មានតែនៅប្រទេសជប៉ុនទើបមានកៅអីចម្លែកទាំងនេះ
តើអ្វីជាទុក្ខព្រួយដ៏ធំបំផុតនៃជីវិតរបស់អ្នក?
ពេលខ្លះមិនមែនធ្វើយ៉ាងណាដើម្បីរកលុយអោយបានច្រើននោះទេឬរកបាននូវការងារដែលខ្លួនចូលចិត្ត…
ប៉ុន្តែគឺជាការរកឃើញទីតាំងអង្គុយស្រួលបំផុតពេលត្រូវការសម្រាក។
ប្រទេសជប៉ុនជាប្រទេសដែលមានមនុស្សមានចិត្តគំនិត “ងាយស្រួល” គឺជាការបំផុសគំនិតនៃការបង្កើតថ្មីនេះ។ ការឆ្នៃប្រឌិតនេះទោះបីពេលឃើញដំបូងដូចជារៀង “ចម្លែក” តែពេលមើលឡើងវិញដូចជាសមហេតុផល។ សូម្បីតែរបស់ដែលតូចបំផុតក៏ត្រូវគេបង្កើតបានជារូបរាងថ្មីចម្លែក។ សរុបមកក៏គ្រាន់តែចង់បាននូវភាពងាយស្រួលបំផុតតែប៉ុណ្ណោះ។
អ្នកណាជាអ្នកគាំទ្រវប្បធម៌ជប៉ុនប្រហែលអាចដឹងពី Kotatsu តុរក្សាភាពកក់ក្តៅ ជួយនៅក្នុងរដូវរងានៅជប៉ុន។ ទោះបីជា Kotatsu មិនមែនតែមួយគត់។
រូបភាព https://mymodernmet.com
ជនជាតិជប៉ុនមានម៉ូតកៅអីជាច្រើនទៀតពេលឃើញអាចធ្វើអោយអ្នកមានការភ្ញាក់ផ្អើល។
សូមរួមជាមួយនឹង Japo មើលនូវឧទាហរណ៍ដូចខាងក្រោម៖
១. កៅអីលេង Game Buddy
អ្នកដែលចូលចិត្តលេង Game ប្រហែលជាចូលចិត្តការបង្កើតថ្មីនេះ។
រូបភាព https://www.coolthings.com
រកបានទីតាំងអង្គុយ “ល្អ” គឺជារូបមន្តដំបូងសម្រាប់ជ័យជំនះរបស់អ្នកក្នុងការលេង Game។ នឹងពិបាកយ៉ាងណាប្រសិនបើកំពុង “លេងជាប់ចិត្ត” ជើងស្ពឹក និងដៃអស់កំលាំងមែនទេ?
មិនត្រឹមតែប្រើសម្រាប់លេង Game អ្នកអាចប្រើដើម្បីមើលទូរទស្សន៍ ឬអង្គុយអានសៀវភៅ។
រូបភាព https://www.japantrendshop.com
ការឆ្នៃប្រឌិតនេះក៏ជួយសម្រួលដល់ឆ្អឹងខ្នងជាងកៅអីធម្មតា។
២. កៅអីអោបសម្រាប់អ្នកដែលឯកកោ
ជនជាតិជប៉ុនភាគច្រើនត្រូវគេយល់ថា “ឯកកោ” មិនត្រឹមតែសម្រាប់ការគោរពខ្លួនឯង និងឯករាជ្យភាពប៉ុណ្ណោះទេ ថែមទាំងជាការបង្កើតថ្មីដែលមានប្រយោជន៍ “ជំនួសអោយអ្នកគ្មានគូរ” ដែលគេបានឆ្នៃប្រឌិត។
ឧទាហរណ៍ដូចជាការអោបបែបនេះ។
រូបភាព https://www.youtube.com
ប្រសិនបើមិនមានសង្សាអាចទុកអោយ backhug (អោបពីខាងក្រោយ) សូមទុកអោយកៅអីនេះជួយអ្នក។
៣. កៅអីដាយណូស័រសម្រាប់បុគ្គលិកការិយាល័យ
នេះសម្រាប់អ្នក ពេលការងារមានភាពធុញទ្រាន់។
រូបភាព https://www.reddit.com
ម្តងទៀតជនជាតិជប៉ុនបានសង្កត់ធ្ងន់ទៅលើការរចនានៃកៅអីល្អសម្រាប់ឆ្អឹងខ្នងរបស់អ្នក នេះគឺជាកៅអីផ្អែកទ្រូងមិនមែនផ្អែកខ្នង។
បុគ្គលិកការិយាល័យត្រូវចាប់់អារម្មណ៍ការអង្គុយប្រសិនបើមិនចង់មានបញ្ហាផ្នែកឆ្អឹងខ្នង។
៤. កៅអីនៃកំហឹង
រូបភាព https://www.reddit.com
សមាជិក Reddit បានទិញកៅអីលេង Game នេះនៅជប៉ុន។ កៅអីនេះមានមុខនឹងអារម្មណ៍សាកសមជាមួយ Game-er ត្រូវទេ?
៥. កៅអីយោលមូល
តើអ្នកដឹងទេការអង្គុយក៏ជាការហាត់ប្រាណ?
មិនជឿ សូមមើលនូវវីដេអូនៃកៅអីយោលមូលនេះ។
មានអារម្មណ៍ថា “Kimochi” ណាស់
៦. កៅអីឆ័ត្រ
រូបភាព https://www.thanko.jp
ជនជាតិជប៉ុនចូលចិត្តដើរ ហើយពួកគេក៏តែងតែប្រើប្រាស់ឆ័ត្រ។ មានពេលខ្លះកំពុងដើរ ចុកជើងចង់រកកន្លែងមួយដើម្បីអង្គុយប៉ុន្តែជុំវិញនោះបែរជាមិនមានកៅអី។ ដោយសារតម្រូវការនេះបានជាជនជាតិជប៉ុនបង្កើតជាឆ័ត្ររួមទាំងកៅអីអង្គុយនេះ។
មើលទៅដូចជាមានសារសំខាន់ដែរ ទោះបីជារូបរាងរបស់វារាងចម្លែក។
អ្នកណាដែលគិតថាជប៉ុនគ្រាន់តែអង្គុយបែប Seiza មើលវិញទៅណាគឺមានរបៀបអង្គុយច្រើនណាស់។
M.E.O