គួរ​អោយ​សោក​ស្តាយសម្រាប់ប្រអប់​បាយ​ Bento – អាចនឹងមិនត្រូវបានធ្វើឡើងដោយដៃទៀតឡើយ ត្រូវជំនួសវិញដោយ Robot

ពេល​រំ​លឹក​ដល់​ Bento នៅ​ក្នុង​ក្បាល​របស់ខ្ញុំលេច​ឡើង​នូវ​រូប​ភាព​ម្តាយ​ជា​ទី​ស្រលាញ់ក្រោកពី​ព្រលឹមរៀប​ចំ​ម្ហូប​អាហារ​សម្រាប់​កូន​ៗ។ កាល​ពី​មុន​ ប្រទេសជប៉ុន​កម្រ​នឹង​មាន​ហាង​លក់​ទំ​និញហេតុ​នេះ Bento ភាគច្រើនម្តាយ​ជាអ្នក​ចម្អិន​។

ពេល​ដែល​ក្មេង​ធំ​ឡើង​ ម្តាយ​នឹង​ប្រគល់​ភារកិច្ច​ចម្អិន​ Bento ដល់​មិត្ត​ស្រី​របស់​កូន​ប្រុស។ ប្រអប់ Bento លើក​ដំ​បូង​ដែល​មិត្ត​ស្រី​ធ្វើ​អោយ​ប្រាកដ​ជា​មាន​រស់​ជាតិ​នៃ​សេចក្តី​ស្រលាញ់ មិន​អាច​នឹង​បំ​ភ្លេច​បាន​។

បច្ចុប្បន្នរាល់​ប្រអប់​ Bento ទាំង​នេះអាច​ទិញ​បាន​យ៉ាង​ងាយ​ស្រួល​នៅ​ហាង​លក់​ទំ​និញនៅទូទាំងប្រទេសជប៉ុន។ ទោះ​បី​ជា​ប្រអប់​បាយ​នៅ​ទី​នោះ​ក៏​ឆ្ងាញ់ ប៉ុន្តែ​មិន​មែន​គ្រឿង​ផ្សំ​នៅ​ក្នុង​ Bento ទាំង​អស់សុទ្ធ​តែ​ធ្វើ​ដោយ​ដៃ​នោះ​ទេ។

នោះ​គឺ​ជា​ប្រអប់​បាយ​ដែល​ត្រូវ​បាន​រៀប​ចំ​ដោយ​ Robot នៅ​រោង​ចក្រ។

រូប​ភាព https://headlines.yahoo.co.jp/videonews/nnn?a=20181031-00000051-nnn-soci

អ្នក​ដែល​ឈរ​នៅ​ខាង​ស្តាំមាន​សកម្ម​ភាពហាក់​ដូច​ជាចម្លែក​បន្តិច​មែន​ដែរ​ទេ? តាម​ការ​ពិត​នោះ​មិន​មែន​ជា​មនុស្ស​តែជា Robot។

Robot ពិត​ជា​ល្បី​ឈ្មោះ​ជា​មួយ​នឹង​សមត្ថភាពចៀន Karaage យ៉ាង​ពូកែ។

រូបភាព https://rocketnews24.com/2016/08/22/786710/

វា​អាច​ដាំ​បាយ​ និង​ចៀន​សាច់​មាន់។ ទោះ​បី​ជា​យ៉ាង​នេះដំ​ណាក់​កាល​រៀបចំ​សាច់​មាន់​ចូល​ប្រអប់ហាក់​ដូច​ជា​ពិបាក​សម្រាប់​វា។

ជាមួយធនធានមនុស្សមួយ​ម៉ោង​គេ​អាច​ធ្វើ​បាន​ប្រហែល​ ៨០០ ប្រអប់​បាយ។ ផលិតភាព​នៃ​ Robot មើល​ទៅ​ទាប​ជាង​បន្តិច​អាច​ធ្វើ​បាន​ត្រឹម​តែ ៦០០ ប្រអប់។ ទោះ​បី​ជា​យ៉ាង​ណា​ល្បឿន​នៃ​ការ​ផលិត​នេះកំ​ពុង​ធ្វើ​អោយ​ប្រសើរ​ឡើង​នឹង​ឈាន​ទៅ​មុខ​។

បច្ចុប្បន្ន​ Robot នូវ​មិន​ទាន់​មាន​សមត្ថភាព​កំ​ណត់​រូប​រាង​នៃ​ប្រអប់​បាយ​មាន់ Karaage ប៉ុន្តែ​ក្នុង​ថ្ងៃ​អនាគត វា​នឹង​ត្រូវ​ធ្វើ​អោយប្រសើរ​​ឡើង ដើម្បីអោយ​កាន់តែល្អឥតខ្ចោះ។

តម្លៃ​របស់ Robot មួយ​នេះស្មើ​នឹង ២​ឆ្នាំ​នៃ​ប្រាក់​ខែសម្រាប់​​មនុស្ស​ម្នាក់​ដែល​ធ្វើ Bento។ ប៉ុន្តែ​អាយុ​កាល​របស់ Robot អាច​បាន​រហូត​ដល់​ទៅ ៥​ ដល់ ១០ឆ្នាំ។ ហេតុ​នេះ​ការប្រើ​ប្រាស់​ Robot នឹង​នាំ​មក​នូវ​អត្ថប្រយោជន៍​សេដ្ឋកិច្ច​ច្រើន​ជាង។

ទោះយ៉ាងណាក៏ដោយមានរឿងមួយដែលធ្វើអោយ​ខ្ញុំមានអារម្មណ៍សោកស្តាយចំពោះការរីកចំរើននេះ។ ចាប់​តាំង​ពី​ពេល​នេះប្រអប់​បាយ​ដែល​ម្តាយ​ និង​មិត្ត​ស្រី​ចម្អិន​នឹងកាត់បន្ថយបន្តិចម្តងៗ។ តើ​អ្នក​មិនមានភាពឯការទេឬ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: