជប៉ុន​កំ​ពុង​មាន​គម្រោង​ដាក់​លក់​ម៉ូ​តូប្រភេទនេះ។ ប៉ុន្តែ​ជាមួយ​នឹង​ទំ​ហំ​បច្ចុប្បន្ន អ្នក​ក៏​ជួប​ការ​លំ​បាក​ខ្លះៗពេល​យក​ម៉ូតូ​ឡើង​រថ​ភ្លើងរួម​ទាំង​ត្រូវ​យក​​មួក​សុវត្ថិភាពមកតាមថែម​ទៀត។ ប៉ុន្តែ​គំ​និត​ថ្មី​នេះនឹង​ជួយ​អោយ​មាន​ការរក​​ឃើញ​ថ្មី​ផ្សេង។ ប្រហែល​ជា​អាច​មាន​ម៉ូតូដាក់​ល្មម​ក្នុង​កាបូប​យួរដៃនាពេល​អនាគត​ក៏​អាច​ថា​បាន។

មិនដឹងសតវត្សទី ២២ របស់ Doraemon អាច​នឹង​មក​ដល់​ឆាប់​ដែរទេ?

ទោះ​បី​ជា​យ៉ាង​ណា​ក៏​គួរ​តែ​រំ​ពឹង​ទុក​ដែលមែន​ទេ​អ្នក​ទាំង​អស់​គ្នា? ប្រទេសយើង​ក៏​ចាប់​ដំ​ណើរ​ការ​ផ្លូវ​រថ​ភ្លើង​ តើ​អ្នក​ចង់​មាន​ម៉ូតូ​បែប​នេះទេ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: